Part 5

217 11 0
                                    

"តើទ្រង់នៅមិនទាន់ដឹងព្រះកាយទៀតមែនទេ?"

សម្លេងស្រាលស្រទន់របស់មនុស្សប្រុសម្នាក់កំពុងតែឈរសម្លឹងមើលព្រះរាជពេទ្យដែលកំពុងស្ទាបចិបចររបស់ព្រះរាជនីដែលគេងស្តូកស្តឹងលើគ្រែ។ បុរសម្នាក់មុននេះមានព្រះនាមថា ពិជ័យ សុគុនបទ ដែលជាបងប្អូនជីដូនមួយបង្កើតជាមួយនឹងព្រះរាជនីជេននីហ្នឹងឯង។

"ព្រះរាជនីទ្រង់បាត់បង់កម្លាំងអស់ច្រើនណាស់ជាហេតុធ្វើឲ្យទ្រង់សន្លប់យូរនឹងមិនទាន់ដឹងព្រះកាយបែបនេះ។ សំណាងហើយដែលទ្រង់មានរិទ្ធអំណាចខ្លាំងពូកែបើមិនដូច្នេះទេកាលដែលទ្រង់ប្រើវិជ្ជាឆ្លងពេលវេលានេះនឹងអាចបណ្តាលឲ្យទ្រង់សុគតបាន" ព្រះរាជពេទ្យនិយាយប្រាប់អង្គម្ចាស់ក្សតា សុគុនបទ។

"យើងបានហាមទ្រង់ហើយតែហាមយ៉ាងណាក៍មិនបានសោះ! សំណាងហើយដែលទ្រង់មិនកើតអីខ្លាំងជាងនេះបើមិនចឹងទេយើងមិនអត់អោនឲ្យអ្នកដែលជាហេតុផលឲ្យទ្រង់ធ្វើចឹងនោះទេ!" សុគុនបទក្តាប់ដៃដាល់ជញ្ជាំង។

កាលដែលទ្រង់ខឹងបែបនេះក៍ព្រោះតែអង្គម្ចាស់មួយអង្គនេះគឹមានចិត្តសព្វព្រះទ័យនៃព្រះរាជនីជេននីតាំងពីពួកទ្រង់នៅក្មេងៗមកម្ល៉េះ, តែថាព្រះរាជនីមិនដែលមានអារម្មណ៍អ្វីជាមួយទ្រង់លើសពីបងប្អូនជីដូនមួយនោះឡើយមិនថាទ្រង់ខំប្រឹងយកព្រះទ័យទុកដាក់ប៉ុណ្ណាក៍ដោយ។

ព្រះរាជពេទ្យក៍បានប្រើវិជ្ជាពេទ្យរបស់គាត់ដោយបានប្រើនូវថ្នាំម្យ៉ាងមានទំហំតូចល្មមរំលាយចូលទៅក្នុងរាងកាយរបស់ព្រះរាជនីជេននីធ្វើឲ្យទ្រង់ក៍ភ្ញាក់ដឹងខ្លួនមកវិញមួយរំពេចតែក្នុងសភាពដែលភ្ញាក់ផ្អើលដូចជាទ្រង់គេងហើយភ្ញាក់ពីការយល់សប្តិអញ្ចឹង។ ព្រះរាជនីទ្រង់សម្លឹងជុំវិញខ្លួនដោយឃើញមានអង្គម្ចាស់សុគុនបទនិងរាជពេទ្យដែលកំពុងសម្លឹងមកទ្រង់ដោយទឹកមុខព្រួយបារម្ភធ្វើឲ្យទ្រង់ដឹងថាពេលនេះទ្រង់កំពុងតែត្រលប់មកនូវក្នុងយុគសម័យបុរាណវិញហើយដែលវាក៍បានធ្វើឲ្យទ្រង់នឹកគិតដល់ឆេយ៉ុងភ្លាមៗតែម្តង។

"យើងចង់ចេញទៅខាងក្រៅព្រះរាជវាំងឆាប់ឲ្យគេរៀបចំសេះឲ្យយើងភ្លាមមោរ" ព្រះរាជនីទ្រង់ក៍ងើបចេញពីក្រឡាបន្ទុំដោយប្រញាប់ប្រញាល់។

មន្តស្នេហ៍រាជនីពស់ | Jennie x RoséWhere stories live. Discover now