Part 6

223 14 0
                                    

(តើពេលនេះទ្រង់មាននឹកដល់ខ្ញុំម្ចាស់ដែរទេ? តើទ្រង់អាចចង់ចាំរឿងគ្រប់យ៉ាងឡើងវិញរឺអត់?)​

     ព្រះរាជនីជេននីដែលកំពុងសិ្ថតនៅក្នុងទម្រង់ជាពស់បានគង់នៅលើដើមឈើមួយដែលអាចមើលឃើញព្រះរាជនីឆេយ៉ុងនិងអង្គម្ចាស់នរាធ៍កេត្យាកំពុងឈរពិភក្សាគ្នាពីរឿងអ្វីមួយ។ ក្នុងព្រះទ័យហាក់សប្បាយចិត្តពេលដែលបានទតឃើញព្រះរាជនីឆេយ៉ុងមិនមានបញ្ហាអ្វីចោទក្រោយពេលដែលបានឆ្លងកាត់ពីយុគសម័យថ្មីមកសម័យបុរាណបែបនេះ ម្យ៉ាងមើលទៅទ្រង់ក៍ដូចជាមានភាពស្និតស្នាលនឹងម្ចាស់បងរបស់ទ្រង់ដូចធម្មតាដែលធ្វើឲ្យព្រះរាជនីជេននីគិតថាប្រហែលជាការចងចាំបានត្រលប់មកវិញហើយតែថាវាមិនដូចជាការគិតរបស់ទ្រង់នោះឡើយព្រោះគ្រប់យ៉ាងគឺព្រះរាជនីឆេយ៉ុងគ្រាន់តែសម្របបានតាមធម្មតាតែប៉ុណ្ណោះមិនមែនមានការចងចាំត្រលប់មកវិញនោះឡើយ។

    កាលដែលទ្រង់បានត្រឹមតែទតមើលពីចំងាយនេះគឺព្រោះតែមិនហ៊ានចូលទៅក្បែរកាលបើឃើញមានវត្តមានរបស់អង្គម្ចាស់នរាធ៍កេត្យានៅទីនោះដោយខ្លាចថាម្ចាស់បងរបស់ទ្រង់មានព្រះទ័យស្អប់ទៅលើទ្រង់ព្រោះតែមានពាក្យចរចាមអារាមនិយាយថាទ្រង់ជាហេតុផលតែមួយគត់ដែលធ្វើឲ្យព្រះរាជនីឆេយ៉ុងទ្រង់បានបាត់ព្រះកាយអស់រយះពេលជាយូរមកនេះ។ ការពិតនៅតែជាការពិតព្រោះថាគ្មានអ្នកណាអាចបំភ្លៃបាននោះទេរឿងរាវដែលព្រះរាជនីបាត់ខ្លួននោះក៍មានការទាក់ទងនឹងម្តាយកូនដែលបន្លំខ្លួនជាអំបូរហង្សនាគដើម្បីតែចង់បានសិទ្ធអំណាចដើម្បីគ្រប់គ្រងនគរទាំងមូលនេះ។

     "តើទ្រង់មិនគិតចង់ចូលទៅក្បែរព្រះរាជនីម្តងទៀតទេមែនទេ?" សម្លេងសត្វពស់មួយក្បាលទៀតក៍បានវារមកក្បែរព្រះរាជនីជេននី។

    "ម្ចាស់ពូ.... ម៉េចបានជាដឹងថាខ្ញុំម្ចាស់នៅទីនេះ?" ព្រះរាជនីជេននីមានបន្ទូលដោយភ្ញាក់ផ្អើល។

     "យើងឃើញទ្រង់ចាកចេញពីព្រះរាជដំណាក់ភ្លាមៗបែបនេះបើមិនមកទីនេះតើទ្រង់អាចទៅទីណាទៅ? ហើសៗ កុំភ្លេចថាយើងក៍ដឺងពីរឿងដែលទ្រង់រៀនវិជ្ជាឃុំព្រលឹងនិងការដែលចង់នាំយកព្រះរាជនីឆេយ៉ុងពីយុគសម័យថ្មីមកយុគសម័យបុរាណដែរណា" ព្រះអង្គម្ចាស់ ស្រីសញ្ជ័យ ដែលត្រូវជាម្ចាស់ពូរបស់ព្រះរាជនីក៍មាន​បន្ទូលបែបញោះទៅទ្រង់។

មន្តស្នេហ៍រាជនីពស់ | Jennie x RoséWhere stories live. Discover now