" ហឹម ជុប "
"ក្តុក...." សម្លេងកន្ត្រកជ្រុះពីដៃ ជុងហ្គុកនៅមិនបើកភ្នែកទេ នៅអោនថើបរាងតូចលឺខ្សឺតៗនឹងមុខអ្នកជាម្តាយគ្រាន់តែប្រហោងពោះគ្មានអ្វីក្នុងខ្លួននឹកមិនយល់ពីទង្វើររបស់ពួកគេកំពុងធ្វើអ្វី
" អ្នកមីង "
"ជុងហ្គុក!!" រាងក្រាស់ក៏ចុះមកលុតជង្គង់នឹងមុខគាត់ឯរាងតូចវិញគេនៅមិនទាន់ដឹងខ្លួន
"ខ្ញុំសុំទោសអ្នកមីង ពួកខ្ញុំ "
" ផាច់...! ថោកទាប " ផ្ទៃមុខសង្ហាត្រូវងាកទៅម្ខាងព្រោះតែដៃរអ្នកស្រីគីមគាងពិតជាអស់សង្ឃឹមនឹងហួសចិត្តណាស់កូនប្រុសនឹងបងប្រុសចុងគេងជាមួយគ្នាជាប្តីប្រពន្ធហេតុអ្វីក៏ទៅជាបែបនេះ តើរាងតូចចង់ធ្វើប្រពន្ធចុងគេដូចគាត់ឬ? រាងក្រាស់ក៏មាននាងជេហ៉ីហើយហេតុអ្វីធ្វើបែបនេះដាក់កូនប្រុសគាត់ទៀត
"ម៉ាក់ ខុសមកពីកូនទេ ម៉ាក់កុំវៃបងប្រុសអី " ថេយ៉ុងបែមកដឹងខ្លួនឃើញជុងហ្គុកនៅលុតជង្គង់មុខម៉ាក់របស់ខ្លួន គេដឹងហើយថាមានរឿងអ្វីកើតឡើង
" ហេតុអី? កូនស្រលាញ់គេឬ? " អ្នកស្រីគីមសួរឡើងទាំងហួសចិត្តពេលរាងតូចចុះអង្អែលមុខរាងក្រាស់ថ្ពាល់ឡើងក្រហមដោយដៃរគាត់ រាងតូចកំពុងតែមិនស្រួលខ្លួនតែហេតុអីមកបារម្ភមនុស្សប្រុសដែលអាត្មានិយមបែបនេះចំពោះខ្លួនទៅវិញ
" ថេយ៉ុង ចេញពីបងទៅកុំធ្វើបែបនេះបងមិនសាកសមឲអូនអាណិតទេ "
" បងកុំនិយាយបែបនេះអី "
" ថេយ៉ុង ថយចេញ រឿងយ៉ាងណាក៏ម៉ាក់មិនអនុញ្ញាត " អ្នកស្រីគីមឆ្លើយយ៉ាងដាច់ខាតផ្តាច់ការមិនឲពួកគេនៅជាមួយគ្នា
"ខ្ញុំលើហើយ ខ្ញុំនឹងចាកចេញឲបានឆាប់ " ពាក្យដែលរាងក្រាស់និយាយនេះនាយនឹងធ្វើតែហេតុអ្វីមានអារម្មណ៍ថាឈឺចាប់យ៉ាងនេះហេតុអីក៏នាយពិបាកឈានជើងម្លេះ មួយដៃនេះវាឈឺមិនស្មើចិត្តនាយទេនាយមិនអាចធ្វើអ្វីបានក្រៅពីដើរចេញ
"ល្អ "
" បងជុង បងចង់ទៅឬ? ចុះកូនពួកយើង? " ថេយ៉ុងមើលទៅជុងហ្គុកកំពុងតែក្រោកឈរឡើងអស់កម្ពស់គេធ្វើហាក់ដូចជាមិនខ្វល់ពីខ្លួន
សោះ
