រយ:ពេល6ថ្ងៃដែលពួកគេនៅជាមួយគ្នាតែងតែមានពិភពលោកស្រស់ស្អាតនៅមាត់សមុទ្រមួយនេះជុងហ្គុកគេជាប្រុសល្អម្នាក់ក្នុងពេលរយ:ពេល6ថ្ងៃគេមើលថែរាងតូច
" ខ្ញុំនៅតែស្រលាញ់បងមិនថាមានរឿងអ្វីកើតឡើងក៏ដោយ " ថេយ៉ុងនិយាយក្នុងចិត្តទាំងទឹកភ្នែកហូ ដើរតាមឆ្នេរសមុទ្រម្នាក់ឯង គេស្រលាញ់នាយទេដឹងថានាយមិនស្រលាញ់ខ្លួនក៏ដោយ
" ថេយ៉ុង ..." រាងក្រាស់ភ្ញាក់មិនឃើញមនុស្សដែលគេជាមួយគេយប់មិញភ័យភ្ញាក់ប្រញ៉ាប់ឡើងរករាងតូចភ្លាម
" បងកើតអីឬ? " ថេយ៉ុងមកវិញឃើញជុងហ្គុកដូចជាខុសធម្មតារកតែខ្លូនចូលមកគេចាប់រាងតូចអោបដូចមិនចង់ឲទៅណាឆ្ងាយពីគេ
" ថេយ៉ុង ឯងទៅណា?ដឹងទេយើងខ្លាចបាត់ឯង" ទីបំផុតរាងតូចក៏បានលឺពាក្យនេះចេញពីមាត់របស់គេ
" ខ្ញុំមិនទៅណាទេ បងកុំបែបនឹងអីវាធ្វើឲខ្ញុំកាន់តែពិបាកចិត្តហើយ " រាងតូចគិតថាវាគ្រាន់តែជាពាក្យតបស់ប្រុសព្រានប៉ុណ្ណោះ
" ពួកយើងត្រឡប់ទៅស៊េអូលវិញថ្ងៃនេះរៀបចំខ្លួនទៅ "រាងក្រាស់ក៏ដកខ្លួនចេញពីរាងតូចហើយនិយាយតែទឹកមុខគេហាក់ដូចជាមិនចង់ត្រឡប់ទៅវិញសោះ ព្រោះតែគេមិនចង់គិតពីរឿងនោះគេចង់នៅឲមានក្តីសុខជាមួយក្មេងម្នាក់នេះឲបានយូក្នុងរយ:ពេលពីខែទៀតគេនឹងបែកពីរាងតូចហើយ
+ខុនដូ (ម៉ោង 9:00 )
ជាច្រើនថ្ងៃកន្លងផុតទៅរាល់ថ្ងៃពួកគេតែងតែគេងនៅខុនដូរបស់រាងក្រាស់ព្រមទាំងរាងតូចដូចដឹងស្រាប់ហើយថាជុងហ្គុកជាមនុស្សបែបណា ថ្ងៃនេះអាចជាថ្ងៃចុងក្រោយរបស់ជុងហ្គុកអាចនៅជាមួយថេយ៉ុងម្នាក់នេះក៏ជាថ្ងៃដែលមានក្តីសុខហើយក៏ជាថ្ងៃដែលរងទុក្ខព្រោះថ្ងៃស្អែកគេត្រូវប្រឈមមុខនឹងរឿងដែលគេមិនចង់ធ្វើ
" បងប្រុស បងស្រលាញ់ខ្ញុំទេ? " រាងតូចសួរសំណួរនេះឡើងព្រោះតែចង់ដឹងព្រោះខ្លួនគេងជាមួយគេរាល់ថ្ងៃចង់ដឹងថាគេគិតបែបណា
" ......" រាងក្រាស់ មិនដឹងតបបែបណាព្រោះថ្ងៃស្អែកគេត្រូវបង្ហាញថាជេហ៉ីជាអនាគតប្រពន្ធរបស់គេហើយ