ភាគ២៨:នាងចង់រំលោភខ្ញុំហ្អេស?

1.1K 55 0
                                    

" បើឯងនៅជាមួយយើង ឯងគ្មានអនាគតទេ ឯងយល់ដែរទេ? " រាងក្រាស់ងាកមកកំហគឲរាងតូចទាំងរអាករអួលគេមិនចង់ឲរាងតូចមកនៅជាមួយមនុស្សពិការដូចនាយទេ

"អូនមិនត្រូវការអនាគតស្អីទេ អូនត្រូវការតែបងត្រូវការបង បងមិនយល់ទេឬ? "

"..." ធ្វើឲនាយក្តុកក្តួលហេតុអីគេមិនបោះបង់មនុស្សដូចជានាយ ហេតុអីគេនៅតែចង់នៅក្បែរនាយ ទាំងដែលនាយពិការមើលមិនឃើញបែបនេះ?

" បងកុំដេញអូនបានទេ បើបងមិនស្រលាញ់អូនកុំរុញអូនឲអ្នកផ្សេងអី អូនសុំ ត្រឹមក្បែរបងទោះបងមិនស្រលាញ់អូនក៏អូនចង់នៅក្បែរបងដែរ " ថេយ៉ុងនិយាយទាំងអណ្តឺតអណ្តក់អោបរាងក្រាស់ជាប់ ជុងហ្គុកលើកដៃអង្អែលក្បាលរាងតូចតិចៗលួងលោមបញ្ជាក់ថានាយយល់ព្រមនឹងគេ

"ជុប..អ្ហឹកៗ អូននឹកបងណាស់" រាងតូច ដកមុខចេញលួចថើបថ្ពាល់អ្នកមើលមិនឃើញធ្វើឲនាយក្រហមមុខព្រោះតែគេថើបនាយហើយយំកាន់តែខ្លាំង

" ឈប់យំទៅ បានទេ? បងដឹងថាបងអាក្រក់តែអូនកុំធ្វើឲបងកាន់តែមានអារម្មណ៍ថាខុសអីបានទេ? " ជុងហ្គុកទាញរាងតូចយកមកអោបលួងលោមមិនចង់ឲគេយំតែថេយ៉ុងកាន់តែយំនាយកាន់តែឈឺចាប់រាល់ពេលឃើញទឹកភ្នែកគេពីមុននាយមានអារម្មណ៍ថាសមចិត្តពេលគេយំតែពេលនេះមានអារម្មណ៍ថាឈឺចាប់

Skip

រឿងរ៉ាវគ្រប់យ៉ាងបានបកស្រាយបន្ទាប់ពីពិធីមង្គលការនោះបញ្ចប់លោកចនក៏បានដឹងការពិតពីរឿងរាងតូចនឹងរាងក្រាស់គាត់ពិតជាមានអារម្មណ៍ថាខុសដែលប្រដៅកូនប្រុសមិនបានល្អតែគាត់ក៏សោកស្តាយពេលលែថាកូនប្រុសគាត់មានជំងឺ

" នាង....? ហេតុអីជានាង ស្រីសេរពិសថោកទាប "ស្គុបវាចារឡើងនៅពេលពួកគេគេងបន្ទប់តែមួយជាមួយនឹងជេហ៉ី

" លោកគិតថាខ្ញុំចង់? នេះជាអ្វីតែមួយគត់ដែលខ្ញុំអាច
ធ្វើតាមរបស់ប្អូនប្រុសខ្ញុំប៉ុណ្ណោះ "

"បើនាងមិន ហេតុអីការជាមួយខ្ញុំ? "

" យ៉ាងមិច ? គិតថាខ្លួនឯងល្អណាស់?? មុខដូចត្រីកំពត " ជេហ៉ីនាងនិយាយឡើងធ្វើឲនាយកាន់តែមួម៉ៅខឹងសម្បារពីមុនជាប្រុសសុភាពតែពេលនេះនាយជាតោកំណាចភ្នែកក្រហមច្រាលដោយកំហឹងដើរមកជិតនាងធ្វើឲនាងដើរថយក្រោយរំកិលដល់ជញ្ជាំង

💔កូនប្រពន្ធចុង💔Where stories live. Discover now