ភាគ២១:ថេវី?

1.2K 66 1
                                    

+មួយអាទិត្យកន្លងផុតទៅ

" អ្នកដន្លង ពួកខ្ញុំចង់អោយអ្នកដន្លងទៅលេងនៅអាមេរិកទៅមើលផ្ទះនឹងមុខរបររបស់ពួកយើង តើអ្នកដន្លងគិតបែបណាដែរ? " អ្នកស្រីឆយ ជាម្តាយរបស់នាយ S.coupsបាននិយាយឡើងស្របពេលពួកគាត់នៅជុំគ្នា

" អូរ ក៏ល្អម្យ៉ាងដែរ តែពួកខ្ញុំត្រូវមើលក្រុមហ៊ុន សម្រាប់កូនប្រុសខ្ញុំអាចទៅបានតែខ្ញុំនឹងប្តីប្រហែលជាមិនអាចទេចាំមានពេលទំនេរចុះ " អ្នកស្រីគីម វាចាឡើងព្រោះគាត់ពិតជាមិនអាចមែនសម្រាប់រាងតូចគាត់ប្រគល់ឲលនាយមើលថែហើយគាត់ទុកចិត្តលើនាយបានដឹងថានាយជាមនុស្សបែបណា

" សម្រាប់ខ្ញុំប្រាកដជាទៅហើយម៉ាក់ ប៉ាកូននឹងទៅលេងទីនោះជាមួយបង S.coups " ថេយ៉ុងនិយាយទាំងញញឹមរីករាយអ្នកគ្រប់គ្នាមើលទៅគេទាំងសប្បាយចិត្តព្រោះតែរាងតូចកំពុងពពោះដូច្នេះអ្នកគ្រប់គ្នានឹងធ្វើតាមចិត្តដែលគេត្រូវការ

" អូនប្រាកដជាបានទៅ បងនាំទៅស្អែកនេះល្អទេ? " នាយ S.coupsមើលទៅរាងតូចទាំងក្តីស្រលាញ់គេសប្បាយចិត្តពេលរាងតូចសប្បាយចិត្តគេជាក្មេងមិនសូវគិតច្រើនពូកែលេងសើចញញឹមគ្រប់ពេលមិនថាមានទុក្ខប៉ុណ្ណា

"មែនឬ? ខ្ញុំពិតជាចង់ទៅណាស់ នៅទីនោះមានរបស់ល្អច្រើនណាស់កន្លែងដើរលេងក៏ច្រើនដែរ ខោអាវវិញ ហឹមមិនបាច់និយាយទេចាំទៅខ្ញុំនឹងចាយឲអស់មួយសែនដុល្លាចាំមកផ្ទះវិញ "ថេយ៉ុងនិយាយទាំងសម្លេងសើចខឹកៗព្រោះតែជិតបានដើរលេងទម្លាប់ទិញរបស់របរថ្លៃៗគេនៅតែមិនចោល

+2ថ្ងៃកន្លងផុតទៅ (អាមេរិក)

" អូនចង់ទិញអ្វីទៀតទេ? " នាយ S.coupsនឹងរាងតូចបានដើរផ្សាជាមួយគ្នា នាយជាអ្នកកាន់ឥវ៉ាន់ឲរាងតូចឡើងពេញដៃរហើយធ្វើដូចមិនហត់សោះព្រោះតែនាយស្រលាញ់គេ

"ចុះរឿងខ្ញុំឲបងស៉ើបនោះ? " ថេយ៉ុងសួរឡើងពីរឿងដែលអោយនាយស៉ើបថាអ្នកណាសម្លាប់គេតើដល់ណាហើយជិតកន្លះខែហើយគ្មានអ្វីទៅមុខសោះ

"រឿងនោះបងឲកូនចៅស៉ើបហើយគ្មានតម្រុយសោះ យប់នោះកាមេរ៉ាថតចោលនៅផ្ទះអូនក៏មិនឃើញអ្នកណាចូលមកដែរលុះត្រាតែអ្នកក្នុងផ្ទះ " នាយនិយាយទាំងគ្មានសង្ឃឹមបើនាយស៉ើបហើយនៅតែមិនដឹង គ្មានតម្រុយអ្វីសោះ តើគេមិនអាចរៀបការជាមួយនាយទេមែនទេ?

💔កូនប្រពន្ធចុង💔Where stories live. Discover now