ភាគទី5

728 68 8
                                    

ថ្ងៃបន្ទាប់
ម៉ោងប្រហែល10ព្រឹកបៀវចាប់ផ្តើមដឹងខ្លួនហើយតែគេមិនអាចកម្រើកខ្លួនបាននៅឡើយទេ ព្រោះថាវាឈឺស្ពឹកគ្រប់កន្លែងទាំងអស់
«ជួយ...ជួយផង» បៀវស្រែកហៅគេឱ្យមកជួយក្រែងលោមានអ្នកនៅក្រៅ តែមិនទាន់ហៅឱ្យគេជួយចប់ផងក៏មានអ្នកគ្រូពេទ្យម្នាក់ដើរចូលមកជាមួយអ៊ំមេផ្ទះសំដៅមករកខ្លួន
«សួស្តី ខ្ញុំជាអ្នកគ្រូពេទ្យមកមើលថែលោកកុំភ័យអី» បៀវធ្វើមុខឡេឡឺៗមិនមាត់អ្វី បានត្រឹមគេងឱ្យពេទ្យពិនិត្យ
«ឱ្យគាត់ញាំថ្នាំផ្សះនេះនិងសម្រាកឱ្យបានច្រើន»
អ្នកគ្រូពេទ្យណែនាំរួចក៏ចាកចេញទៅ
«ចាំអ៊ំយកស៊ុបឱ្យហុតឱ្យមានកម្លាំង លោកប្រុសលេងធ្ងន់ដៃដល់ហើយ» គាត់សើចញឹមៗរួចក៏ដើរចេញទៅម្នាក់ទៀត បៀវដែលអៀនឡើងរឹងខ្លួន មួយសន្ទុះគេក៏ក្រោកទៅបន្ទប់ទឹកដើម្បីចាត់ចែងសម្អាតខ្លួន គ្រាន់តែឆ្លុះកញ្ចក់បៀវចំហរមាត់ធ្លុង
«ហ៊ឺៗៗ» បៀវហូរទឹកភ្នែករហាម អ្នកណាមិនយំបើដងខ្លួនគេសុទ្ធតែស្នាមជាំខ្លះក្រហម ខ្លះឡើងក្រហមក្រម៉ៅ
បៀវយំផងងូតទឹករាប់រៀបផងទម្រាំបាយចេញញាំអីចង់សន្លប់ បន្ទាប់ពីញាំអាហាររួចគឺថាដេកតាំងពីថ្ងៃដល់យប់ ងើបញាំអាហារញាំថ្នាំហើយដេកទៀត
ពាក់កណ្តាលអាធ្រាត
បៀវគេងសុខៗស្រាប់តែមានដៃមួយលូកអោបពីក្រោមកធ្វើឱ្យបៀវភ័យព្រលឹងចុងសក់ស្មានតែខ្មោច
«លោកតាជួយកូនចៅផងងងង ខ្មោចកំពុងអោបកូនចៅហើយ»
«គ្មានខ្មោចទេ គេងទៅ»
គ្រាន់លឺសម្លេងបិនបៀវភ័យជាងខ្មោចទៀត បៀវប្រែជារឹងខ្លួនដូចគល់ឈើ
«យើងមិនធ្វើអីទេមិនបាច់ប្រឹងខ្លួនទេ»
«លោកម្ចាស់ហូបអីហើយនៅ?»
«នៅតែយើងចង់សម្រាក»
«ឱ្យបៀវ...ខ្ញុំធ្វើអីឱ្យញាំទេ?»
«អត់ទេយើងហត់ណាស់» បៃបលនិយាយសម្លេងស្រទន់ចម្លែកខុសពីរាល់ដងធ្វើឱ្យបៀវរាងចម្លែកចិត្ត
«មា....»
«ឈប់សួរទៅបើមិនអញ្ចឹងមិនបាច់ដេកទេយប់នឹង»
«ដេ....ដេកហើយ»
ពួកគេក៏គេងអោបគ្នាបែបនេះពេញមួយរាត្រី សម្រាប់យើងគិតថាវាស្វីតណាស់ តែសម្រាប់បៀវគេតឹងទ្រូងចង់បែកព្រោះមិនទម្លាក់ដេកក្នុងរង្វង់ដៃបុរសមាឌម៊ាំបែបនេះ។

ស្អែកឡើង
បៃបលមានទឹកមុខមិនសប្បាយចិត្តសោះទោះមុខគេម៊ាំក្តីតែបៀវអាចមើលដឹងថាគេកំពុងម៉ួម៉ងនឹងរឿងអ្វីមួយ
«យើងប្រហែលមិនមកផ្ទះវិញប៉ុន្មានថ្ងៃ» បៃបលប្រាប់ហើយដើរចេញទៅបាត់រកតែបៀវសួរមិនបាន
«ប៉ុន្មានថ្ងៃ...យើងរួចខ្លួនហើយ» មុខរបស់បៀវប្រែទៅជាញញឹមវិញ
បៀវដើរត្រឡប់ចូលទៅខាងក្នុងវិញស្រាប់តែអ៊ំមេផ្ទះប្រាប់អ្វីដែលបៃបលផ្តាំគាត់
«បៀវឯងត្រូវរៀនម៉ោងដូចដើម ហើយលោកមិនឱ្យទៅធ្វើការនៅក្លឹបមួយរយះរហូតទល់លោកត្រលប់មកវិញ»
«អត់ទេបៀវឈប់ម្សិលមិញហើយខ្លាចគេកាត់ប្រាក់ខែ»
«លោកផ្តាំថានេះជាបញ្ជា»
«ហ៊ើយ!» បៀវធ្វើមុខស្អុយរួចក៏ដើរទៅធ្ចើការងារខ្លួនត្រូវបំពេញជាប្រចាំទៅ

ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាចWhere stories live. Discover now