Part 12

173 13 0
                                    

     នៅឯក្នុងរូងភ្នំវិញពេលនេះសុវណ្ណភួងដែលជាម្ចាស់ក្សត្រីនៃអំបូរខ្ញាដំរីនោះក៍កំពុងតែសើចសប្បាយជាមួយនឹងមាតារបស់ទ្រង់កាលបើពេលនេះគម្រោងក្នុងការបំបែកបំបាក់គូរស្នេហ៍មួយគូរនោះកំពុងតែបង្ហាញផ្លែផ្ការចេញមកជាទីគាប់ចិត្ត, ពោលគឺឆេយ៉ុងទ្រង់ដូចជាចាប់ផ្តើមកើតព្រះទ័យស្អប់ទៅកាន់ជេននីក៍ដូចជាម្ចាស់បងរបស់ទ្រង់ហើយពេលដែលពួកគេក៍និយាយប្រាប់ថាវិជ្ជរាមានបំណងអាក្រក់ទៅលើទ្រង់។

"អ្នកម៉ែឃើញទេ~ វិជ្ជរានេះណាធ្វើការបានល្អណាស់~ មិនយូរមិនឆាប់កូនឆេនឹងលង់ស្រលាញ់នាងខ្លាំងជាមិនខាន" ម្ចាស់ក្សត្រីមានបន្ទូលដោយការពេញចិត្តជាអនេក។

"ថ្ងៃដែលនាងរាជនីពស់ត្រូវរងទុក្ខសោកក៍ជិតបានមកដល់ហើយ... ហាហាហា! នាងគ្មានថ្ងៃបានសុខនោះទេដរាបណាយើងនិងកូនស្រីរបស់យើងនៅមានជីវិតនៅលើលោកនេះ" លោកស្រីម្ចាស់ញញឹមបែបបង្កប់ពិសពុលពេលសម្លឹងមើលកែវមូលមួយដែលកំពុងបង្ហាញនៅទឹកមុខក្រៀមក្រំរបស់ជេននី។

"តែថាអ្នកម៉ែខ្ញុំដូចជាឆ្ងល់រឿងម្យ៉ាងដល់ហើយ, ក្រែងពួករាជវង្សហង្សនាគនោះតែងតែមានសិល៍ការពារពួកគេហេស? ម៉េចក៍មន្តអាគម៍របស់ខ្ញុំម្ចាស់ដាក់ទៅមានប្រសិទ្ធភាពលើកូនឆេយ៉ុងលឿនចឹង?" ម្ចាស់ក្សត្រីគិតបន្តិច។

"ព្រោះតែចៅឆេជាមនុស្សមកពីយុគសម័យថ្មីមិនមែនកើតនៅយុគសម័យបុរាណនេះជាឈាមជ័រហង្សនាគឯណាគ្រាន់តែថាគេពិតជារាជនីរបស់អំបូរហង្សនាគពិតប្រាកដមែនហើយបើចង់មានរិទ្ធអំណាចនោះគឺចំណាយពេលយូរណាស់។ ចឹងរិទ្ធអំណាចដែលនាងមានពេលនេះគ្រាន់តែជារិទ្ធអំណាចដែលនាងពស់ជេននីផ្តល់ឲ្យគេខ្លះតែប៉ុណ្ណោះហើយវាក៍មិនគ្រប់គ្រាន់ដើម្បីការពារគេពីមន្តអាគមន៍របស់បុត្រដែរណា~ ហាហាហា" លោកស្រីម្ចាស់ពន្យល់រៀបរាប់យ៉ាងក្បោះក្បាយ។

ម្ចាស់ក្សត្រីសុវណ្ណភួងកាលបើបានលឺហើយក៍កាន់តែសប្បាយអរព្រោះយល់ថាគ្មានអ្នកណាអាចមករារាំងផែនការរបស់គាត់បាននោះឡើយសូម្បីតែព្រះអង្គម្ចាស់អមរិនក៍ដោយចុះ។

មន្តស្នេហ៍រាជនីពស់ | Jennie x RoséWhere stories live. Discover now