"រីង..រីង...."
"ជំរាបសួរលោកប៉ា "
(ជុងហ្គុកឯងមានឃើញប្អូនទេ?បាត់ថេយ៉ុងមួយយប់ឯងមានខលទៅថេយ៉ុងអត់)
" មិនអីទេលោកប៉ាចាំខ្ញុំរកឲកុំបារម្ភអី" ជុងហ្គុកធ្វើដូចជាមិនដឹងថារាងតូចនៅឯណាតាមពិតគេនៅជាមួយខ្លួនសោះពេញមួយយប់" ថេយ៉ុង ស្លៀកពាក់ឲលឿនៗមកប្រញ៉ាប់ទៅផ្ទះ " ឃើញថាបាត់រាងតូចយូគេក៏ស្រែកឡើង
" ....."គ្មានសម្លេងឆ្លើយតប
" ថេយ៉ុង ...ផាំងផាំង " គេក៏មិនដឹងថារាងតូចនៅក្នុងបន្ទប់ទឹកឬអត់ព្រោះអម្បាញ់មិញគេចេញទៅក្រៅរកទិញអីមកញាំ
"មិចមិនឆ្លើយនឹងយើង? " ក្រាក..."គេក៏បើកទ្វាចូលតែគ្មានឃើញអ្វីឃើញតែខ្សែរករបស់គេជ្រុះក្នុងបន្ទប់ទឹកគេចាប់ផ្តើមមិនស្រួលចិត្ត
"រីង រីង "សម្លេងទូរស័ព្ទរបស់ជុងហ្គុកក៏រូទ៍ឡើងម្តងទៀតដោយលេខទូរស័ព្ទគេមិនធ្លាប់ស្គាល់
" ហេឡូ "
(ឯងឬចន ជុងហ្គុក ហឹសៗ ចាំយើងបានទេថាជាអ្នកណា? )គេនិយាយព្រមទាំងសើចឌឺដងរាងក្រាស់" អាជេហ៊ុន ឯងចង់ធ្វើស្អី? "
(យើងប្រាប់ហើយថាយើងតាមឯងគ្រប់ទីកន្លែង មិនថាឯងរត់ទៅដល់ណាទេយើងក៏ទៅដល់ទីនោះដែរ ហឹសៗ តែថាក្មេងប្រុសម្នាក់នេះ មើលទៅដូចជាស្អាតណាស់ប្រពន្ធឯងឬគួរធ្វើយ៉ាងចំពោះអាល្អិត ល្អ ?) លី ជេហ៊ុនជាសត្រូវនៅអាមេរិករបស់ជុងហ្គុក ពេលនោះជុងហ្គុកបានស្រវឹងបើកបរបុកប្អូនស្រីរបស់គេដោយអចេតណាធ្វើឲនាងពិការតាំងពីពេលនោះជេហ៊ុនតែងតែតាមដានរាងក្រាស់ជានិច្ចមិនថានាយទៅដល់ទីណានោះទេ
"កុំប៉ះពាល់គេ បើចង់ធ្វើអីយើងជាអ្នកទទួលព្រោះយើងជាអ្នកខុស " រាងក្រាស់គេហាក់ដូចជាមិនចង់ឲរាងតូចមកពាក់ព័ន្ធរឿងដែលគេមិនដឹងអី
(មកជួបយើងយើងនឹងស្នើលក្ខខណ្ឌល្អៗឲឯង នៅអគាចាស់នៅជាយក្រុង)ថាហើយបិទដោយផ្តាច់ការគេក៏សាហាវដៃដលឮដែរតែថាធ្វើហើយគឺធ្វើមិនលេបសម្តី
+ អគារចាស់ជាយក្រុង (12 :00ថ្ងៃត្រង់)
"មកហើយឬ? ហឹស អាកំសាកញីធ្វើខុសមិនទទួលរត់មកផ្ទះស្មានថាឯងរួចខ្លួនហ្អេស? " ជេហ៊ុនគ្រាន់តែឃើញរាងក្រាស់មកដល់ភ្លាមហក់ទៅក្រវួចអាវគេ