ភាគទី21

709 63 10
                                    

មួយខែកន្លងផុតទៅ

ពេលនេះពោះរបស់បៀវកាន់តែខ្ទើតឡើងឃើញជាទម្រង់ហើយ និយាយពីបៃបលវិញគេងប់នឹងកូនរបស់គេមែនទែនពេលខ្លះបៀវកំពុងតែសឹមដេកជិតលក់ហើយត្រូវមកភ្ញាក់ដោយសារបៃបលអង្អែលថើបៗពោះគេធ្វើបៀវក្តៅចិត្តឆេវ ជួនមិនហ៊ានធ្វើអីទេបានត្រឹមជេរក្នុងចិត្តបើថាខឹងខ្លាំងទើបចាប់បោចសក់យកម៉ង ដូចពេលនេះជាដើម
«បៀវវឈឺ...ឈឺ»
«ហ៊ឹកៗៗ»
«កាន់តែព្រហើនហើយ នេះមកពីមានមនុស្សកាន់ជើងច្រើនមែនទេហាស»
«គឺបៀវងងុយគេងលោកម្ចាស់ក៏ដឹងថាបៀវពិបាកគេងហ៊ឹកៗៗ»
«យើងឃើញឯងដាក់លក់ៗចោលយើងរហូត»
បៀវលែងនិយាយអីក្រៅពីសម្លក់បៃបលទេ គេខឹងៗៗតែមិនហ៊ានធ្វើអីបៃបលទេ
«ឈប់ខឹងទៅម៉ោះចាំយើងជួយបំពេរ» បៃបលនិយាយទាំងទឹកមុខដែលធ្វើឱ្យបៀវមិនគួរឱ្យទុកចិត្តគេ
«ម..មិនបាច់ទេ»
បៀវប្រឹងអូសគូថចេញឆ្ងាយពីបៃបលតែត្រូវប្រូបិនចាប់ជើងជាប់
«មិនអីទេឱ្យយើងជួយទៅធានាមិនគិតលុយទេ»
«លោកម្ចាស់លែងបៀវទៅ»
បៃបលចាប់លាត់អាវបៀវឡើងបង្ហាញក្បាលពោះដ៏ត្រលុកត្រលន់របស់ខ្លួនទៅកាន់អ្នកម្ខាងទៀតធ្វើឱ្យបៀវអៀនផងខ្មាស់ផង
បៃបលបម្រុងនឹងចាប់ខ្វៃបៀវហើយប៉ុន្តែត្រូវសម្លេងគោះទ្វារបង្អាក់ដំណើរវិញ
តុកកកៗ
«អ្នកប្រុស លោកម្ចាស់ធំឱ្យមកតាម»
បៀវសប្បាយចិត្តណាស់គ្រាន់តែបានលឺចឹងគេប្រញាប់ងើបដើរយ៉ាងលឿនទុកឱ្យបៃបលនៅក្តៅក្រហាយម្នាក់ឯង មិនមែនគេមិនចង់ឱ្យបិនមួយទេប៉ុន្តែគេសឹងតែគ្មានកម្លាំងងើបឈរពេលបញ្ចប់សង្គ្រាមម្តងៗពោះក៏ធ្ងន់ទៀតចឹងរកសុខដាក់ខ្លួនល្អជាង
«តាចាស់កាត់ចង្វាក់បានល្អណាស់»
បៃបលដើរឡើងកំហឹងចុះទៅ

ចុះទៅដល់ឃើញបៀវកំពុងអង្គុយហុតទឹកស៊ុបប្រហែលប៉ាគេបានអីមកពីណាទៀតហើយគឺគាត់បែបចង់ឱ្យកូនគេកើតមកជាជ្រូកហើយទើបប្រឹងបំប៉នបៀវម្លឹងៗ បានដូចចិត្តនឹងបៀវទៀតប៉ាគេឱ្យញាំអីក៏ញាំមិនចេះប្រកែកសោះ
«មើលវាធ្វើមុខ» ប៉ាបៃបលសម្លក់បៃបល
បៀវឃើញបៃបលបាញ់ក្រសែភ្នែកកំណាចដាក់គេគេប្រញាប់ឈ្ងោកមុខឈ្ងោកមាត់ធ្វើមិនដឹង
«លោកប៉ាចង់ឱ្យបៀវក្លាយទៅជាមេជ្រូកមែនទេទើបប្រឹងញាត់គេយ៉ាងនឹង»
«យើងជាមនុស្សមានចិត្តបារម្ភពីសុខភាពរបស់ពួកគេ មិនដូចអ្នកខ្លះចេះតែធ្វើបាបគម្រាមកំហែងគេទេ»
«លោកប៉ា!!»
ប៉ារបស់បៃបលគាត់មិនចង់ចេះដឹងរឿងគ្រួសារគេប៉ុន្មានទេតែរស់នៅជាមួយបៀវមួយរយះអាចដឹងថាបៀវជាមនុស្សស្លូតបូតគ្មានពិសពុល ខ្លាចមុខខ្លាចក្រោយទើបគាត់ចេះតែជួយៗឱ្យផុតពីភាពកំណាចរបស់កូនប្រុសគាត់ខ្លះទៅ ចាប់សង្កត់គ្នាទាំងមិនមើលកាលះទេសះអីសោះជួនគាត់ឃើញបៀវដើរទប់ពោះធ្វើមុខស្ញូយៗចុះមកទើបគាត់ទ្រាំអាណិតមិនបាន។
«ស្អែកពួកខ្ញុំត្រឡប់ទៅវិញហើយ គ្មានឃើញពួកនោះហ៊ានធ្វើអីផង»
«ឯងចូលចិត្តទុកចិត្តសត្រូវជានិច្ច»
«ខ្ញុំឱ្យគេតាមអង្កេតពួកនោះហើយវាគ្មានសកម្មភាពអីទេ»
«ឱ្យតែច្បាស់តែបើមានបញ្ហាប៉ះពាល់ដល់ចៅយើងយើងនឹងចាត់ការឯងមិនខាន» បៃបលទៅជាជ្រួញចិញ្ចើមមិនយល់
«គេជាកូនខ្ញុំ! លោកប៉ាមិនបាច់មកបារម្ភជួសខ្ញុំទេ»
«តែគេជាចៅយើង គេនឹងក្លាយជាអ្នកស្នងតំណែងពីយើងរួមទាំងទ្រព្យសម្បត្តិយើងទាំងអស់»
បៃបលឈរច្រត់ចង្កេះលាត់ដៃអាវហើយពេលនេះ
«ហេតុអីបានត្រូវស្នងតំណែងពីប៉ា គេជាកូនខ្ញុំត្រូវស្នងតំណែងពីខ្ញុំទើបត្រូវ»
«ត្រូវស្នងតំណែងពីយើង ព្រោះយើងមិនប្រគល់ឯង ចឹងយើងនឹងប្រគល់ឱ្យចៅដំបូងយើង»
«ខ្ញុំក៏មិនចង់តំណែងទ្រព្យសម្បត្តិអីរបស់លោកប៉ាដែរ ហើយខ្ញុំក៏មិនឱ្យកូនខ្ញុំស្នងតំណែងស្នងស្អីទាំងនុងដែរ»
«អាចង្រៃយោ៎ ឯងចង់ងាប់ចោលកូនឯងមែនទេទើបហ៊ានផ្គើនយើងបែបនេះ»
«បើប៉ាខ្លាំងសម្លាប់ទៅ បាញ់ទៅនេះ បាញ់មក យកកាំភ្លើងចេញមក»
«យើងនឹងឱ្យម្តាយរបស់ចៅយើងសម្រេចនិយាយជាមួយឯងនាំតែខាតទឹកមាត់យើង»
«បៀវជារបស់ខ្ញុំខ្ញុំឱ្យគេទៅស្តាំស្តាំ ឆ្វេងឆ្វេង»
«បៀវឆាប់សម្រេចមក» ប៉ាកូនគេស្រែកដំណើរគ្នាសួរបៀវឱ្យបៀវកាត់ក្តីថាឱ្យកូនគេស្នងតំណែងនិងទទួលទ្រព្យសម្បត្តិពីអ្នកណា ម្នាក់ៗឈរសម្លឹងមុខគ្នាដូចចង់ស៊ីសាច់ហុតឈាម ដោយសារមិនលឺចម្លើយពីបៀវទើបពួកគេសម្លឹងទៅទិសដែលបៀវអង្គុយហ៊ុតស៊ុបមុននេះ ប៉ុន្តែគ្មានវត្តមានបៀវទេមានតែអ៊ំចុងភៅកំពុងលាងចានសើចហិហិដាក់ពួកគេ
«គឺ អ្នកប្រុសតូចឡើងទៅបន្ទប់យូរណាស់ហើយ អ្នកប្រុសផ្តាំថាគាត់ថាធុញនិងថ្លង់ ខ្លាចកូនកើតមកកាត់តាមអ្នកទាំងពីរទើបមិនចង់នៅស្តាប់»
«ហ៊ើយ/ហ៊ើយ» ពួកគេស្រែកដណ្តើរគ្នា ម្នាក់ៗកំពុងតែពុះកញ្ច្រោលក្តៅដូចភ្លើងបែរជាមកត្រូវគាំងដោយសារបៀវ

Happy Chinese New Year everyone 🧧
មីនៗចាំទទួលអាំងប៉ាវពីអ្នកទាំងអស់គ្នាគ្រប់ទម្រង់ច៎ាស😂🥰 ABA (កុង$&៛) មួយណាក៏បាន😂

ច្រវ៉ាក់ស្នេហ៍ម៉ាហ្វៀកំណាចWhere stories live. Discover now