+ភូមិគ្រឹះចន
" បងរកនារីម្នាក់មកនៅមើលថែបងចុះឲតែបងគិតថាល្អអាចទុកចិត្តបានចំពោះអូនឲតែបងមានក្តីសុខអូនស្លាប់បិទភ្នែកជិតហើយ " អ្នកស្រីចនជាប្រពន្ធរបស់លោកចនគាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយជីវិតចុងក្រោយរបស់គាត់ចង់ឃើញមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ
" អូនបងមិនអាចទេ " លោកចននិយាយឡើងទាំងស្រក់ទឹកភ្នែកលឺប្រពន្ធខ្លួននិយាយបែបនេះត្បិតថាពួកគាត់ត្រូវបង្ខំរៀបការតែនៅជាមួយគ្នាយូៗក៏មានចិត្តស្រលាញ់អាណិតគ្នា
" ម៉ាក់ៗ ហឺុហឺុ...ម៉ាក់ ....! " ចន ជុងហ្គុកជាទាយាទតែមួយគត់របស់ត្រកូលចន មានអាយុ6 ឆ្នាំមកដល់ផ្ទះឃើញអ្នកជាម្តាយដាច់ខ្យល់បាត់ទៅហើយគេមកមិនទាន់សូម្បីតែដង្ហើមចុងក្រោយ
" ជុងហ្គុក..ជុងហ្គុក " លោកចនចាប់កូនប្រុសអោបក្រសោបលួងលោមគេគាត់ដឹងថាកូនប្រុសគាត់ខូចចិត្តប៉ុណ្ណាគាត់ក៏ខូចចិត្តមិនចាញ់កូនដែរ
+3ខែកន្លងផុតទៅ
រយ:ពេល3ខែមកនេះលោកចនគាត់ព្យាយាមរកមនុស្សស្រីមកជំនួសកន្លែងប្រពន្ធខ្លួនតាមបណ្តាំចុងក្រោយរបស់មនុស្សដែលបានស្លាប់ទៅហើយ
" បងកុំធ្វើបែបនេះអីកូនប្រុសពួកយើងនៅក្មេងណាស់ បងជំពាក់គេលក់ដីលក់ផ្ទះនេះទៅកុំលក់កូនប្រុសខ្ញុំអី " សម្លេងឈ្លោះត្រគោះបោះបោកពេញផ្ទះព្រោះតែអ្នកជាប្តីរករឿងមកពីលេងល្បែងចាញ់ជំពាក់គេជុំទិសគ្មានលុយសងចង់យកកូនប្រុសខ្លួនជាក្មេងទើបតែ2ខួបលក់ឲម្ចាស់បំណុល
" នាងហ៊ានរត់ផងហ្អេស? " អ្នកជាប្តីរត់តាមអ្នកជាប្រពន្ធកូនកំពុងរត់គេចមិនមើលមុខក្រោយព្រះតែភ័យខ្លាចកណ្តាលយប់រត់ចេញពីផ្ទះតូចដូចសម្បកក្តាមមួយនោះ
ទេតៗៗ..........! ស៉ីផ្លេឡានលាន់លឺពេញផ្លូវដោយឡានទំនើបមួយគ្រឿងរបស់អ្នកមានមហាសាប្រចាំទីក្រុងស៊េអូល
" ជួយផង លោកជួយខ្ញុំផង " គ្រាន់តែឃើញម្ចាស់ឡាននោះចុះមកភ្លាមនាងលុតជង្គង់សុំអង្វរឲគាត់ជួយកូននឹងខ្លួន
" លោកមិនគិតថាថោកទេឬ? យកកាំបិតដេញកាប់មនុស្សស្រី? " លោកចន ក៏បញ្ជាកូនចៅឲនាំពីនាក់ម្តាយកូនចូលឡានគាត់នឹងនិយាយចចារជាមួយបុរសម្នាក់នោះដោយខ្លួនឯង
