ថ្ងៃថ្មី
បៀវនិងបៃបលនាំគ្នាមកសួរសុខទុក្ខជារៀងរាល់ថ្ងៃ បៀវនៅតែយំរាល់ពេលនឹកដល់ការបាត់បង់របស់ភីត ប៉ុន្តែគេសង្ឃឹមថាភីតនឹងរឹងម៊ាំជាងនេះ
«អាហ៊ែម»
បៃបលគ្រហែមតិចៗព្រោះថាវេហ្កាសភីតកំពុងគេងអោបគ្នាឡើងស្អិតតតាត់
«យើងគួរចេញសិនទេ?» បៀវកេះសួរបៃបល
«មិនបាច់ទេ» បៃបលបម្រុងដើរទៅទះដាស់វេហ្កាសហើយតែក៏ត្រូវបៀវទាញអូសចេញក្រៅបាត់«អ្ហឹមមមម» ភីតដឹងខ្លួនតិចៗគេបើកភ្នែសន្សឹមៗក៏ឃើញថាវេហ្កាសកំពុងអោបខ្លួនជាប់
«វេហ្កាស លែង»
«ភីតយើងចង់នៅបែបនេះឱ្យយូរៗ»
ភីតគ្រាន់តែសម្តីវេហ្កាសទឹកភ្នែករបស់ហូរដូចបាក់ទំនប់
«ភីតចង់បានកូនមកវិញហ៊ឹកៗៗៗ»
ភីតនៅតែទារកូនរបស់គេមកវិញ
«ហេតុអីទៅហ៊ឺៗៗៗ»
«ពួកយើងនឹងយកកូនមកវិញ» វេហ្កាសអង្អែលក្បាលភីតថ្នមៗ
«ពិតជាយកកូនមកវិញបានមែនឬ?» ភីតងើបមុខសួរវេហ្កាស
«បាន ប្រាកដជាបានពួកយើងនឹងមានកូនម្តងទៀត ហើយនឹងមើលថែគេឱ្យបានល្អ»
«ហ៊ឹកៗៗៗ» ភីតសម្ងំយំនៅក្នុងរង្វង់ដៃវេហ្កាសរហូតដល់គេគេងលក់«ភីតថ្ងៃនេះមានអារម្មណ៍ធូរជាងមុនទេ?» បៀវអង្គុយជិតផ្លែឈើនៅជិតនោះសួរទៅកាន់ភីតដែលកំពុងគេងសម្លឹងពិដានបន្ទប់
«ភីតចង់បានកូនមកវិញហ៊ឹកៗៗៗ»
វេហ្កាសនិងបៀវនាំគ្នាដកដង្ហើមធំ ពួកគេយល់អារម្មណ៍របស់ភីតដែលគេពិបានទទួលយកនៃការបាត់បង់មួយនេះ ប៉ុន្តែពួកគេចង់ឲ្យភីតគិតពីខ្លួនឯងខ្លះ
«បៀវសួរពីភីតតើមានឈឺត្រង់ណាដែរទេ?»
«ភីតឬ?» ភីតមើលមុខរបស់បៀវក្នុងឥរិយាបថមួយដូចជាកូនក្មេង
«មែនហើយភីតមានឈឺត្រង់ណាដែរឬទេ?»
«ភីតឈឺ.....? មិនដឹងទេ»
ភីតឆ្លើយហាក់ដូចខ្លួនឯងគ្មានរបួសចង់ទាំងដែលខ្លួនគេរុំដោយបង់ទាំងអស់
វេហ្កាសដកដង្ហើមធំគេប្រហែលជាត្រូវសុំយោលបលពីគ្រូពេទ្យហើយ បៀវក៏មើលវិញវេហ្កាសដោយចង់ប្រាប់ថាពួកគេត្រូវធ្វើអ្វីម្យ៉ាងហើយ បើមិនដូច្នោះទេភីតអាចនឹងមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរមិនខានឡើយ
«ភីតចង់ជួបជាមួយប៊ីដែរទេ?»
ពេលដែរលឺសំនូររបស់បៀវដូច្នេះកែវភ្នែករបស់ភីតរាងមានពន្លឺបន្តិច
«ចង់»
បៀវញញឹមតិចៗព្រោះថាពេលនេះគេមានមនុស្សដែលជួយឲ្យភីតមានអាការះប្រសើរហើយ
YOU ARE READING
ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាច
Short Storyក្តីស្រលាញ់និងក្តីសង្ឃឹមដែលខ្លួនមានចំពោះមនុស្សដែលខ្លួនស្រលាញ់ធ្វើឱ្យពិភពដែលធ្លាប់តែមានពណ៌ខ្មៅប្រែជាពណ៌ស៊ីជំពូ តែចុងក្រោយគ្រប់យ៉ាងប្រែជាខុសពីការរំពឹងទុកទាំងអស់ ភាពកក់ក្តៅ ទំនុកចិត្ត ក្តីស្រលាញ់ប្រែជាការស្អប់...