ផ្តើមរឿង

1.4K 92 10
                                    

សួស្តីអ្នកទាំងអស់គ្នា​!
ជួយចុច Vote/Like & Comment​ ម្នាក់មួយផងដើម្បីឱ្យកម្លាំងចិត្តណា៎

Enjoy Reading na!
Love you all💙🖤
________________________________
នៅផ្ទះមួយកន្លែងដែលមានសភាពទ្រុឌទ្រោមអាចបង្ហាញពីជីវភាពអ្នកដែលកំពុងរស់នៅទីនេះបាន
បៀវ ចាក់កាផាន់ គឺជាក្មេងកំព្រាតាំងពីតូចតែមានលោកយាយចិត្តល្អម្នាក់ជួយមើលបីបាច់ថែរក្សារហូតដល់កាលពីប៉ុន្មានខែមុននេះលោកយាយបានលាចាកលោកបន្សល់នូវគេម្នាក់ឯងឯកាគ្មានទីពឹង
«ហ៊ឹក ហ៊ឺៗៗ ហេតុអីលោកយាយទៅចោលបៀវលឿនបែបនេះ» បៀវអង្គុយយំមើលរូបថតលោកយាយរបស់គេយំដោយភាពសោកសៅនិងក្តីនឹករលឹក
បៀវមិនមានជីវភាពធូរធារនោះទេ គេរស់ព្រឹកខ្វះល្ងាច ការសិក្សាក៏មិនបានរៀនចប់ត្រឹមត្រូវធ្វើឱ្យគេមានការពិបាកក្នុងការរកការងារធ្វើជាខ្លាំង ហើយសព្វថ្ងៃនេះគេត្រឹមតែជាអ្នកបោសសម្អាតនៅសណ្ឋាគារ និងល្ងាចឡើងឆ្លៀតធ្វើការថែមម៉ោងនៅក្នុងក្លឹបរហូតដល់ពាក់កាលអាធាត្រទើបគេត្រឡប់មកដល់ផ្ទះវិញ។

ជីវិតរបស់គេប្រចាំថ្ងៃគឺជួបប្រទះនឹងភាពលំបាកជាខ្លាំងជាពិសេសគេទទួលបានការមើលងាយពីអ្នកគ្រប់គ្នានៅជុំវិញខ្លួន...
បៀវកំពុងឈរមើលខ្លួនឯងនៅមុខកញ្ចក់ដោយក្រសែភ្នែកស្រពប់ស្រពន់ គេមើលទៅឯកសណ្ឋានបុគ្គលិកជូតសម្អាតវាថ្មីនិងល្អជាងអាវដែលគេមានឆ្ងាយណាស់ ភ្នែករបស់គេចាប់ផ្តើមរលីងរលោងនៅពេលដែលគិតពីរឿងដែលគេឆ្លងកាត់កន្លងមកព្រមទាំងចោទជាសំនួរថា «ហេតុអ្វីបានជាជីវិតគេកើតមកអភ័ព្វបែបនេះ? គេសាងកម្មច្រើនណាស់មែនទេជាតិមុនបានជាជួបប្រទះរឿងបែបនេះ?»
ការរស់នៅក្នុងជីវភាពរកព្រឹកខ្វះល្ងាចវាពិតជាពិបាកនឿយហត់ណាស់សម្រាប់គេ ព្រឹកឡើងលោកយាយធ្វើបង្អែមឱ្យគេដើរទូលលក់លោកយាយក៏ដើរលក់បន្លែតាមភូមិ ថ្ងៃឡើងបៀវក៏ត្រូវទៅសាលា ចំនូលដែលពួកគេទទួលបានវាតិចតួចមែនទែន ជួនកាលពួកគេគ្មានទាំងបាយញាំផង...ពេលខែរងាម្តងៗពួកគេបានត្រឹមគេងអោបគ្នាញ័ទទ្រីត គិតដល់ជីវិតកំសត់កម្រដែលគេនិងយាយបានឆ្លងកាត់ជាមួយគ្នារឹតតែធ្វើឱ្យបៀវឈឺចាប់ ព្រោះគេតែងតែរំពឹងថាថ្ងៃណាមួយគេនឹងក្លាយជាមនុស្សធំមានការងារធ្វើនិងរកលុយឱ្យបានច្រើនដើម្បីទិញអាហារឆ្ងាញ់និងសម្លៀកបំពាក់ល្អឱ្យលោកយាយរបស់គេពាក់ប៉ុន្តែជាអកុសលគ្រប់យ៉ាងមិនបានដូចដែលអ្វីដែលគេប៉ងនោះទេ។
បៀវប្រញាប់វាសទឹកភ្នែកខ្លួនឯងបន្តជូតការ៉ូតទៀត
«ណែ៎ ធ្វើការសឿកៗនឹងហើយ នេះជិតដល់ម៉ោងហើយនៅមិនទាន់ហើយជាន់នេះទៀត?» អ៊ំស្រីរាងចំណាស់ដែលមានតំណាងជាប្រធានក្រុមអនាម័យមកឈរស្តីឱ្យគេ
«សុំទោសខ្ញុំនឹងប្រញាប់ជូតឱ្យរួចរាល់»
«អឺ ម៉ាងៃនៅឈរធ្វើមុខភ្លឺៗមុខកញ្ចក់ យីមិនបានយើងស្តីមិនអស់ចិត្តមែន» និយាយរួចគាត់ក៏ដើរចេញទៅបាត់ ទុកឱ្យបៀវជូតសម្អាតទាំងទឹកភ្នែករលីងរលោង
ដលម៉ោងចេញពីធ្វើការ បៀវក៏ប្រញាប់រូតរះទៅដូរសម្លៀកបំពាក់ដើម្បីទៅធ្វើការក្រៅម៉ោងរបស់គេបន្ត ប៉ុន្តែមិនទាន់នឹងបានចេញទៅផងគេក៏បានលឺអ្នកធ្វើការជាមួយគ្នានិយាយដើមគេផងសើចចម្អកគេផង
«ពួកឯងដឹងទេថាអាក្មេងវានឹងវាចូលមកដោយឱ្យខ្លួនប្រធានគ្រប់គ្រប់យើង»
«ម៉េចក៏ដឹង?»
«នេះឯងមិនឃើញទេអីថាវាឱ្យដៃប្រធានគ្រប់គ្រងរហូត» ពួកគេនាំគ្នានិយាយរឿងហូរហែរដែលសុទ្ធសឹងតែជាមិនមែនរឿងពិតទាំងអស់ បៀវថែលបានស្តាប់លឺគេក៏មិនទៅប្រកែកទាមទារយុត្តិធម៌អីដែរគេសុំតែមានការងារមានប្រាក់ខែដើម្បីចិញ្ចើមជីវិតទៅបានហើយ។
បៀវប្រញាប់ប្រញាល់ចេញទៅនៅតាមផ្លូវគេក៏ទិញនំប៉័ងដើម្បីញាំទ្រាប់ពោះផងដែរ គេតែងតែដើរអោនមុខ និយាយរួមបៀវជាមនុស្សខ្លាចទីកន្លែងមានមនុស្សច្រើន និងមនុស្សប្លែកមុខនោះទេ
«សួស្តី» បៀវនិយាយទៅកាន់ប្រធានគ្រប់គ្រងនៅក្នុងក្លឹបដែលកំពុងឈរមើលការខុសត្រូវ
បៀវប្រញាប់ទៅដូរឯកសណ្ឋានរបស់ជាអ្នករត់តុរបស់គេ
ធ្វើការជាអ្នករត់តុនៅទីនេះអាចធ្វើឱ្យបៀវមានលុយតិចតូចសម្រាប់សន្សំទុកថ្ងៃអនាគត គេប្រឹងចាយលុយយ៉ាងត្បិតត្បៀតធ្វើឱ្យគេមានរូបរាងស្គមមិនសូវមានសាច់មានឈាមនោះទេ ប៉ុន្តែបើនិយាយពីសម្រស់វិញបៀវមានសម្រស់ស្រស់ស្អាតមែនទែន សាច់មុខរបស់គេម៉ត់រលាង បបូរមាត់ពណ៌ស៊ីជំពូរ ភ្នែកត្របកពីរជាន់ ជាពិសេសស្នាមញញឹមរបស់គេពិតជាទាក់ទងណាស់ តែគួរឱ្យស្តាយបៀវមិនសូវញញឹមនោះទេ ទឹកមុខរបស់គេមានតែភាពសោកសៅ។
«បៀវជួយលើកអាហារនេះឱ្យភ្ញៀវវីវីអាយភីផង»
«បាទ»
បៀវលើកអាហារទៅមិនបានគិតអីច្រើននោះទេ ចំនែកឯអ្នកធ្វើការជាមួយគេកំពុងតែសម្លឹងមើលមុខគ្នាយ៉ាងសមចិត្តព្រោះតែគេមានការច្រណែននឹងសម្រស់របស់បៀវជាខ្លាំងថែមទាំងមានរាងរ៉ូវល្អទៀត មានបុគ្គលិកជាច្រើននាក់លួចស្រលាញ់និងចូលចិត្តបៀវទើបធ្វើឱ្យគេចង់ផ្តល់មេរៀនខ្លះទៅដល់បៀវ
«អាហារកម្ម៉ង់បានមកដល់ហើយ» បៀវនិយាយដោយអោនមុខជ្រប់
«ងើយមុខឡើង» សម្លេងគ្រលរៗបន្លឺឡើង
បៀវស្ទាក់ស្ទើរបន្តិចតែក៏ព្រមងើយតាមការបញ្ជា
ចណះពេលបៀវងើយមុខឡើងគេបានប្រសព្វភ្នែកជាមួយបុរសម្នាក់ដែលមានមុខមាត់សង្ហាប៉ុន្តែត្រឹមតែឃើញមុខគេក៏ដឹងគេកាច និងឃោរឃៅដែរ
Bible Wichapas ឬបិន(ហៅខ្លីៗ) ជាគេជាម្ចាស់ក្លឹបមួយនេះផ្ទាល់និងមានជំនួញយក្សជាច្រើនទៀតនៅក្នុងដៃហើយគេក៏ជាម៉ាហ្វៀម្នាក់ដែលសម្លាប់មនុស្សមិនញញើតដៃដែលឱ្យតែហ៊ានលើសព្រំដែន។
«ជាក្មេងថ្មីមែនទេ?» បៃបលសួរព្រោះគេមិនដែលឃើញបៀវពីមុនមកទេ ហើយថ្មីៗនេះគេរវល់ជាមួយជំនួញផ្សេងៗរបស់គេទើបមិនបានដឹងថាមានបុគ្គលិកថ្មី ហើយថ្ងៃនេះផងដែរគេនាំភ្ញៀវសំខាន់របស់គេមកលំហែអារម្មណ៍ទើបបានមកពិនិត្យមើលការងារនៅទីនេះបានតិចតួច
«បាទលោក»
«ឈ្មោះ?»
«ខ្ញុំឈ្មោះបៀវ»
«អ្ហឹមម» បៃបលស្មានដឹងថាបៀវច្បាស់ជាមិនស្គាល់គេជាអ្នកណានោះទេទើបមិនប្រកាន់អ្វី
បន្ទាប់ពីដាក់អាហារនៅលើតុរួចក៏ប្រញាប់ចេញមកវិញ ហើយក៏កំពុងមានក្រសែម្នាក់មួយគូរសម្លឹងមកកាន់គេមិនដាក់ភ្នែកដូចគ្នា
«ខ្ញុំពេញចិត្តម្នាក់នេះ» ភ្ញៀវសំខាន់របស់បៃបលនិយាយឡើង
«ម្នាក់នេះឬ? ប្រហែលជាមិនបានទេព្រោះគេគ្រាន់តែជាអ្នករត់តុតែប៉ុណ្ណោះ ខ្ញុំនឹងហៅក្មេងប្រចាំនៅទីនេះធានាថាគេនឹងធ្វើឱ្យលោកពេញចិត្ត»
នៅពេលឮបៃបលនិយាយបែបនេះភ្ញៀវម្នាក់នោះរៀងមិនអស់ចិត្តបន្តិចដែរតែគេមិនចង់លើសព្រំដែនជាមួយបៃបលទេព្រោះគេធ្លាប់ឮតគ្នាថាបៃបលជាមនុស្សសាហាវមិនខ្លាចញញើតអ្នកណាម្នាក់នោះឡើយ
«បាទ»

ម៉ោង11ជាង បៀវមើលនាឡិកាកន្លះម៉ោងទៀតគេបានចេញទៅផ្ទះហើយ គេពិតជានឹកលោកយាយគេខ្លាំងណាស់ គេចង់ទៅផ្ទះវិញឆាប់ៗ
«បៀវ បៀវ ឯងជាបុគ្គលិកសម្អាតមែនទេ? យើងសុំឱ្យឯងទៅជួយសម្អាតបន្ទប់លេខ708បន្តិចបានទេព្រោះអ៊ំអនាម័យគាត់មិនសូវស្រួលខ្លួន ឱ្យលឿនទៅមានភ្ញៀវចូលបន្តិចទៀតនេះហើយ» អ្នកធ្វើការជាមួយគេមានអាការះស្លន់ស្លោប្រញាប់រុញបៀវផងច្រានបៀវផងឱ្យឡើងទៅខាងលើ
បៀវមិនបានប្រកែកអីទេគេដើរទៅកាន់បន្ទប់រួមនឹងរទេះដាក់សំភារះសម្អាតចូលទៅក្នុងបន្ទប់មួយនោះបាត់
កន្លះម៉ោងក្រោយ
បៃបលកំពុងតែដើរសម្តៅទៅបន្ទប់ដែលគេរៀបចំឱ្យភ្ញៀវសំខាន់របស់គេ ប៉ុន្តែពួកគេចង់បានបរិយាកាសនៅលើអាគារខ្ពស់ៗទើបបៃបលបញ្ជាកូនចៅឱ្យទៅសណ្ឋាគារនៅកណ្តាលក្រុងរបស់គេ ទើបបន្ទប់មួយនេះធ្លាក់មកលើគេវិញព្រោះនឿយហត់មួយថ្ងៃហើយចង់សម្រាកសិន

អ្នកទាំងអស់គ្នាមានគិតដូចខ្ញុំអត់ ខ្ញុំមានអារម្មណ៍ខ្ញុំសរសេរអត់សូវចេះរៀបរាប់បុគ្គលិកលក្ខណះរបស់តួអង្គប៉ុន្មានទេ😭

ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាចWhere stories live. Discover now