ភាគទី31

430 49 16
                                    

5នាទីក្រោយមក
ស៊ីរ៉ែនឡានពេទ្យនិងប៉ូលីសបានបន្លឺឡើងព្រមទាំមកhelicopterមកផងដែរព្រោះបៃបលខ្លាចភីតអាចនឹងធ្ងន់ធ្ងរបើរង់ចាំយូរជាងនេះ
ពេលនេះបៀវដឹងខ្លួនវិញហើយគេយំឡើងទន់ខ្លួនល្លូកក្នុងរង្វង់ដៃបៃបលព្រមទាំងសម្លឹងមើលភីតដោយខ្លួនមិនអាចជួយអ្វីព្រោះពួកគេមិនហ៊ានប៉ះពាល់ភីតទេព្រោះពួកគេគ្មានបច្ចេកទេសខ្លាចធ្វើឱ្យភីតកាន់តែធ្ងន់ធ្ងរ
«លោកប្រុសលោកវេហ្កាសកុំពុងតែមកតាមផ្លូវហើយគាត់ទើបតែមកពីប្រជុំនៅប្រទេសកូរ៉េ»
«អាចង្រៃបើយកមកមិនមើលថែគេឱ្យបានល្អវាប្រកាច់ទៅចាប់បង្ខំគេធ្វើអី» បៃបលជេរវេហ្កាសមិនដាក់មាត់រង់ចាំឱ្យតែមកដល់គេនឹងដាល់ឱ្យងាប់ម៉ង
«លោក លោក» ក្រុមគ្រូពេទ្យចូលមកពិនិត្យមើលចង្វាក់បេះដូងភីត
«ដាក់អុកស៊ីស្សែន ឆាប់មកជួយលើកគ្នា»
ទាំងអ្នកជួយសង្រ្គោះនិងក្រុមគ្រូពេទ្យនាំគ្នាញប់ដៃញប់ជើង បៃបលគេពិតជាគិតគូបានល្អមែនទែនគេហៅសុទ្ធតែក្រុមដុកទ័រមកផ្ទាល់តែម្តង
ក្រុមគ្រូពេទ្យនាំគ្នារុំរបួសទប់ឈាម នឹងយកឈើមករុំជើងភីត
«អ្នកជម្ងឺហូរឈាមផ្នែកខាងក្រោម»
«លោកគ្រូពេទ្យគេមានទម្ងន់បីខែហ៊ឹកៗៗ ជួយក្មេងផងទៅ»
បៀវយំស្រែកប្រាប់គ្រូពេទ្យ ម្នាក់ៗសម្លឹងមុខគ្នាព្រមទាំងដកដង្ហើមធំគ្រប់គ្នា
«ពួកយើងប្រញាប់រុំរបួសឃាត់ឈាមឱ្យបានលឿនបំផុត តាមដានចង្វាក់ជីបចរឱ្យជាប់ បើមានអ្វីមិនប្រក្រតីប្រញាប់ប្រាប់» ដុកទ័រដែលមានវ័យរាងចំណាស់បញ្ជាគ្រូពេទ្យផ្សេងទៀតហើយគាត់ក៏កំពុងត្រួតពិនិត្យមើលឆ្អឹងរបស់ភីត បៀវមិនដឹងថាពួកគេធ្វើអីខ្លះទេព្រោះម្នាក់ៗធ្វើការទៅតាមជំនាញរបស់ខ្លួន
15នាទីក្រោយមក
សំឡេងឡានបន្លឺចូលមក វេហ្កាសប្រញាប់រត់ចូលមកក្នុងផ្ទះសភាពភីតពេលនេះវាមិនដូចកាលដែលគេបានឃើញដូចមុនពេលគេចេញទៅធ្វើការទេ

«ហេតុអី មានរឿងអី???» វេហ្កាសគាំងទ្រីង ឈានជើងសឹងមិនចង់រួច
«ភីត» វេហ្កាសចូលទៅកាន់តែកៀកគេកាន់តែឃើញរូបភាពខ្លួនមិនចង់ឃើញ ឈាមដាបពេញការ៉ូ​ តាមរាងកាយរបស់ភីតសុទ្ធតែបង់រុំរបួស
«ហេតុអីអ្នកណាធ្វើអីឯង?»
ដឹប
បៃបលដើរមកដាល់វេហ្កាសមិនដកដៃកុំតែបានបៀវមកជួយចាប់ឃាត់ទេ​ កុំអីវេហ្កាសទ្រោមខ្លួនមិនខាន
«កុំភីតគេមិនចង់បានបែបនេះទេ​»​ បៀវយំអោបប្តីរបស់ខ្លួនជាប់
«បើវាមិននាំគេមកម្ល៉េសគេកំពុងដើរលេងសបភីងសប្បាយជាមួយអូននិងកូនក្នុងផ្ទៃទៅហើយ»
«ហ៊ឹកៗៗៗៗ» បៀវបានតែយំអោបបៃបលជាប់
«ពួកយើងនឹងត្រៀមលើកអ្នករបួសឡើងដើម្បីបញ្ចូលទៅកាន់មន្ទីរពេទ្យ» ដុកទ័រធំដើរមកប្រាប់បៃបលរួចក៏ប្រញាប់សែង ភីតយក​​ចេញទៅ
វេហ្កាសគេប្រញាប់រត់ទៅតាមក្រុមគ្រូពេទ្យ​ប៉ុន្តែស្រាប់តែកូនចៅរបស់គេបីម៉ាក់របស់ខ្លួនចុះមកពីខាងលើ
«លោកគ្រូពេទ្យនៅសល់អ្នកជម្ងឺម្នាក់ទៀត» ដុកទ័រដើរមកពិនិត្យគាត់បន្តិចក៏ឃើញថាមិនធ្ងន់ធ្ងរខ្លាំងនោះទេ
«ប្រញាប់ដាក់គាត់ចូលទៅក្នុងឡានទៅ ពួកខ្ញុំត្រូវប្រញាប់នាំអ្នករបួសម្នាក់ទៀតទៅកាន់មន្ទីរពេទ្យ»
«លោកដុកទ័រចង្វាក់បេះដូងអ្នករបួសធ្លាក់ចុះហើយ» ក្រុមគ្រូពេទ្យប្រញាប់ឡើងទៅលើឧទ្ធម្ភាគចក្ររួចក៏ចេញដំណើរទៅភ្លាមៗ
អ្នកផ្សេងទៀតក៏ស្រវេស្រវ៉ាឡើងឡានដើម្បីទៅកាន់មន្ទីរពេទ្យដែរ

ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាចWhere stories live. Discover now