ព្រឹកថ្ងៃថ្មីក៍បានឈានចូលមកដល់តែថាផ្ទៃមេឃគឺមិនបានស្រឡះដូចរាល់ដងនោះទេក៍ព្រោះតែកាលពីយប់មិញមានភ្លៀងធ្លាក់មួយមេយ៉ាងធំនោះឯង។ នៅក្នុងបន្ទប់របស់ឆេយ៉ុងឯណេះវិញនាងក៍កំពុងតែរៀបចំចេញដំណើរទៅកាន់សាលាដើម្បីនឹងឡើងឡានទៅជាមួយលោកគ្រូពង្សាឆ្ពោះទៅកាន់ខេត្តព្រះវិហារតែម្តង។
"កូនឆេយករបស់នេះទៅតាមខ្លួនទៅណា" អ្នកស្រីភួងហុចកញ្ចប់ក្រហមតូចមួយឲ្យទៅឆេយ៉ុង។
"របស់អីហ្នឹងម៉ាក់?" ឆេយ៉ុងយករបស់នោះមកមើលដោយរាងឆ្ងល់ដែរ។
"វត្ថុសម្រាប់ការពារខ្លួនពេលដែលទៅណាឆ្ងាយៗណាកូន ទុកឲ្យជាប់ខ្លួនទៅ" អ្នកស្រីភួងញញឹមដោយមានលោកស្រីម្ចាស់សម្លឹងមើលកញ្ចប់ដែលឆេយ៉ុងកាន់នោះទាំងញញឹមដូចគ្នា។
"ហិហិ អរគុណណាអ្នកម៉ាក់~" ឆេយ៉ុងយកកញ្ចប់ក្រហមនោះដាក់នៅក្នុងកាបូបរបស់នាងនៅផ្នែកខាងមុខដែលមានច្រកម៉ូតបែបសំណាញ់ខ្មៅតូចមួយនៅលើនោះ។
បន្ទាប់ពីនោះមកនាងក៍បានលាពួកគាត់ទាំងពីរឡើងទៅលើឡានដើម្បីចេញដំណើរទៅសាលាក្នុងពេលនោះទៅព្រោះម៉ោងក៍រាងជ្រេរតិចហើយដែរ។ អ្នកស្រីភួងនិងលោកស្រីម្ចាស់សម្លឹងមើលឡានដែលកំពុងដឹកកូនស្រីចេញទៅរហូតផុតក្រសែរភ្នែករបស់អ្នកទាំងពីរទើបពួកគាត់បំរុងនឹងចូលទៅខាងក្នុងផ្ទះវិញទៅហើយក៍ស្រាប់តែអ្នកស្រីភួងឈរស្រឡាំងកាំងកាលបើគាត់បានឃើញនូវអ្វីដែលមិនគួរឃើញ។
"នាងជេននី វង្សាអមរាទេពី!?" អ្នកស្រីភួងស្រែកភ្លាត់សម្លេង។
"កូនភួង? យ៉ាងម៉េចហ្នឹងកូន?" លោកស្រីម្ចាស់ងាកមកសួរកាលបើឃើញគាត់ស្រែកបែបនេះ។
"ម៉ាក់អត់ឃើញនាង...ពស់នោះទេមែនទេ? នាងកំពុងឈរនៅត្រង់នោះណា!" អ្នកស្រីភួងស្រែកឡើងទាំងញ័រមាត់ដៃក៍ចង្អុលទៅត្រង់កាំជណ្តើរឡើងទៅបរិវេណខាងលើដែលជាបន្ទប់របស់ឆេយ៉ុង។
លោកស្រីម្ចាស់កើតចិត្តឆ្ងល់កាលបើសុខៗអ្នកស្រីភួងទៅជាបែបនេះក៍សម្លឹងទៅតាមដៃដែលគាត់បានចង្អុលហើយឃើញថារាជនីជេននីពិតជាបានកំពុងឈរនៅទីនោះសម្លឹងមើលមកពួកគេទាំងខ្សែរភ្នែកពោពេញដោយកំហឹងនិងឡើងក្រហមឆ្អិនឆ្អៅតែម្តង។
YOU ARE READING
មន្តស្នេហ៍រាជនីពស់ | Jennie x Rosé
Romanceសម័យជឿនលឿនកាន់តែទំនើបមនុស្សម្នាររំភើបនឹងការវិវត្តទៅរកយុគសម័យថ្មីនៃជំនឿនិងសម្ភារៈនិយមផ្សេងៗដោយគ្មាននរណាម្នាក់នឹកគិតខ្វាយខ្វល់ខ្លាំងជាមួយនឹងសម័យកាលបុរាណរឺជំនឿរផ្សេងៗដែលមានកើតឡើងនាពេលនោះឡើយ។ ផាក ឆេយ៉ុង ជាក្រមុំនិស្សិតរូបស្រស់ម្នាក់ដែលរៀនជំនាញផ្នែកប...