កន្លងផុតទៅរយះពេល ៣ ថ្ងៃ
ចាប់តាំងពីពេលដែលឆេយ៉ុងនិងជេននីទ្រង់បានឆ្លងកាត់នូវរឿងមួយដែលទូទៅមនុស្សគ្រប់គ្នាតែងតែជៀសមិនផុតជាមួយនឹងគូរស្នេហ៍រួចមក, ទ្រង់ទាំងពីរក៍ហាក់ដូចជាកាន់តែស្រលាញ់គ្នាកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីជាឆេយ៉ុងមិនអាចមានការចងចាំពីមុនត្រលប់មកវិញតែថាការស្រលាញ់របស់ទ្រង់ចំពោះជេននីពេលនេះគឺវាលើសពីពេលមុនៗទៅទៀតហេតុដូចនេះហើយជេននីទ្រង់ក៍មិនបានគិតចង់ឲ្យឆេយ៉ុងទ្រង់មានការចងចាំមកវិញដូចគ្នាព្រោះបើតាមព្រះអង្គម្ចាស់ស្រីសញ្ជ័យមានបន្ទូលនោះរឿងនេះក៏វាពិបាកនឹងទៅរួចដែរ។
ប្រហែលថ្ងៃត្រង់បន្តិចខណះពេលដែលឆេយ៉ុងទ្រង់កំពុងតែជូតដាវរបស់ទ្រង់នោះស្រាប់តែមាននារីរបាំម្នាក់រត់ត្រហេបត្រហបចូលមកក្នុងដំណាក់របស់ទ្រង់ព្រមទាំងមានសម្លៀកបំពាក់ដាច់រហែកត្រូវបាននរណាម្នាក់ព្យាយាមចង់ចាប់នាងរំលោភយ៉ាងម៉េចមិនដឹងនោះទេ។
"ព្រះរាជនី...! ជួយខ្ញុំម្ចាស់ផង...!" ស្រីរបាំម្នាក់នោះក៍បានរត់មកបំរុងនឹងដួលតែក៍ត្រូវឆេយ៉ុងចាប់នាងជាប់ដោយអោបកាយរបស់នាង។
"នេះនាងកើតអី? អ្នកណាធ្វើអីនាង?" ឆេយ៉ុងមានបន្ទូលសួរដោយងើយឆ្ងល់។
"គឺ... គឺ...មានគេចង់ចាប់ខ្ញុំម្ចាស់...ហឹកៗ" ស្រីរបាំក៍តបដោយមានលាយលំនឹងទឹកភ្នែក។
ស្របពេលនោះដែរក៍មានបុរសមាឌធំមាំម្នាក់ដើរចូលមកក្នុងរាជដំណាក់របស់ឆេយ៉ុងដូចជាគ្មានការខ្លាចក្រែងរអារនៃអំណាចរបស់អង្គរាជនីដែលជាអ្នកគ្រប់គ្រងនេះបន្តិចសោះឡើយដោយមានសេនារាជវាំងមួយក្រុមព្យាយាមបញ្ឍប់គេដែរតែថាមិនអាចនោះទេព្រោះគេម្នាក់នោះមានកំលាំងខ្លាំងណាស់។
"ស្រីចង្រៃ! ឆាប់ទៅវិញជាមួយយើង! ហ៊ានមកអោបរិតគ្នាជាមួយសាហាយនាងឯងផងហេស!" បុរសម្នាក់នោះស្រែកគំហកចេញមក។
"សាហាយយ៉ាងម៉េច!? អាប្រុសថោកទាបឯងនេះមានបំណងមិនល្អលើនាងហើយហ៊ានមកនិយាយពាក្យចឹងទៀតហេស?!" ឆេយ៉ុងទ្រង់ក៍ចាប់ផ្តើមខ្ញាល់មួយរំពេចពេលដែលបានលឺសម្តីរបស់បុរសនោះ។
YOU ARE READING
មន្តស្នេហ៍រាជនីពស់ | Jennie x Rosé
Romanceសម័យជឿនលឿនកាន់តែទំនើបមនុស្សម្នាររំភើបនឹងការវិវត្តទៅរកយុគសម័យថ្មីនៃជំនឿនិងសម្ភារៈនិយមផ្សេងៗដោយគ្មាននរណាម្នាក់នឹកគិតខ្វាយខ្វល់ខ្លាំងជាមួយនឹងសម័យកាលបុរាណរឺជំនឿរផ្សេងៗដែលមានកើតឡើងនាពេលនោះឡើយ។ ផាក ឆេយ៉ុង ជាក្រមុំនិស្សិតរូបស្រស់ម្នាក់ដែលរៀនជំនាញផ្នែកប...