ភាគទី19

612 67 10
                                    

ត្រឡប់ទៅផ្ទះវិញបៀវឃើញមានមនុស្សអ៊ូអ៊រជុំគ្នាដើម្បីនិយាយពីកម្មវិធីថ្ងៃស្អែក ជាពិសេសគ្រួសាររបស់យូរីក៏នៅដែរនិងមានមនុស្សប្លែកមុខប៉ុន្មាននាក់ទៀតដែលគេមិនស្គាល់ បៀវមានការម៉ួម៉ងក្នុងចិត្តជាខ្លាំងបានត្រឹមអោនមុខដើរទៅខាងលើ
បៃបលដែលចង់ទៅតាមបៀវត្រូវយូរីចូលមកអោបដៃធ្វើឬកញិកញ៉ក់ដាក់
ប៉ារបស់បៃបលកំពុងតែតាមសង្កេតមើលក្រសែភ្នែកតាមមើលក្មេងដែលដើរចូលមកមុននេះមិនដាក់ភ្នែកសោះ ដោយគាត់ជាមនុស្សឆ្លងកាត់រាក់ជ្រៅមុនអាចដឹងថាពីរនាក់នេះមានទំនាក់ទំនងមិនធម្មតាទេ។
បៀវគ្រាន់តែដល់បន្ទប់ភ្លាមទឹកភ្នែកជន់ហូរមកដូចបាក់ទំនប់ បៀវអង្អែលពោះខ្លួនថ្នមៗ ចិត្តមិនដឹងសម្រេចបែបណាទេ ហើយចាប់ពីស្អែកទៅគ្រប់យ៉ាងនឹងផ្លាស់ប្តូរហើយ
បៀវជូតទឹកភ្នែកខ្លួនឯងចេញរួចក៏សំងំគេងព្រោះតែល្វើយណាមួយបារម្ភពីកូនផង

ស្អែកឡើង
«អត់ទេ ជួយផង អត់ទេ កុំ.......»
បៀវស្ទុះងើបទាំងភិតភ័យព្រោះតែខ្លួនយល់សប្តិមិនល្អគេយល់សប្តិឃើញយូរីកាន់កាំបិតមួយហើយដេញចាក់គេរហូតដល់មាត់ជណ្តើរ បៀវមានការភិតភ័យណាស់ក៏ក្រឡាចជើងធ្លាក់ពីជណ្តើរចុះមក ទើបគេផិតភ័យដល់ស្ទុះងើបមក...
បៀវមើលជុំវិញបន្ទប់ដោយអារម្មណ៍សោកសៅព្រោះថាគេគ្មានអ្នកណាទេពេលនេះ លោកម្ចាស់គេបោះបង់គេចោលដែរ បៀវស្រក់ទឹកភ្នែកសារជាថ្មីហើយលួចខឹងនឹងខ្លួនឯងដែរលោកម្ចាស់គេរៀបការមានគ្រួសារមានសុភមង្គលខ្លួនបែរជាយំមិនព្រមចូលរួមអបអរដែលលោកម្ចាស់គេកំពុងក្តីសុខទៅវិញ
តុកៗៗ
បៀវប្រញាប់ជូតទឹកភ្នែកខ្លួនឯងចេញហើយក៏ទៅបើកទ្វារឱ្យអ្នកនៅខាងក្រៅ
«នេះអ៊ំធ្វើស៊ុបឱ្យបៀវញាំបៀវញាំសិនទៅ»
គាត់លើកស៊ុបក្តៅៗមកដាក់លើតុព្រមញញឹមទះស្មាបៀវតិចៗដោយការយល់ចិត្ត
«កុំគិតច្រើនព្រោះពេលនេះមិនមែនខ្លួនមួយទៀតទេ»
បៀវអោនមុខជ្រប់ដោយក្តុកក្តួលដៃអង្អែលពោះថ្នមៗ
«អ៊ំ....បៀវសុំខ្ចីកាបូបមួយសិនបានទេ?»
«បៀវយកធ្វើអី?»
«គឺ...គឺបៀវចង់បត់ខោអាវចាស់ៗទុកក្នុងនោះព្រោះលោកម្ចាស់ថាឱ្យបៀវយកទៅបោះចោលតែវាជាអនុស្សាវរីយ៍បៀវជាមួយយាយ»
អ៊ំស្រីមើលបៀវដោយការយល់ចិត្ត
«ចាំអ៊ំយកឱ្យណា»
«អរគុណអ៊ំហើយ»
គ្រាន់តែអ៊ំស្រីចេញទៅបាត់បៀវហូរទឹកភ្នែកមកសារជាថ្មី
«បៀវសុំទោសលោកម្ចាស់ បៀវមិនអាចរស់នៅទីនេះបានទៀតទេ»

ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាចWhere stories live. Discover now