នាពេលព្រឹកស្អែកក៍បានមកដល់យើងឃើញថាព្រះរាជនីឆេយ៉ុងក៍បានភ្ញាក់ពីដំណេកបាត់ទៅហើយគឺភ្ញាក់មុនព្រះរាជនីជេននីដែលកំពុងតែនៅគេងលង់លក់នៅឡើយនោះ។ ព្រះរាជនីឆេយ៉ុងកាលបើបានភ្ញាក់មកហើយក៍បាននៅសម្លឹងមើលព្រះភក្រ្ត័របស់ព្រះរាជនីដោយការញញឹមមិនដាច់ពីមាត់សោះក៍ព្រោះតែទ្រង់មិនដែលគិតថានឹងបានភ្ញាក់មកដោយមានព្រះរាជនីជេននីនៅក្បែរព្រះកាយរបស់ទ្រង់ចឹងនោះទេ។ ទោះបីជាព្រះរាជនីជេននីមាត់រឹងមិនព្រមនិយាយថាស្រលាញ់ទ្រង់យ៉ាងណាក៍ដោយក៍ទ្រង់បានដឹងរួចទៅហើយថាព្រះរាជនីពស់មួយអង្គនេះគឺស្រលាញ់ទ្រង់យ៉ាងណានោះ។
"ហេតុអីបានជាទ្រង់នៅមាត់រឹងមិនព្រមទទួលស្គាល់ថាទ្រង់ស្រលាញ់យើងសោះចឹង? ហិហិ~" ព្រះរាជននីយកដៃអង្អែលព្រះកេសារបស់ព្រះរាជនីជេននីថ្នមៗព្រោះមិនចង់ឲ្យទ្រង់ភ្ញាក់។
ដៃក៍ចេះតែអង្អែលរីឯភ្នែកក៍ចេះតែសម្លឹងមើលនារីសួគ៍ដ៍ស្រស់ស្អាតមួយអង្គនៅនឹងមុខទ្រង់នោះឯង ហើយក៍មិនទ្រាំបានក៍អោនទៅថើបបបូរមាត់ដ៍ទន់ល្មើយរបស់ព្រះរាជននីជេននីថើរៗពោពេញដោយក្តីស្រលាញ់ដែលកំពុងតែអង្រួនដួងព្រះហឬទ័យរបស់ទ្រង់ស្ទើរតែធ្លុះចេញមកក្រៅទៅហើយ។
"អឹម~ម្ចាស់បង..." ព្រះរាជនីជេននីក៍បានភ្ញាក់ព្រះកាយកាលបើមានអារម្មណ៍ថាមានបបូរមាត់របស់នរណាគេម្នាក់កំពុងតែប៉ះមាត់របស់ទ្រង់។
កាលបើបើកព្រះនេត្រហើយទតឃើញថាម្នាក់នោះគឺជាព្រះរាជនីឆេយ៉ុងដែលកំពុងតែបិទព្រះនេត្រថើបទ្រង់ហើយនោះទ្រង់ក៍បានប្រកែកអីទៀតដែរពោលគឺទ្រង់បានឆ្លើយតបទៅនឹងការថើបរបស់ព្រះរាជនីឆេយ៉ុងវិញដូចគ្នាដោយទ្រង់ក៍បានប្រើដៃក្រសោបអោបកររបស់ទ្រង់ហើយទាញទ្រង់មកឲ្យកាន់តែជិតជាងមុនទៅទៀត។
ព្រះរាជនីឆេយ៉ុងកាលបើដឹងថាព្រះរាជនីជេននីបានភ្ញាក់ពីដំណេកហើយក៍បានព្រមថើបទ្រង់វិញបែបនេះក៍មិនបង្អង់ពេលយូរនោះឡើយដោយទ្រង់ក៍បានខាំបបូរមាត់ខាងក្រោមរបស់ព្រះរាជនីជេននីតិចៗហើយក៍លឺសម្លេងបន្តិចបន្តួចចេញពីមាត់របស់ព្រះរាជនីជេននីដូចគ្នា។
YOU ARE READING
មន្តស្នេហ៍រាជនីពស់ | Jennie x Rosé
Romanceសម័យជឿនលឿនកាន់តែទំនើបមនុស្សម្នាររំភើបនឹងការវិវត្តទៅរកយុគសម័យថ្មីនៃជំនឿនិងសម្ភារៈនិយមផ្សេងៗដោយគ្មាននរណាម្នាក់នឹកគិតខ្វាយខ្វល់ខ្លាំងជាមួយនឹងសម័យកាលបុរាណរឺជំនឿរផ្សេងៗដែលមានកើតឡើងនាពេលនោះឡើយ។ ផាក ឆេយ៉ុង ជាក្រមុំនិស្សិតរូបស្រស់ម្នាក់ដែលរៀនជំនាញផ្នែកប...