" ថេវី ឯងនៅឯណាហេតុអីទើបតែបង្ហាញនៅពេលនេះ?" ជេហ៉ីនិយាយមើលទៅខ្សែរករដែលខ្លួនដកចេញពីទូរខ្សែរកនេះពួកគេមានម្នាក់មួយម៉ាក់ប៉ាគេបានធ្វើឲពួកគេមានតែ2ខ្សែរទេលើលោកនេះ ចិត្តមួយអាណិតចិត្តមួយច្រណែនតើនាងមានអារម្មណ៍បែបណាឲពិតប្រាកដទៅ
" ជេហ៉ី អូនមិនចុះមកញាំបាយទេឬ? "
"ខ្ញុំមិនឃ្លានទេ បងទៅចុះខ្ញុំចង់នៅម្នាក់ឯង "
" ជុងហ្គុក កូនចង់ទៅណាឬ? "
"ខ្ញុំបាន ណាត់ជាមួយs.coupsពិភាក្សារឿងរៀបការរបស់គេ "
"ទៅចុះឆាប់មកវិញណា " អ្នកស្រីលីនិយាយឡើងព្រោះតែបារម្ភគាត់ស្រលាញ់រាងក្រាស់ដូចកូនបង្កើតទោះបីពួកគេមិនទាន់រៀបការក៏គាត់ខ្វល់ណាស់ដែរអំពីពួកគេ
" បាទខ្ញុំនឹងឆាប់មកវិញ " ជុងហ្គុកថាហើយដើរចេញទៅសម្តៅទៅឡានបើកចេញទៅបាត់ស្រមោលបើកឡានអារម្មណ៍មិនសូវមូល គិតកង្វល់ចិត្តនឹកតែរាងតូចអារម្មណ៍នាយមិននៅនឹងខ្លួនពេលនឹកដល់រាងតូចស្ទើតែចង់ទៅរកគេហើយតែនាយមិនហ៊ាន
+ ហាងសម្លៀកបំពាក់
" ជុងហ្គុក មើលទៅមើលយើងស្លៀកបែបនេះស្អាទេ? "
"សមណាស់" រាងក្រាស់និយាយទាំងមុខស្ងួតភ្នែកមើលទៅណាមិនដឹងភ្លឹកៗ ស្ទើតែមួយថ្ងៃហើយ
"ឯងកើតអីឬ? "
" រីងៗ...."
" ឈប់សិនយើងមានការបន្តិច "
"ឯងទៅណា? " គ្រាន់តែរាងក្រាស់ឃើញលេខភ្លាមក៏រត់ចេញទៅយ៉ាងលើនរហ័ស មិនងាកក្រោយ
+ផ្ទះសំណាក់
" ថេយ៉ុង ហេតុអីឯងមកនៅទីនេះ??? " ជុងហ្គុកមកជួបរាងតូចដែលខលហៅនាយព្រោះបារម្ភតែមកដល់គេគ្មានរឿងអ្វីទេហេតុអីគេហៅនាយមកទីនេះ?
"មកមិនបានឬ? បានស្រីថ្មីចង់ចោលប្រុសចាស់ហ្អឹស ចរឹកបងនៅតែដដែលមិនប្តូរ "
" យ៉ាងមិច?ឯងនៅតែជាសម្រាមកាកសំណល់ដែលយើងបោះចោលប៉ុណ្ណោះ សំណាងហើយដែលអាs.coupsវាល្ងើចង់បានប្រុសផើមគ្មានប្តីដូចឯង ហឹស!!គិតថាឯងមានតម្លៃឬ? " រាងក្រាស់នៅតែខំនិយាយធ្វើឲរាងតូចខូចចិត្តនាយចង់ឲគេដាច់ចិត្តស្អប់នាយ មិនចង់ឲគេនៅតែអាឡោះអាល័យនឹងនាយទៀត
" បងក៏ថោកណាស់ដែរមិនអញ្ចឹង? ស្រីពិការ ប្រុសខ្វាក់មើលមិនដឹងនោះវាសមណាស់ហើយ ខ្ញុំក៏ចង់មើលដែររឿងនេះវាល្អមើលជាងរឿងភាគទៅទៀត "រាងតូចប្រឹងទប់ទឹកភ្នែកតបទៅនាយវិញគេហៅនាយមកចង់និយាយឲដឹងរឿងតែនាយបែជាមកដៀលគេទៅវិញ
"យើងខ្វាក់ក៏គ្រាន់ជាងប្រុសដែលផើមគេមិនត្រូវការដូចគ្នា យ៉ាងមិចមានក្តីសុខទេ? "
"ចាំបាច់សួរដែរ?ក្រែងបងចង់ឃើញខ្ញុំឈឺចាប់មែនទេ? ខ្ញុំនៅតែជាក្មេងថោកទាបចាំតោងទាមបងឲដល់ទីបញ្ចប់បងគិតថាបងនឹងបានរៀបការជាមួយស្រីខ្វិននោះងាយៗឬ? ងាយពេកហើយ ចន ជុងហ្គុក " រាងតូចគេដូចជាប្រែហើយចរឹកគេពេលនេះមិនដូចមុនទេគេដូចជាកាចសាហាវណាស់ រាងក្រាស់មើលហើយក៏ប្លែកចិត្តហេតុអីគេផ្លាស់ប្តូបានថ្នាក់នេះព្រោះតែនាយឬ?
" បានហើយឆាប់ទៅវិញទៅ បើមានគេមកឃើញមិនល្អទេ " ជុងហ្គ្កកចាប់ទាញដៃរាងតូចចេញតែគេនៅតែរឹងទទឹង ហក់អោបនាយជាប់មិនលែង
"ឯងចង់ធ្វើស្អី? "
"ធ្វើដូចអ្វីដែលមនុស្សថោកទាបគេធ្វើនោះអី "
"ឯង...អ្ហឹម " បបូមាត់តូចស្តើងកាយតូចពោះធំ1ខែកន្លះចាប់ថើបបុរសម្នាក់ឈរធ្មឹងដូចគល់ឈើ ភ្លឹកនឹងកាយវិការរបស់គេ ពេលនេះនាយបញ្ជាអារម្មណ៍ខ្លួនឯងមិនបានព្រោះតែគេព្រោះតែគេអាចធ្វើឲនាយឆ្គួតតណ្ហាបានគ្រប់ពេល នាយដេកដើរមិនស្ងប់ព្រោះតែនឹកក្លិននឹករាងកាយរបស់គេ
" ថេយ៉ុង កុំមកបញ្ជួសយើង ឯងគិតថាយើងមិនហ៊ានឬ? " រាងក្រាស់មើលទៅរាងតូច កំពុងដោះសម្លៀកបំពាក់ឲនាយឃើញហើយមានអារម្មណ៍មិនអាចបដិសេធនឹងគេបាន
"គិតថាខ្ញុំធ្វើលេងឬ? "ថេយ៉ុងនិយាយទាំងញញឹមចុងមាត់មិនដឹងថាគេកំពុងធ្វើអ្វីតើគេពង្វក់នាយដើម្បីអ្វី?នាយក៏មិនដឹងតែនាយមិនគិតច្រើនក៏ទៅតាមរាងតូច
"...."ពួកគេបានបញ្ចប់សង្រ្គាមស្នេហ៍នៅលើគ្រែអស់ចិត្តរាងតូចលួងឲរាងក្រាស់គេងស្ងប់ចិត្តគេបែជាក្រោកឡើងទាំងញញឹមបិទមាត់មិនជិត មិនដឹងថាគេកំពុងគិតអ្វី
"ឈូ ឈូ " សម្លេងទឹកក្នុងបន្ទប់ទឹកបានបន្លឺឡើងងូតទាំងទឹកមុខញញឹមពព្រាយគួរឲខ្លាច
"គិតថាខ្ញុំដោះលែងបងស្រួលៗឬ? ស្គាល់គីមថេយ៉ុងតិចពេកហើយ មនុស្សហៃសូរដូចខ្ញុំគ្មានថ្ងៃឲបងបោះចោលដូចរបស់គ្មានតម្លៃទេ ចនជុងហ្គុក បើជ្រុលជាថោកហើយខ្ញុំនឹងថោកជាមួយបង " ថេយ៉ុងទាញទូរស័ព្ទមកមើលរូបគេនឹងរាងក្រាស់ពេលនាយគេងលើទ្រូងខ្លួនទាំងស្នាមញញឹមសមចិត្តពិសពុល
To be Continued....
![](https://img.wattpad.com/cover/347327053-288-k498057.jpg)