ព្រឹកឡើង
បៀវកំពុងអង្គុយខ្សោះល្វើយនៅតុអាហារចំនែកបៃបលអង្គុយញញឹមពេញចិត្តនឹងសមិទ្ធផលដែលគេទទួលបានកាលពីយប់មិញ យប់មិញបៃបលពេញចិត្តជាងយប់ណាៗទាំងអស់ព្រោះតែបៀវមានអាការះញិកញ៉ក់ដាក់ខ្លួនបន្ទាប់ពីបានមួយរួច ទើបជំរុញទឹកចិត្តគេឱ្យបន្តតឹកបន្តបន្ទាប់ទៀតបានយ៉ាងស្ងប់ចិត្ត
«ញាំរួចហើយ» បៀវនិយាយខ្សាវទៅកាន់បៃបល បៀវគ្រហែមពីរបីដងព្រោះតែស្អកកស្រែកខ្លាំងពេកកាលពីយប់មិញ
«តោះទៅ» បៃបលដើរអោបចង្កេះរបស់បៀវដោយមិនខ្វល់ថាប៉ារបស់គេកំពុងសម្លក់គេទេ ក្រោមភ្នែករបស់គាត់ឡើងខ្មៅបញ្ជាក់ថាគេងមិនស្ងប់ទេយប់មិញ
នៅពេលពួកគេដើរទៅផុតគាត់ក៏និយាយឡើង
«យើងប្រាកដជាឆ្កួតស្លាប់ដោយសារពួកវាមិនខាន»ផ្លូវទៅកាន់មន្ទីរពេទ្យចំណាយប្រហែល45នាទីតែបៀវមានអារម្មណ៍ដូច450ម៉ោងដោយសារតែលោកម្ចាស់របស់គេលោភកាមខ្លាំងណាស់ គេចាប់ខ្លួនបឺតមាត់ផងលូកស្ទាបផងទម្រាំដល់មន្ទីរពេទ្យក៏សឹងតែដើរងោកហើយ
«ងងុយគេងមែនទេ?»
បៀវមិនឆ្លើយតែក៏ងក់ក្បាលតិចៗ បៃបលមិននិយាយអីច្រើនទេគេលើកបៀវបីធ្វើឱ្យបៀវភ្ញាក់ផ្អើល មនុស្សម្នាកំពុងតែនាំគ្នាមើលពួកគេស្រាប់ហើយដែលមានអង្គរក្សជាច្រើននាក់ឈរការពារពួកគេហើយពេលនេះបៀវរឹតតែខ្មាស់គេ បៀវផ្អឹបក្បាលទៅនឹងដើមទ្រូងបៃបលដើម្បីមិនឱ្យអ្នកដទៃឃើញ
«គេងទៅ»
«លោកម្ចាស់ដាក់បៀវចុះទៅ»
«កុំខ្វល់ពីអ្នកដទៃ»
«តែនេះជាកន្លែងសាធារណៈណា៎»
«យើងក៏មិនខ្វល់»
«ល្មោភកាមហើយមុខក្រាស់ទៀត» បៀវគិតក្នុងចិត្ត
«សួស្តីលោកបៃបល សូមអញ្ជើញ»
«សូម្បីរាក់ទាក់ក៏រើសអើងដែរហេតុតែបៀវក្រទើបគេមិនរាក់ទាក់»
បៃបលអស់សំណើចនឹងគំនិតប្លែកៗរបស់បៀវ
បៃបលបីបៀវដាក់លើគ្រែដែលគ្រូពេទ្យត្រៀមនឹងអេកូស្តាប់ចង្វាក់បេះដូងកូន
នៅពេលដែលគ្រូពេទ្យដាក់ឧបករណ៍នៅលើពោះបៀវពួកគេក៏បានឃើញមុខរបស់កូនពួកគេព្រមទាំងស្តាប់ចង្វាក់បេះដូងរបស់កូនផងដែរ បៀវចាប់ផ្តើមរលីងរលោងទឹកភ្នែកសម្លឹងទៅកាន់បៃបល
«ក្មេងឆ្កួត»
បៃបលញញឹមដាក់បៀវព្រមទាំងជូតទឹកភ្នែកនៅលើថ្ពល់របស់បៀវ
បន្ទាប់ពីពិនិត្យរួចរាល់អស់ហើយបៀវនៅតែរលីងរលោងទឹកភ្នែករួចដើរមើលរូបអេកូរបស់កូនគេ បៀវកំពុងតែពិនិត្យមើលមុខកូនថាដូចអ្នកណាជាងគេចង់ឱ្យកូនកាត់មករកគេជាងបៃបលព្រោះបៃបលមុខមិនស្អាតដូចគេទេថែមទាំងឃោរឃៅទៀត
បៀវឈរញញឹមមើលរូបបណ្តើរមើលទៅកាន់បៃបលបណ្តើរ
«ទៅគិតលុយទៅ» បៃបលអូសបៀវឱ្យដើរទៅមុខកុំគិតតែឈរញញឹម
«អូយ» អ្នកគ្រូពេទ្យម្នាក់មិនដឹងដើរចេញពីណាទេសូម្បីកូនចៅប៉ារបស់បៃបលក៏មើលមិនទាន់ដែរ
បៀវកំពុងតែយកដៃខ្ទប់ចង្កេះរបស់គេព្រោះថាគេមានការឈឺចាប់ត្រង់ចំណុចនោះជាខ្លាំង
«ដើរមិនមើលទេយ៉ាងម៉េច!» បៃបលស្រែកឱ្យគ្រូពេទ្យម្នាក់នោះស្រាប់តែនាងសើចលឺខ្លាំងៗ ឯបៃបលក៏ភ្ញាក់ខ្លួនព្រឺតព្រោះគេចាំសម្លេងនាងបានហើយនាងគឺជាយូរីនេះឯង
«លោកម្ចាស់» បៀវចាប់ផ្តើមទន់ជង្គុងធ្វើឱ្យបៃបលប្រញាប់ទប់បៀវ
«លោកម្ចាស់បៀវឈឺ ឈឺណាស់ លោកម្ចាស់កូនយើង»
បៃបលគេសឹងស្លុតស្មារតីព្រោះពេលនេះឈាមរបស់បៀវកំពុងស្រក់នៅលើឥដ្ឋ បៃបលអោបបៀវជាប់ក្នុងដើមទ្រូង
«អូនប្រាកដជាមិនអី សន្យាថាអូននឹងមិនអី សន្យានឹងបងមក» បៃបលចាប់ដៃបៀវច្របាច់តិចៗទឹកភ្នែករបស់គេក៏ស្រក់ដែរ បៀវគេរំភើបណាស់នៅពេលឃើញទឹកភ្នែករបស់បៃបលស្រក់ព្រោះតែខ្លួនបានន័យថាគេមានន័យក្នុងកែវភ្នែករបស់បៃបល បៀវញញឹមតិចៗដាក់បៃបល
«បៀវ....បៀវ» បៃបលស្រែកហៅឈ្មោះបៀវប៉ុន្តែបៀវលែងមាត់លែងកទៅហើយ«គ្រូពេទ្យជួយផងមានគេចាក់មនុស្ស» មនុស្សម្នានាំគ្នាស្រែកប្រកូកប្រកាស
គ្រុមគ្រូពេទ្យនាំគ្នាញាប់ដៃញាប់ជើងជួយសង្គ្រោះបៀវ
ឯកូនចៅរបស់បៃបលកំពុងតែចាប់សង្កត់យូរីជាប់ យូរីនាងមានការខឃ្នើសចិត្តណាស់ព្រោះគម្រោងការនាងខុសអស់ពេទ្យមកជួយបៀវភ្លាមៗ នេះជាអ្វីដែលនាងមិនចង់បានទេនាងចង់ចាក់គេឱ្យស្លាប់ភ្លាមៗ យូរីតាមសម្លក់គ្រែពេទ្យដែលគេអូសបៀវទៅកាន់បន្ទប់សង្គ្រោះបន្ទាន់
ភ្នែករបស់បៃបលឡើងក្រហមគេសម្លឹងមើលយូរីមិនដាក់ភ្នែក
«នាំនាងទៅរង់ចាំរហូតដល់យើងទៅដល់»
កូនចៅពីរនាក់ក៏បានគ្រាកយូរីចេញទៅតែនាងស្រែកឱ្យមនុស្សម្នាជួយនាងព្រោះតែដឹងថាបៃបលប្រាកដជាមិនទុកនាងទេ
«ជួយផង ហៅប៉ូលីសមក លែងយើង ជួយខ្ញុំផងពួកវាកំពុងចង់សម្លាប់ខ្ញុំហើយ»
កូនចៅរបស់បៃបលបានប្រាប់ទៅអ្នកផ្សេងទៀតថាគេយកនាងទៅប៉ុស៍ប៉ូលីសទើបគ្រប់គ្នាបានតែមើល
«មកពីវា វាបំផ្លាញផែនការរបស់យើងលែងយើងទៅ យើងចាក់វាឱ្យងាប់»
យូរីនៅស្រែកឡូឡាពេញនឹងដោយមិនដឹងពីទង្វើរបស់ខ្លួនបានប្រព្រឹត្តនោះឡើយបៃបលស្រក់ទឹកភ្នែកមួយតក់ហើយមួយតក់ទៀតគេកំពុងតែបុណ្យស្រន់កុំឱ្យបៀវនិងកូនកើតអីធ្ងន់ធ្ងរឱ្យសោះ
«ពួកឯងការពារបៀវយ៉ាងម៉េច»
ប៉ារបស់បៃបលដាល់កូនចៅគាត់មិនដកដៃ
«បើចៅយើងយ៉ាងម៉េចទៅពួកឯងក៏មិនរស់ដែរ»
គាត់ខឹងខ្លាំងណាស់មិនដែលហ៊ានឱ្យបៀវឈានជើងចេញពីផ្ទះម្តងណាឡើយពេលចេញមកម្តងក៏មានរឿងតែម្តង
គាត់មើលទៅកាន់បៃបលដោយមិនដឹងថាលួងលោមបែបណាទើបបានត្រឹមទះខ្នងរបស់គេតិចៗ
«កុំបារម្ភគេច្បាស់ជាមិនអី»
ពួកគេទាំងពីរអង្គុយរង់ចាំនៅមុខបន្ទប់ដោយម្នាក់ៗបន់ស្រន់ក្នុងចិត្តរៀងៗខ្លួន2ម៉ោងកន្លងផុតទៅ
ទ្វារបន្ទប់បើកឡើងមកធ្វើឱ្យពួកគេស្ទុះទៅរកគ្រូពេទ្យភ្លាម
«អ្នកជម្ងឺអស់អីហើយសំណាងដែលកាំបិតមិនចាក់ចូលជ្រៅជាងនេះប៉ុន្តែរបួសដែលគេចាក់នោះវាមានហានិភ័យខ្ពស់អាចប៉ះពាល់ទៅដល់ទារកក្នុងពោះ ដូច្នេះហើយពួកយើងនឹងបន្តការតាមដានតទៅទៀត»
គ្រូពេទ្យក៏ដើរចូលទៅក្នុងវិញ បៃបលនិងប៉ារបស់គេធូរចិត្តបន្តិចតែក៏កំពុងតែនតឹងរឿងកូននៅក្នុងពោះរបស់បៀវដែរ
«លោកប៉ាបើកូន....ខ្ញុំអាចទទួលយកបានប៉ុន្តែបៀវ...» ទឹកភ្នែករបស់បៃបលស្រក់មួយតំណក់ ក្នុងដៃរបស់គេកំពុងតែកាន់រូបអេកូកូនដែលបៀវបានប្រគល់ឱ្យគេមុនបាត់ស្មារតី
«ចៅយើងប្រាកដជាមិនអី»
ពួកគេទាំងពីរបានត្រឹមស្ងាត់រៀងខ្លួននឹងរង់ចាំពេទ្យយើងមកម្តងទៀត
![](https://img.wattpad.com/cover/345499649-288-k399331.jpg)
YOU ARE READING
ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាច
Historia Cortaក្តីស្រលាញ់និងក្តីសង្ឃឹមដែលខ្លួនមានចំពោះមនុស្សដែលខ្លួនស្រលាញ់ធ្វើឱ្យពិភពដែលធ្លាប់តែមានពណ៌ខ្មៅប្រែជាពណ៌ស៊ីជំពូ តែចុងក្រោយគ្រប់យ៉ាងប្រែជាខុសពីការរំពឹងទុកទាំងអស់ ភាពកក់ក្តៅ ទំនុកចិត្ត ក្តីស្រលាញ់ប្រែជាការស្អប់...