"អូនមិននឹកស្មានថាម្ចាស់បងហ៊ានពោលពាក្យអស់មករួចសោះ! អ្ហឹកៗ!" ជេននីមានបន្ទូលដោយទឹកភ្នែកស្រក់ចុះមកតក់ៗ។
"ហឹម? មិនមែនជារឿងអីធំផងហ្នឹងម្ចាស់អូន~ គ្រាន់តែឆ្លើយថាព្រមមិនព្រមទៅគឺបានហើយ~? ម្យ៉ាងបងមានបោះបង់ម្ចាស់អូនចោលឯណា~" ឆេយ៉ុងមានបន្ទូលបែបធម្មតាៗហាក់មិនខ្វល់ពីជេននីដែលកំពុងតែឈឺព្រះទ័យសឹងនឹងស្លាប់ទៅហើយនោះ។
"នេះទ្រង់ត្រូវនាងវិជ្ជរានោះពង្វក់លែងដឹងអ្វីអស់ហើយមែនទេ?!" សុគុនបទយាងមករុញឆេយ៉ុងបន្តិចហាក់ដូចជាចង់នឹងបង្កើតជាការវៃគ្នាព្រោះតែខ្ញាល់នឹងទង្វើរបស់ទ្រង់ពេក។
នរាធ៍កេត្យាព្យាយាមចេញមកឃាត់ដោយសម្លក់មុខម្ចាស់ប្អូនរបស់ខ្លួនដោយក្តីខកចិត្តនិងអស់សង្ឃឹមដែលទ្រង់ក្លាយជាមនុស្សបែបនេះត្រឹមរយះពេលមួយពព្រិចភ្នែកបន្ទាប់ពីបានជួបជាមួយនឹងវិជ្ជរាហើយ។ ឆេយ៉ុងដូចជាមិនបានមានអារម្មណ៍ថាខុសអីនោះទេពោលគឺទ្រង់ឈរញញឹមបែបធម្មតាមុននឹងនៅសុខៗស្រាប់តែក្បាលរបស់ទ្រង់ចាប់ផ្តើមឈឺខ្លាំងហើយគ្រប់ការចងចាំនាពេលអតីតជាតិក៍លេចរូបរាងមកបន្តិចម្តងៗដែលធ្វើឲ្យទ្រង់ក៍ដួលលត់ជង្គង់ចុះរួចកាន់ក្បាលរបស់ទ្រង់ដោយក្តីឈឺចាប់។
"ឈឺ...ឈឺណាស់! អា!" ឆេយ៉ុងស្រែកចេញមក។
"ម្ចាស់បង... ម្ចាស់បងយ៉ាងម៉េចហើយហ្នឹង?" ជេននីដែលឃើញសភាពទ្រង់បែបនេះក៍ប្រញាប់រត់មកក្រសោបកាយទ្រង់ដោយក្តីបារម្ភ។
"ហាហាហាហា! ដល់ដំណាក់កាលនេះហើយឯងនៅតែមានចិត្តស្រលាញ់ទ្រង់ទៀតហេស?"
សម្លេងរបស់ម្ចាស់ក្សត្រីសុវណ្ណភួងក៍លាន់លឺពេញក្នុងរាជដំណាក់មុនពេលដែលវិជ្ជរានិងទ្រង់ក៍យាងចូលមកដោយមានពុលសេនារបស់ខ្យាដំរីមកជាមួយផង។ នរាធ៍កេត្យានិងសុគុនបទឃើញហើយក៍ប្រញាប់ស្ទុះទៅឈរពាំងការពារម្ចាស់ប្អូនទាំងពីរភ្លាមៗព្រោះដឹងថាពួកគេមកនេះគឺមិនមែនបំណងល្អនោះទេ។
"ម្ចាស់បងឆេយ៉ុង~? ខ្ញុំម្ចាស់មកដល់ហើយណាម៉េចក៍មិនយាងមករកខ្ញុំម្ចាស់ចឹងហរ~?" វិជ្ជរាប្រលែងសម្លេងបែបស្រទន់ដង្ហើយហៅឆេយ៉ុងដែលកំពុងតែវេទនានឹងការឈឺក្បាលរបស់គេ។
YOU ARE READING
មន្តស្នេហ៍រាជនីពស់ | Jennie x Rosé
Romanceសម័យជឿនលឿនកាន់តែទំនើបមនុស្សម្នាររំភើបនឹងការវិវត្តទៅរកយុគសម័យថ្មីនៃជំនឿនិងសម្ភារៈនិយមផ្សេងៗដោយគ្មាននរណាម្នាក់នឹកគិតខ្វាយខ្វល់ខ្លាំងជាមួយនឹងសម័យកាលបុរាណរឺជំនឿរផ្សេងៗដែលមានកើតឡើងនាពេលនោះឡើយ។ ផាក ឆេយ៉ុង ជាក្រមុំនិស្សិតរូបស្រស់ម្នាក់ដែលរៀនជំនាញផ្នែកប...