«ពួកយើងនាំគ្នាកាត់ខោអាវកក់ភ្នួង កក់អាគាររៀបការឲ្យហើយល្អទេ?» បៀវនិងភីតនាំគ្នាអង្គុយសើចសប្បាយអរតែពីរនាក់ តែមិនបាច់មើលទឹកមុខរបស់បៃបលនិងវេហ្កាសទេ
«កុំសូម្បីគិត បងមិនឲ្យវេនីសរៀបការជាមួយប៊ីទេ?» បៃបលនិយាយដោយសម្លេងម៊ាំ គេនៅខឹងមិនទាន់បាត់ផងនេះមកចង់រកអាគាររៀបការអី
«ហាក ម៉េចចឹង?កូនៗស្រលាញ់គ្នាតើបងចង់បំបែកកូនមែនទេ? អូនមិនជឿថាប្តីរបស់អូនចិត្តដាច់បែបនេះទេ!» បៀវធ្វើជាយំសួរទៅកាន់បៃបល
«ហ៊ើយ! អូនថាមើលវេនីសទើបតែអាយុ17ឆ្នាំប៉ុន្នោះ តើអូនចង់ឲ្យបងយកកូនទៅផ្ញើគេបានយ៉ាងម៉េច អូនក៏ដឹងថាប៊ីមិនមានសុខភាពល្អដូចអ្នកដទៃទេ!ហើយចុះបើគេគ្រាន់តែស្រឡាញ់ចង់លេងសើចជាមួយកូនយើងមួយឆាវ អូនក៏ដឹងដែរថាអារម្មណ៍ក្មេងទើបពេញវ័យវាបែបណា? ចុះបើសុខៗគេស្រាប់តែមានអារម្មណ៍ថាប៊ីចាស់ជាងចង់ស្រឡាញ់ក្មេងវ័យស្រករគ្នាវិញ តើអូនគិតថាប៊ីទទួលយកបានទេ?»
ពេលមកគិតដល់ចំនុចនេះបៀវក៏ប្រកែកមិនចេញ គឺវាពិតដូចជាប្តីរបស់គេនិយាយមែនវេនីសអាយុក្មេងជាងប៊ីឡើងចង់មួយជួរ ហើយបើវេនីសក្បត់ចិត្តកូនប៊ីគេ ប៊ីច្បាស់ជាខូចចិត្តធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាមិនខាន
«អ្ហឹម អីលូវដើម្បីឲ្យប្រាកដចិត្តពួកយើងមានតែសាកចិត្តរបស់ក្មេងតែប៉ុណ្ណោះ ណាមួយបើពួកគេពិតជាស្រលាញ់គ្នាស្មោះមែននោះបើពួកយើងបំបែកពួកគេវារឹតតែធ្វើឲ្យរឿងកាន់តែយ៉ាប់ឡើង» ភីតបញ្ចេញយោបល់ មិនមែនទេមិនយល់អារម្មណ៍បៃបលបៀវទេប៉ុន្តែគេក៏ចង់ផ្តល់ឪកាសឲ្យក្មេងៗ
«អីលូវពួកយើងនាំគ្នាគិតសិនទៅថាគួររកផ្លូវចេញបែបណា? វេនីសគេកំពុងតែពេញឈាមរាវបើយើងធ្វើអ្វីមិនស្រួល គេអាចនឹងនាំប៊ីរត់ក៏ថាបាន មួយវិញទៀតកុំគិតថាគេក្មេងដូចទង្វើដែលពួកយើងឃើញរាល់ដងឲ្យសោះ យើងស៊ើបមកដឹងថាគេលួចបង្កើតក្រុមហ៊ុនខ្លួនទោះវាមិនទាន់ជោគជ័យ 100% ប៉ុន្តែក៏ដើរបានគួរសម» វេហ្កាសនិយាយ
«ហេតុអីបងមិនដែលនិយាយប្រាប់អូន?»
«បើបងប្រាប់អូន អូនច្បាស់ជានៅមិនសុខចង់ឲ្យបងជួយកូនមិនខាន បងចង់ឲ្យគេតាំងជំហរដោយខ្លួនឯង»
«ហ៊ើយ មានតែសួរចិត្តប៊ីទេថាគេស្រឡាញ់វេនីសបែបណា?»
![](https://img.wattpad.com/cover/345499649-288-k399331.jpg)
YOU ARE READING
ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាច
Contoក្តីស្រលាញ់និងក្តីសង្ឃឹមដែលខ្លួនមានចំពោះមនុស្សដែលខ្លួនស្រលាញ់ធ្វើឱ្យពិភពដែលធ្លាប់តែមានពណ៌ខ្មៅប្រែជាពណ៌ស៊ីជំពូ តែចុងក្រោយគ្រប់យ៉ាងប្រែជាខុសពីការរំពឹងទុកទាំងអស់ ភាពកក់ក្តៅ ទំនុកចិត្ត ក្តីស្រលាញ់ប្រែជាការស្អប់...