បៃបិនកំពុងតែពរបៀវដើរសម្តៅទៅទូខោអាវ
«ក្រាកក»
ចិញ្ចើមរបស់បៃបលប្រែជាជ្រួញឃើញសម្លៀកបំពាក់បៀវមានតែប៉ុន្មានកំភ្លេតែប៉ុណ្ណោះ គេក៏មិនដែលសូវចាប់អារម្មណ៍នឹងសម្លៀកបំពាក់បៀវពាក់ជាប្រចាំទៀតព្រោះដឹងតែពីសម្រាតចោលនិងសម្រុកទេ 😌
«លុយមានហេតុអីមិនទិញ? ឬគេមិនដឹង?»
បៃបលបានឱ្យកូនចៅយកកាតធនាគារដែលគេដាក់លុយថ្ងៃប្រាក់ខែជាប្រចាំឱ្យទៅបៀវបន្ទាប់ពីនោះគេក៏មិនបានសួរនាំអីដែរព្រោះគិតថាបៀវអាចនឹងយកចាយវាយទិញនេះទិញនោះ
«ទូរសព្ទ?» បៃបលមើលទូរសព្ទដ៏កញ្ចាស់មួយគ្រឿងនៅក្នុងនោះដែរ
គេដកដង្ហើមធំរួចក៏សម្រេចចិត្តទាញយកភួយមករុំបៀវចំណែកគេរើសតែboxer(លីអូ) យកមកពាក់រួចក៏បីបៀវឡើងទៅបន្ទប់ខាងលើជាបន្ទប់ទំនេរសម្រាប់ទទួលភ្ញៀវបាត់ទៅស្អែកឡើង
បៃបលបានបញ្ជាកូនចៅគេឱ្យទៅចាប់យូរីចេញពីបន្ទប់របស់គេ និងកម្ម៉ង់ពូកនិងគ្រែថ្មីដាក់បន្ទប់របស់គេផង ព្រមទាំងសម្អាតបន្ទប់របស់គេទាំងមូល គេមិនចង់ឱ្យក្លិនរបស់យូរីជាប់នៅបន្ទប់គេទេ បន្ថែមពីលើនេះទៀតគេបញ្ជាឱ្យរៀបចំបន្ទប់ជាប់គេនេះដើម្បីធ្វើជាទីតាំងថ្មីឱ្យបៀវយូរីចុះមកទាំងទឹកមុខញញឹមញញែមដាក់អ្នកម្ខាងទៀត
«អរុណសួស្តីបងបល»
បៃបលធ្វើមុខម៊ាំដាក់នាង ហើយក៏មិនឆ្លើយតបអ្វីដែរ
នាងប្រឹងអង្គុយរង់ចាំស្តាប់បៃបលនិយាយព្រោះគិតថាបៃបលប្រាកដជាឱ្យនាងនៅទីនេះនិងឱ្យកាតធនាគារអត់កំណត់មកនាងមិនខានព្រោះនាងក្លាយជាគូដណ្តឹងរបស់គេហើយក្នុងចិត្តរបស់នាងកំពុងតែរំភើបចាំស្តាប់
«យើងហាមនាងមិនឱ្យចូលមកក្នុងបន្ទប់យើងដាច់ខាត មួយវិញទៀតពួកយើងគ្រាន់តែជាគូរដណ្តឹងគ្នាតែប៉ុណ្ណោះ នាងមិនចាំបាច់មកត្រូវនៅផ្ទះរបស់ខ្ញុំឡើយ អ៎ហើយវិញទៀតយើងគ្រាន់តែភ្ជាប់ពាក្យទៅតាមបំណងរបស់ម៉ាក់របស់ប៉ុណ្ណោះដូច្នេះមិនបាច់មកទីនេះក៏បានព្រោះយើងមិនត្រូវការឱ្យមានទំនាក់ទំនងស្អិតល្មួតអីនោះទេ ពេលក្នុងកម្មវិធីយើងគ្រាន់តែសម្តែងតែប៉ុណ្ណោះ ពេញចិត្តមិនពេញចិត្តអាចផ្តាច់ពាក្យបាន» និយាយរួចគេក្រោកដើរចេញទុកឱ្យយូរីអង្គុយចំហមាត់ប៉ុនពាង
«ឈ...ឈប់តែនេះមិនមែនជាអ្វីដែល.....បងបៃបលៗ ហ៊ើយចង្រៃយោ៎»
យូរីមានការខឹងជាខ្លាំងប៉ុន្តែទោះជាយ៉ាងណានាងនឹងមិនធ្វើតាមសម្តីរបស់បៃបលទេ នាងនឹងធ្វើឱ្យបៃបលងប់នឹងនាងងើបក្បាលមិនរួចជាមិនខានហើយទ្រព្យសម្បត្តិទាំងអស់នឹងធ្លាក់មកលើនាង គិតត្រឹមប៉ុន្នឹងនាងដើរទាំងញញឹមទៅតុបាយរង់ចាំបៃបលដើម្បីទទួលទានអាហារពេលព្រឹកជាមួយគ្នា។
![](https://img.wattpad.com/cover/345499649-288-k399331.jpg)
YOU ARE READING
ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាច
Short Storyក្តីស្រលាញ់និងក្តីសង្ឃឹមដែលខ្លួនមានចំពោះមនុស្សដែលខ្លួនស្រលាញ់ធ្វើឱ្យពិភពដែលធ្លាប់តែមានពណ៌ខ្មៅប្រែជាពណ៌ស៊ីជំពូ តែចុងក្រោយគ្រប់យ៉ាងប្រែជាខុសពីការរំពឹងទុកទាំងអស់ ភាពកក់ក្តៅ ទំនុកចិត្ត ក្តីស្រលាញ់ប្រែជាការស្អប់...