Part 3

248 17 0
                                    

វីឡាគ្រួសារត្រកូលផាក

ម៉ោង ៨ យប់

"អ្នកម៉ាក់ថ្ងៃស្អែកកូនត្រូវទៅចុះកម្មសិក្សានៅខេត្តណា..." ឆេយ៉ុងញញឹមពេលដែលនិយាយប្រាប់ម៉ាក់របស់នាង។

"ហើយទៅប៉ុន្មានថ្ងៃដែរកូនឆេ?" អ្នកស្រីភួងអង្អែលសក់កូនស្រី។

"ចាស គឺលោកគ្រូប្រាប់ថា ៣ ថ្ងៃអ្នកម៉ាក់" ឆេយ៉ុងសើច។

"មិនអីទេចឹងកូនទៅចុះ តែប្រយ័ត្នផងព្រោះជើងកូនទើបតែមុតអំបែងកញ្ចក់បែបនេះផង" អ្នកស្រីភួងកាលបើនឹកឃើញរឿងដែលឆេយ៉ុងមុតជើងក៍មានអារម្មណ៍សោកសៅ។

"ចាស អ្នកម៉ាក់~ កុំបារម្ភអីណា កូនចេះមើលថែខ្លួនឯងហើយ" ឆេយ៉ុងយកផ្លែឈើមកកាន់ញាំពេលដែលតបទៅអ្នកម៉ាក់របស់នាង។

"តែថាចៅឆេទៅចុះកម្មសិក្សានៅឯណា?" លោកស្រីម្ចាស់ក៍នឹកឃើញសួរ។

"អរ... គឺ...គឺនៅសៀមរាបណាលោកយាយ" ឆេយ៉ុងរដាក់រដុបមុននឹងនិយាយចេញមកតែថានេះនាងកុហកបាត់ទៅហើយ។

    លោកស្រីម្ចាស់ងក់ក្បាលរួចក៍សើចកាលបើឃើញចៅស្រីមាន រឹកពារប្លែកៗបែបនេះតែគាត់អត់មានបានគិតអីច្រើននោះទេគឺជឿសម្តីរបស់នាងនិយាយតាមធម្មតាព្រោះតែចៅស្រីរបស់គាត់មិនដែលចេះកុហកឡើយ។

(សុំទោសណាអ្នកម៉ាក់និងលោកយាយដែលត្រូវកុហកអ្នកទាំងពីបែបនេះ)
   
    ឆេយ៉ុងញាំផ្លែឈើបណ្តើរលួចគិតក្នុងចិត្តបណ្តើរកាលបើនេះជាលើកទីមួយដែលនាងចេះកុហកព្រោះតែបើប្រាប់ថាទៅខេត្តព្រះវិហារនោះពួកគាត់ទាំងពីច្បាស់ជាមិនអនុញ្ញាតឲ្យនាងទៅជាដាច់ខាតដោយពួកគាត់ធ្លាប់បានប្រាប់នាងមិនឲ្យទៅពាក់ពន្ធ័នឹងរឿងរ៉ាវរបស់រាជនីជេននី។ នាងក៍ចង់សួរពួកគាត់ដែរថាមានហេតុអីបានជាហាមនាងបែបនេះតែគិតចុះគិតឡើងមិនបាច់ល្អជាង កុំឲ្យពួកគាត់មានអារម្មណ៍ថានាងចង់ដឹងរឿងដែលមិនគួរដឹងខ្លាំងពេកអី។

"ចឹង អ្នកម៉ាក់ និង លោកយាយ, ខ្ញុំសុំទៅបន្ទប់សិនហើយណា ព្រោះត្រូវរៀបចំអីវ៉ាន់សម្រាប់ថ្ងៃស្អែកផង" ឆេយ៉ុងងើបឈរហើយក៍សុំអនុញ្ញាតពួកគាត់ដើម្បីទៅបន្ទប់។

មន្តស្នេហ៍រាជនីពស់ | Jennie x RoséWhere stories live. Discover now