Part 2

300 15 0
                                    

នៅក្នុងបន្ទប់របស់ឆេយ៉ុងវិញនាងកំពុងតែអង្គុយគិតពីរឿងដែលនាងបានយល់សប្តិឃើញនិងកាលដែលអ្នកម៉ាក់និងលោកយាយរបស់នាងហាមមិនឲ្យទៅពាក់ព័ន្ធអីជាមួយនឹងរឿងរ៉ាវរាជនីពស់មួយអង្គនោះ តែថាឆេយ៉ុងជាមនុស្សរឹងខ្លាំងណាស់រឿងណាដែលហាមគឺនាងកាន់តែធ្វើវា ណាមួយមុននេះពេលដែលយល់សប្តិនាងក៍បានឃើញព្រះភក្រ្ត័របស់ទ្រង់យ៉ាងច្បាស់ផងដែរទើបនាងកាន់តែចង់ដឹងចង់លឺពីទ្រង់ព្រោះនាងមិនប្រកែកនោះទេដែលឯកសារចារថាទ្រង់មានសម្រស់ស្រស់ស្អាតលើសស្រីនាៗក្នុងសម័យនោះវាពិតជាត្រឹមត្រូវមែនហ្នឹងហើយ។

   វង់ភក្រ្ត័ដ៍ស្រស់ស្អាត ខ្សែភ្នែកបែបមុត សក់ខ្មៅរលោងវែងមានគ្រងគ្រឿងអលង្ការនិងមកុដផងនោះវាកាន់តែលើកសម្រស់របស់ទ្រង់ថែមមួយកំរិតទៀត។​ ឆេយ៉ុងអង្គុយនឹកគិតស្រមើលស្រមៃមិនឈប់រហូតដល់មួយសន្ទុះក្រោយមកនាងក៍ទះខ្លួនឯងមួយដៃកាលបើសុខៗទៅគិតបែបនេះលើរាជនីមួយអង្គដែលមានតែឈ្មោះហើយលែងមានរូបរាងនៅលើផែនដីនេះ។

   "អើយ... ខ្ញុំឆ្កួតមែនហើយបែរជាទៅចង់លង់ស្នេហ៍មនុស្សសម័យបុរាណយ៉ាងម៉េចនៀក!" នាងអង្គុយអស់សំណើចខ្លួនឯងជាខ្លាំង។

   "ហឹម~ ដូចជាចង់ទៅកន្លែងដែលសិស្សស្រីនោះបាត់ខ្លួនដល់ហើយនៀក"

   ឆេយ៉ុងឆែកមើលព៍ត័មានដែលនិយាយរៀបរាប់ពីសិស្សស្រីដែលបានបាត់ខ្លួននោះឡើងវិញម្តងទៀតដោយបានមើលពីទីតាំងដែលបានកើតហេតុនោះមុននឹងចាប់ទូរស័ព្ទយកមកខលទៅវេនឌីដើម្បីបបួលនាងឲ្យទៅកន្លែងនោះជាមួយគេ។

   "អាឡូ វេនឌី ថ្ងៃសៅរ៍នេះឯងទំនេររឺអត់ហ្នឹង?" ក្រមុំរូបស្រស់សួរទៅកាន់មិត្តរបស់នាង។

   "ទំនេរតាស នេះឯងចង់ទៅណាមែនទេ?" វេនឌីឆ្លើយតបតាមទូរស៍ព្ទពេលកំពុងញាំនំ។

   "យើងចង់ទៅខេត្តព្រះវិហារកន្លែងដែលសិស្សស្រីម្នាក់នោះបាត់ខ្លួនណា ឯងទៅអត់?" ឆេយ៉ុងឆ្លើយហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់។

   "ហី! ឆ្កួតហើយឯងនេះ! កន្លែងគេទើបបាត់ខ្លួនហើយបែរជាចង់ទៅនៀក" វេនឌីស្រែកដាក់ឆេយ៉ុងតាមទូរស័ព្ទខ្លាំងៗ។

មន្តស្នេហ៍រាជនីពស់ | Jennie x RoséWhere stories live. Discover now