ភាគ១៥:ឯណាឪពុកកូនក្នុងផ្ទៃ

1.8K 79 2
                                    

+ភូមិគ្រឹះចន

" បងស្រលាញ់អូន ថេយ៉ុង " ជុងហ្គុកឈឺវង្វេងវង្វាន់ស្មារតីមើលជេហ៉ីតែក្នុងចិត្តគិតថាជាថេយ៉ុង ចាប់នាងថើបលើកដាក់លើតុថើបយ៉ាងរោលរាល គេឈឺគ្មានកម្លាំងតែបែជាធ្វើបែបនោះកើតជេហ៉ីនាងញញឹមពេញចិត្តនឹងនាយ

" បងប្រុសបងត្រូវការម្ជូមែនទេ? នេះ " រាងតូចទៅដល់មុខទ្វាក៏និយាយឡើងតែមិនលឺអ្នកណាឆ្លើយ

" ន  នេះម្ជូ បងចង់ធ្វើស្អី? "ថេយ៉ុងរវល់តែមើលរបស់ទិញមកនិងសួរគេភ្លេចមើលពួកគេ  អ្វីដែលគេបានឃើញទឹកភ្នែកស្រក់មកដោយមិនដឹងខ្លួនហេតុអ្វីវាឈឺចាប់យ៉ាងនេះ គេមិនខុសទេគេជាគូរដណ្តឹងជិតក្លាយជាភរិយាស្វាមីហើយហេតុអីខ្លួននៅតែចង់ឃាំងគេតាមពិតគួរតែសប្បាយចិត្តដែលគេអាចចេញពីជីវិតខ្លួន ឃើញបែបនោះក៏មិននៅមើលអ្វីទៀតដែររាងតូចក៏ចាកចេញទៅបន្ទប់ខ្លួន

អួក អួក " រាងក្រាស់ថើបដល់កញ្ចឹងក៏ជេហ៉ីក៏កើតអារម្មណ៍ចង់ក្អួតព្រោះគេចាញ់ក្លិននាងក្លិននេះមិនមែនរាងតូចទេ ជុងហ្គុកក៏រត់ទៅបន្ទប់ទឹកក្អួត លុបមុខឲស្វាងស្មារតី

"បងកើតអី? "ស្របពេលរាងក្រាស់ចេញមកវិញជេហ៉ីនាងក៏សួរឡើង

"គ្មានអ្វីទេ បងសុំទោស " ជុងហ្គុកក៏ពោលពាក្យនេះរួចទាញទូរស័ព្ទខលទៅជេហ៊ុនឲមកយកជេហ៉ីទៅមើលថែពេលនេះនាយគ្មានកម្លាំងមើលមនុស្សពិការទេ 

+ ស្អែកឡើង

" ជុងហ្គុក កូនគ្រាន់បើឬនៅ? "

"ខ្ញុំមិនអីទេលោកប៉ា "មុខស្លេកស្លាំងឆ្លើយតបទៅអ្នកជាឪពុកវិញ

" ថេយ៉ុង ឯណារបស់បងអោយឯងទិញ " ជុងហ្គុកនិយាយឡើងទាំងព្រឹកគេពិតជាឃ្លានណាស់តែយប់មិញវាយប់ណាស់ហើយនាយមិនហ៊ានទៅសួរគេ

" អរ បងជាបងប្រុសឬ? ចង់ប្រើក៏ប្រើឬ អាណិតខ្ញុំខ្លះទេ ? បងទុកខ្ញុំជាអ្វីឲប្រាកដ? " រាងតូចខឹងច្រឡោតនឹងទង្វើនាយម្សិលមិញគេនិយាយឡើងទាំងមិនខ្វល់ពីប៉ាម៉ាក់នៅទីនេះ គេពិតជាលែងខ្វល់ហើយវាឈឺចាប់ណាស់ទៅហើយទង្វើរបស់នាយបែបនេះ

"ថេយ៉ុងកូន និយាយស្អី? " អ្នកស្រីគីមនិយាយកាត់ឡើងព្រោះមិនដឹងរឿងកូនប្រុសគាត់ហេតុអីច្រឡោតដាក់បងប្រុសខ្លួនឯងបែបនេះ

💔កូនប្រពន្ធចុង💔Where stories live. Discover now