" តុតុ..." សម្លេងគោះទ្វារបន្លឺឡើង
"ចូលមក "
"បងជុង អូននឹកបងស្ទើស្លាប់ហើយ " ជេហ៉ី មកជាមួយបងប្រុសនាងរុញរទះមកទាំងស្នាមញញឹម"អូនមកទីនេះធ្វើអី? " ជុងហ្គុក គ្រាន់តែឃើញភ្លាមភ្ញាក់ព្រឺតចុះបើនាងមកមុននេះនោះ
" អូននឹកបងមកមិនបានមែនទេ? សុំទោសអូនរំខានបងហើយ បងប្រុសពួកយើងត្រឡប់ទៅវិញទៅ " ជេហ៉ីធ្វើជានិយាយឲរាងក្រាស់ចាប់អារម្មណ៍រួចក៏ចង់ចាកចេញ
"មិនមែនបែបនោះទេ ជេហ៊ុន លោកមានការរវល់មែនទេ? លោកអាចទៅបានទុកឲខ្ញុំជាអ្នកមើលថែនាងចុះ " ជុងហ្គុកដើរទៅចាប់រទះរុញនាងស្រីពីសពុលនោះ អេច្រឡំកញ្ញាជេហ៉ីចូលមកបន្ទប់ការងាររបស់គេដោយរាងតូចកំពុងអង្គុយមើលសកម្មភាពពួកគេញញឹមញញេមតែក្នុងចិត្តឈឺចាប់ណាស់ឃើញមនុស្សប្រុសខ្លួនស្រលាញ់មើលថែអ្នកផ្សេងទាំងដែលគេមិនធ្លាប់ល្អដាក់ខ្លួនម្តងណាសោះ
"សួរស្តី អ្នកនាង " ថេយ៉ុងញញឹមរាក់ទាក់អោនគោរពជេហ៉ី
"ច៎ាសសួរស្តី អ្នកប្រុសជា.." ជេហ៉ីនាងធ្វើជាមិនដឹងថារាងតូចជាអ្នកណាទាំងដែលនាងដឹងស្រាប់ហើយថារាងតូចជាប្អូនចុងរបស់រាងក្រាស់
"ជា ប្អូនប្រុសរបស់បង "
"អរ "
" មានអ្វីឲខ្ញុំជួយអាចប្រាប់បាន "រាងតូចញញឹមទាំងចិត្តមិនចង់មើលទៅពួកគេខ្លួនពិតជាឈឺចិត្តណាស់" បងធ្វើការមិនហត់ទេឬ? ការងារច្រើនយ៉ាងនេះឲអូនជួយទេ? "ជេហ៉ីមើលទៅរាងក្រាស់ដូចជាគ្មានកម្លាំងសោះ នាងក៏ងាកទៅរាងតូចក៏ឃើញសភាពមិនខុសពីគ្នានាងឃើញស្នាមក្រហមជាំនឹងកររាងតូចព្រមទាំងសម្លៀកបំពាក់មិនត្រឹមត្រូវនាងក៏ដឹងហើយថាពួកគេមានស្អីៗនឹងគ្នា
"មិនហត់ទេឲតែមានអូននៅក្បែរបងបានហើយ "ជុងហ្គុកនិយាយទាំងញញឹមស្រស់បែបព្រានដាក់ជេហ៉ីនាយដូចជាមិនខ្វល់ទេថេមានមនុស្សម្នាក់ទៀតកំពុងគ្រាំចិត្តដោយសានាយ
"ខ្ញុំចង់ទៅបន្ទប់ទឹក អ្នកប្រុសថេយ៉ុងអាចជូនខ្ញុំទៅបន្តិចបានទេ? "
"ចាំបងជូនទៅក៏បាន "
"មិនអីទេអូនឯងទៅជាមួយនឹងថេយ៉ុងបាន"
"
"ផ្ញើជេហ៉ីផងណា "នាយនិយាយហាក់ដូចជាធ្វើឲរាងតូចកាន់តែឈឺចាប់ថ្វេដងបើគេជាជេហ៉ីវិញតើនាយធ្វើបែបនេះដាក់ខ្លួនដែរទេ?+ បន្ទប់ទឹក
"ឯងត្រូវជាអីនឹងបងជុងឲប្រាកដ? " ជេហ៉ីសួរឡើងស្របពេលពួកគេនៅបន្ទប់ទឹកនឹងមុខកញ្ចក់សម្លឹងមើលទៅអ្នកក្រោយតាមកញ្ចក់
"អ្នកនាងសួរបានន័យថាមិច? "
"ឯងថោកទាបណាស់ដេកជាមួយសូម្បីតែបងប្រុសចុង ហឹសជាកូនប្រពន្ធចុងហើយនៅចង់ធ្វើប្រពន្ធចុងគេទៀតហ្អេស? "
"ក្រែងអ្នកនាងពិការមែនទេ? " រាងតូចរាងភ័យប៉ុន្តែគេក៏ឆ្ងល់បើមិនពិការហេតុអីចាំបាច់ជិះរទះ
"យ៉ាងមិច?ពិការមិនពិការក៏យើងនៅតែជាអនាគតប្រពន្ធបងជុងហ្គុម ហឹស គ្រាន់តែជាប្រុសលួចលាក់ដូចឯងគ្មានសិទ្ធទេ ចាំទុកក្នុងខួរបស់ឯងផង
" ជេហ៉ីយកដៃចង្អុរក្បាលរាងតូចរុញទៅក្រោយ ចំណែកថេយ៉ុងមិនតបតព្រោះយល់ថាវាពិតជាបែបនោះមែន"បែមកណេះ ផាច់ " ជេហ៉ីទ្រាំមិនបាននឹងថេយ៉ុងមិនតបតក៏ចាប់ទះរាងតូចមួយកំភ្លៀងស្នាមដៃនាងជាប់នៅថ្ពាលើរបស់រាងតូចកំពុងតែអស់កម្លាំងមកត្រូវគេវៃទៀតមានអ្វីតបត
"នាងជ្រុលពេកហើយណា "
"អូយ ឯងចង់ធ្វើស្អី? " ជេហ៉ីភ័យព្រោះរាងតូចនៅសុខៗឡើងមកប៉ោចសក់នាង
"កុំគិតឲសោះថាគ្រាន់តែជាអនាគតប្រពន្ធថាយើងខ្លាចនោះ ផាច់ៗ " ថេយ៉ុងទះវិញពីរកំភ្លៀងធ្វើឲជេហ៉ីដួលទៅនឹងឥដ្ធ
"នាង ...! "
" អ្នកទាំងពីរធ្វើអ្វីយូម្លេះ? " សម្លេងរបស់រាងក្រាស់បន្លឺឡើងធ្វើឲជេហ៉ីខ្លាចគេដឹងក៏ឡើងរៀបចំខ្លួនអង្គុយលើរទះវិញប្រឹងញញឹមទាំងក្តៅចិត្តរាងតូចវិញមើលមិនបានកំពុងតែម៉ួម៉ៅផង
"បងប្រុសនាងនេះមិនបានបាក់ជើងដើរមិនរួចស្អីទេ " រាងតូចនិយាយឡើងស្របពេលរាងក្រាស់ចូលមក
"អ្នកប្រុសនិយាយ អ្វីនឹង ហឹកហឹក បងជុងហ្គុក " ជេហ៉ីនាងហាក់ដូចជាភ័យខ្លួនណាស់ដែរខ្លាចរាងក្រាស់មិនជឿនាងទើបនាងក៏ធ្វើយំឲរាងក្រាស់អោបលួងលោមនាង(Mii Jkj🖕😒)
"យកស្អីមកនិយាយ? "ជុងហ្គុកសម្លត់ខ្លាំងៗទៅថេយ៉ុង ខ្លួនក៏ហួសចិត្តដែលនាយមិនជឿខ្លួន
"បងចង់រស់នៅដូចមនុស្សខ្វាក់ក៏អញ្ជើញចុះកុំមកពឹងខ្ញុំទៀត "ថេយ៉ុងថាហើយដើរចេញទាំងទឹកភ្នែករលីងរលោងអន់ចិត្តនឹងរាងក្រាស់មិនជឿខ្លួន ឯជេហ៉ីវិញញញឹមសមចិត្តឃើញជុងហ្គុកបែបនេះនាងពេញចិត្តណាស់
To be Continued...
គ្មានអ្នកខមិនអេតមីនលេងមានអារម្មណ៍សរសេរផុសបន្តហើយ😔