+៣អាទិត្យកន្លងផុតទៅ
វាក៏ជិតដល់ថ្ងៃរៀបការរបស់ជុងហ្គុកដែរហើយ ជេហ៉ីក៏បានមកនៅភូមិគ្រឹះ ចន ដូចគ្នារាងក្រាស់មើលថែនាងទាំងយប់ទាំងថ្ងៃខ្លាចថានាងមានរឿងអីគេដូចជាបារម្ភនឹងជេហ៉ីណាស់ព្រោះតែក្តីអាណិតស្រលាញ់នឹងដឹងខុសចំពោះនាងចំណេករាងតូចវិញគេក៏បានទៅជួបនាងទៀតបានត្រឹមទល់មុខនៅតុបាយរាល់ពេល
" អ្នកប្រុសថេរកអ្វីឬ? " រាងតូចចុះពីបន្ទប់មករកអ្វីញាំគេដូចជាឃ្លានចម្លែកឃើញក្រូចឆ្មារនោះក៏ស្រក់ទឹកមាត់ទៅហើយ
"អឺ..ខ្ញុំ ចង់ញាំុ "
"អ្វីអ្នកប្រុស? "
"ក្រូចឆ្មានេះអាចធ្វើឲខ្ញុំញាំបានទេ " ទម្រាំតែរាងតូចដាច់ចិត្តនិយាយខ្លួនភ័យស្ទើស្លាបហើយ
"ក្រូចឆ្មា?អ្នកប្រុសចង់ញាំឬ? " សុងជូ សួរឡើងបញ្ជាក់ព្រោះចម្លែក" បាទ " រាងតូចថាទាំងញញឹមមើលទៅក្រូចឆ្មាទាំងលេបទឹកមាត់ក្អឹកៗ អង្គុយចាំគេធ្វើឲញាំុនៅមិនសុខចេះតែចង់ទៅមើលគេថាហើយឬនៅអន្ទះសាចង់ញាំុ
"នេះអ្នកប្រុស " សុងជូ យកមកហើយក៏ដើរចេញទៅគេងព្រោះយប់ណាស់ហើយរាងតូចញាំុក្រូចឡើងជូតែគេដូចជាឆ្ងាញ់ណាស់ជាមួយអំបិលម្ទេសគេបុកឲទាំងញញេមមិនយល់ថាហេតុអីគ្រាន់តែបានញាំុមានអារម្មណ៍ថាមានក្តីសុខម្លេះ
+ព្រឹកថ្ងៃថ្មី
រាងតូចនឹងអ្នកគ្រប់គ្នាចុះមកអស់ហើយចាំនៅតុរអាហារនៅតែរាងក្រាស់នឹងជេហ៉ី នៅមិនទាន់ចុះមក ជាធម្មតារាល់ព្រឹកជុងហ្គុកបីនាងចុះមករាល់ព្រឹកអ្នកមើលប្រេះទ្រូងស្លាប់ម្តងៗពេលឃើញបែបនោះក៏មិនអាចធ្វើអ្វីបានក្រៅពីចាំតែមើលពួកគេ
"ថ្ងៃនេះមិញធ្វើសុទ្ធតែអាហារក្មួយចូលចិត្តណា " អ្នកស្រីគីមលើកអាហារដាក់នៅមុខរាងក្រាស់តែទឹកមុខគេពេលនេះដូចជាមិនចង់សោះ
" យ៉ាងមិច? មិនចង់ឬ " លោកចនសួរឡើងឃើញកូនប្រុសទឹកមុខមិនល្អ
" អត់ .ទេ លោកប៉ា ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត " រាងក្រាស់អង្គុយសុខៗស្រាប់តែសុំទៅបន្ទប់ទឹក រាងតូចឃើញបែបនេះមិនស្រួលក៏ទៅមើលគេ