Part 1

745 26 0
                                    

ទីក្រុងភ្នំពេញ

ឆ្នាំ ២០១៩ សកលវិទ្យាល័យ ភូមិន្ទ

     "អរុណសួស្តី ថ្ងៃនេះមកលឿនម្ល៉េះ?"

     សម្លេងស្រាលស្រទន់របស់កញ្ញារាងខ្ពស់ស្តើងសក់ពណ៍ទង់ដែងកំពុងដើរចូលមកតុអង្គុយរបស់នាងដោយមិនភ្លេចនិយាយរាកទាក់មិត្តភិក្តដែលកំពុងអង្គុយនិយាយគ្នាលេងរងចាំគ្រូមកដល់។

     "អរុណសួស្តីឆេយ៉ុង ពួកយើងមកលឿនព្រោះតែលេចលឺដំណឹងខ្លះៗទាក់ទងនឹងរឿងរបស់រាជនីពស់នោះណា" វេនឌីឆ្លើយតបដោយងាកមើលមកនាង។

     "ហឹម? ហើយមានរឿងអីទៅ?" ឆេយ៉ុងសួរដោយងើយឆ្ងល់ព្រោះតែនាងអត់មានបានដឹងរឿងអីនោះទេ។

     "ស្លាប់ហើយឯងនេះ គេដឹងឡើងពេញប្រទេសមកធ្វើមិនដឹងយ៉ាងម៉េចនៀក!" វេនឌីវៃនាងមួយដៃហួសចិត្តកាលបើឆេយ៉ុងមិនដឹងបែបនេះ។

     "យី! ហៃប្រាប់មួយម៉ាត់មកថី យើងមិនមែនទេវតាដឹងគ្រប់រឿងឯណា" ឆេយ៉ុងជ្រួញចញ្ចើមមុននឹងដកសៀវភៅប្រវិត្តិសាស្រ្តយកមកមើល។

     "រឿងគឺបែបនេះណា ចាំស្តាប់យើងអត់និយាយពីរដងទេវើយ"

     វេនឌីបានចាប់ផ្តើមនិយាយរៀបរាប់ពីរឿងរ៉ាវដែលគេល្បីថាមានសិស្សស្រីម្នាក់ឈ្មោះ ឡាលីសា បានបាត់ខ្លួនបន្ទាប់ពីគេបានទៅចុះកម្មសិក្សានៅក្នុងខេត្តព្រះវិហារនៅត្រង់តំបន់ដែលគេស្គាល់ថាជាខ្លោងទ្វារចូលទៅខាងក្នុងប្រាសាទចាស់បុរាណដែលជាវាំងចាស់ប៉ុលសេនាការពាររបស់រាជនី ជេននី វង្សាអមរាទេពី ស្នាក់អាស្រ័យដោយទីតាំងវាំងចាស់នោះក៍ស្ថិតនៅមិនឆ្ងាយពីព្រះរាជដំណាក់របស់ព្រះរាជនីប៉ុន្មានដែរ។ ឡាលីសាត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននាខ្ទង់ប្រហែលម៉ោង ៥ ល្ងាចនៅពេលដែលនាងបានដើរចូលទៅមើលថាប្រាសាទនោះមានរចនាក្បូរក្បាច់បែបណាហើយក្រោយមកមិនដឹងថាមានរឿងអីទេក៍បានបាត់ខ្លួននាងរហូតតែម្តងមកទល់ពេលនេះមានរយះពេល ៥ ថ្នាំទៅហើយ។ ចាស់ៗនៅតំបន់នោះនិយាយថាគេប្រហែលជាវង្វេងផ្លូវហើយមើរទៅ តែអ្នកខ្លះក៍បែរជានិយាយថាគេត្រូវប៉ុលសេនារបស់រាជនីចាប់គេបាត់ទៅវិញ។

មន្តស្នេហ៍រាជនីពស់ | Jennie x RoséWhere stories live. Discover now