ភាគ៣០:ប្រុសចង្រៃ

1K 63 2
                                    

"ប្រុសចង្រៃនេះហ៊ានណាស់ " រាងតូចនិយាយតិចៗកំពុងមើលរាងក្រាស់ដើរចេញពីបន្ទប់ទឹកឆ្លុះកញ្ជក់មិនដឹងខ្លួន

"តុ តុ បងជុង ចង់ញាំអីបន្តិចទេ? " គ្រាន់តែលឺសម្លេងរាងតូចពីខាងក្រៅជុងហ្គុកប្រញ៉ាប់ឡើងលើគ្រែធ្វើគេងមិនដឹង

" ជុងហ្គុក បងគេងហើយឬ? "

" ហឹម បងងងុយណាស់ " ជុងហ្គុកគេងបែទៅម្ខាងដាក់គេ ថេយ៉ុងក៏ឡើងគេងលើគ្រែជាមួយនាយដែល

+ម៉ោង 12យប់

"គ្រឹក គ្រឹក " រាងក្រាស់ឡើងស្លៀកពាក់ស្អាតបាតចេញទៅក្រៅទាំងកណ្តាលយប់មិនឲរាងតូចដឹងតែនាយគិតខុសហើយ គ្រាន់តែនាយក្រាស់ចុះមកទាញឡានចេញភ្លាមថេយ៉ុងក៏ចេញមកតាមក្រោយនាយដូចគ្នាក្មេងប្រុសពពោះ៦ខែ ឡើងឡានតាក់ស៊ីតាមប្តីកណ្តាលយប់ មានប្តីព្រាននារីវាតែបែបនេះហើយ

+ហាងកាហ្វេរ ( ម៉ោង12យប់)

"អ្នកនាងបានរៀបចំគ្រប់យ៉ាងហើយមែនទេ? "

"ច៎ាស លោកអាចយកទៅរៀបដោយខ្លួនឯងបាន នៅផ្ទះលោកមានអាងទឹកត្រូវទេ? ខ្ញុំគ្រាន់តែចង់បញ្ចេញមតិខ្លះៗបើលោកមិនយល់ទាស់ ខ្ញុំគិតថានៅក្បែរមាត់ទឹកពន្លឺភ្លើងដែលលោកដាក់វាជះឃើញស្អាតជាងក្នុងបន្ទប់ "

"អរគុណ បាទ ខ្ញុំនឹងធ្វើតាមអ្នកនាងប្រាប់ " ជុងហ្គុកថាហើយក៏លាចេញពីហាងនោះមកត្រឡប់ទៅផ្ទះវិញ ដោយថេយ៉ុងនៅចាំមើលនាយពីខាងមុខហាងគេមិនហ៊ានចុះពីតាក់ស៊ីក៏បញ្ជាតៃកុងឡានឲបើកត្រឡប់ទៅវិញឲបានមុនរាងក្រាស់ដោយគេនឹកក្នុងចិត្តថានាយមករកស្រីខាងក្រៅគេខឹងម៉ួម៉ៅតែក៏ទ្រាំចាំមើលនាយបោកដល់ពេលណា

+ ព្រឹកថ្ងៃថ្មី

"ហឹម "

"អាប្រុសចង្រៃ ងាប់ទៅៗ!!" ថេយ៉ុងជញ្រាំសាច់ជ្រូកខ្ទលឺពេញផ្ទះធ្វើអោយរាងក្រាស់ភ្ញាក់ពីដំណេកមកទាំងមមើឆ្ងល់ហេតុអីក៏ចម្លែកយ៉ាងនេះ

" ជុងហ្គុកបងក្រោកហើយហ្អេស? "

"បាទអូនធ្វើអ្វីញាំថ្ងៃនេះ? "

"ជញ្រាំប្រុសព្រាននឹងស្រីអត់ឃ្លាន"

"អូននិយាយអ្វីបងមិនយល់ទេ "

" គ្មានអីទេ ជាឈ្មោះមុខម្ហូបពិសេសសម្រាប់បងថ្ងៃនេះ "

" បាទបងនឹងចាំភ្លក់"

"បងទៅចាំឯតុរសិនទៅអូនធ្វើជិតរួចហើយ "

មួយសន្ទុះក្រោយមករាងតូចរៀបចំម្ហូបអាហារលើកយកទៅតុរនៅមាត់ទឹកឯមុខម្ហូបនីមួយៗយ៉ាបមើលណាស់រូបរាងអាក្រក់មើលតែម្តង គេចង់ធ្វើឲរាងក្រាស់ក្អួតស្លាប់ហើយ

" ក្លឹន ឆ្ងុយណាស់ " ជុងហ្គុកនិយាយឡើងស្របពេលរាងតូចរុញរទះជិតដល់តុរនៅមាត់ទឹកនោះ

"មែនហ្អេស? អូនថាវាពិសេសណាស់ " ថេយ៉ុងនិយាយទាំងគ្រឺតធ្មេញខ្សឹបក្បែរត្រចៀកនាយក្រាស់រួចរុញនាយទៅដល់តុនោះ

" អួក..." អាការ:ចង់ក្អួតបានកើតឡើងពេលនាយក្រលេកឃើញម្ហូបមានរូបប្លែកៗ 

" បងយ៉ាងមិចនឹង? "

"គ្មានអីទេ បងមិនទាន់បានងូតទឹកក្រោកឡើងមកបងចង់ងូតទឹកសិន"

"ហឹម មិនអីទេ ចាំអូនងូតឲ "ថេយ៉ុងថាហើយរុញរាងក្រាស់សម្តៅអាងទឹកដោយមិនហ៊ានប្រកែកខ្លាចបែកការថាខ្លួនមិនបានពិការនោះព្រឹចភ្នែកខ្លាចញ័រដៃរទទ្រើកនៅលើរទេះ

"ប្រុសចង្រៃ ហ៊ានបោកខ្ញុំហ្អេស? "

"ប្រាវ...."រាងតូចរុញមួយទំហឹងទាំងរទេះទាំងមនុស្សធ្លាក់ចូលអាងទឹកដោយការខឹងរបស់គេគិតថានាហកុហកខ្លួនហើយយប់មិញនាយណាត់ជួបស្រីទៀតទើបគេខឹងបែបនេះ

To be Continued ______បានតិចទេអ្នកអានអើយ😔

💔កូនប្រពន្ធចុង💔Where stories live. Discover now