ភាគ១២:កូនប្រសារ?

1.4K 79 1
                                    

"ជេហ៉ីអូនមុនអីទេមែនទេ? "
"ហឹក បងជុងអូនខ្លាចៗប្រុសម្នាក់នោះ ហឹកៗ "   ជេហ៉ីយំអោបរាងក្រាស់ជាប់ធ្វើដូចភ័យខ្លាចណាស់អញ្ចឹង

+បន្ទប់ការងារ

" បងs.coupsបងមកពីពេលណា? "
"បង? ហៅខ្ញុំបងមែនទេ?  រំភើបណាស់ ខ្ញុំអាចអ្នកប្រុសថាអូនបានដែរទេ? " នាយនិយាយថាពីអរអារម្មណ៍ចង់ហោះឡើងលើអាកាសហើយបាន អាយដលខ្លួនហៅថាបងនោះ

" បាន ខ្ញុំមិនថាអីទេ" រាងតូចឃើញរាងក្រាស់នឹងនាងស្រីពិសពុលនាងជេហ៉ីមកក៏ធ្វើជានិយាយរកS.coups

"អូរ អ្នកនាងជេហ៉ី ហេតុអីអ្នកនាងអង្គុយលើរទះ?កើតអីមែនទេ? "នាយ S.coupsស្រាប់តែនិយាយឡើងស្របពេលគេឃើញអ្នកទាំងពីនោះចូលមកធ្វើឲជេហ៉ីភ័យម្តងទៀតខ្លាចបែកការ

"ឯងនិយាយស្អី? មានយល់អារម្មណ៍ជេហ៉ីខ្លះទេ?អ្នកណាចង់ទៅជាបែបនេះនោះ " រាងក្រាស់ស្រាប់តែច្រឡោតម្តងទៀតនៅពេលS.coupsនិយាយបែបនោះរាងតូចក៏កេះដៃS.coupsឲសញ្ញាគេកុំឲនិយាយទៀតមើលទៅនាយស្រលាញ់នាងណាស់ហើយ

"មិនអីទេ មនុស្សដូចខ្ញុំជួបរឿងបែបនេះច្រើនហើយ " ជេហ៉ីនាងនិយាយបញ្ចេញភាពគួរឲអាណិតឲរាងក្រាស់ឃើញកាន់តែជឿនាង

"បងS.coupsពួកយើងទៅក្រៅល្អទេ? ខ្ញុំមិនចង់នៅទីនេះទេឆ្អាបណាស់ " ថេយ៉ុងស្រាប់តែនិយាយឡើងមើលទៅកាយវិកាគេទាំងពីរអ្នកនោះខ្លួនស្ទើប្រេះទ្រូងស្លាប់ហើយក៏នៅតែយកសម្តីមកចាក់ដោតពីរនាក់នោះឲខឹងនឹងខ្លួនបានដែរ S.coupsនឹងTaehyungក៏ដើរចេញទៅបាត់ទាំងថ្ងៃម៉ោងទើបតែ2

"យ៉ាប់ណាស់ អូនកុំប្រកាន់ពួកគេអី "រាងក្រាស់និយាយឡើងទាំងផ្អែមល្ហែមដាក់នាង តែចិត្តនឹងអារម្មណ៍គេវិញស្ទើតែឆេះហើយគ្រប់ម៉ាត់ដែលលឺរាងតូចនិយាយមិត្តរបស់ខ្លួនថាបងនោះគេមិនអាចឲអ្នកណាមកជំនួសដំណែងគេក្នុងចិត្តរបស់រាងតូចនោះទេ

+ក្នុងឡាន

"ថេយ៉ុង តើអូនកើតអីមែនដែរទេភ្លឹកៗ?បែបនេះ? " S.coupsសួរឡើងឃើញថារាងតូចមិននិយាយអ្វីសោះខុសពីក្នុងក្រុមហ៊ុនអម្បាញ់មិញដាច់
"បាទ បងថាមិច? "
"គ្មានអីទេ អូនចង់ទៅណា? " S.coupsក៏រាងអន់ចិត្តដែរដែលរាងតូចមិនចាប់អារម្មណ៍ស្តាប់គេ

💔កូនប្រពន្ធចុង💔Where stories live. Discover now