Part 7

226 12 0
                                    

 កាត់ចូលមកដល់ព្រះរាជដំណាក់របស់ព្រះរាជនីឆេយ៉ុងឯណេះវិញដែលពេលនេះយើងក៍ឃើញថាព្រះរាជនីទាំងពីរអង្គកំពុងតែនូវលួងលោមសាសាងប្រលោមស្នេហ៍ជាមួយគ្នាមិនទាន់បានបញ្ចប់ទៅណានោះទេ។

"ឲ្យយើងថើបម្ចាស់អូនទៅណា~ ណា~" ព្រះរាជនីឆេយ៉ុងទ្រង់ព្យាយាមសុំអនុញ្ញាតពីព្រះរាជនីដើម្បីតែបានថើបទ្រង់។

"អត់~មិនឲ្យថើបទេ, ម្ចាស់បងជាព្រាននារី ហិហិ" ព្រះរាជនីជេននីច្បិចច្រមុះរបស់ព្រះរាជនីឆេយ៉ុងតិចៗហើយក៍ក្រឡាខ្លួនជាពស់ទំហំល្មមវារឡើងតាមដៃរបស់ព្រះរាជនីឆេយ៉ុង។

កាលដែលទ្រង់ក្រឡាខ្លួនបែបនេះក៍ព្រោះតែចង់ប្រលែងលេងជាមួយព្រះរាជនីឆេយ៉ុងតាមបែបសត្វពស់ដែលចូលចិត្តវារលេងចុះឡើងនៅលើដើមឈើនោះឯង។ ពួកទ្រង់ទាំងពីរក៍នៅប្រលែងគ្នាលេងបែបនោះរហូតដល់ពេលដែលព្រះរាជនីឆេយ៉ុងទ្រង់ចាប់ផ្តើមមានអារម្មណ៍បែបកញ្ជ្រោលកាលបើត្រូវរាជនីពស់មួយអង្គនេះរួមរិតព្រះកាយបែបនេះ។

"ម្ចាស់អូនមានចេតនាធ្វើឲ្យយើងមានអារម្មណ៍បែបនេះមែនទេ~?" ព្រះរាជនីឆេយ៉ុងមានបន្ទូលមុនពេលដែលញញឹមចុងមាត់។

"ហឹម~? ហិហិ ទ្រង់មានបន្ទូលពីអីខ្ញុំម្ចាស់មិនយល់នោះទេណា~" ព្រះរាជនីជេននីក៍មិនបានទទួលស្គាល់ថាទ្រង់ពិតជាមានបំណងបែបហ្នឹងមែននោះទេពោលគឺព្យាយាមញោះតែម្តង។

"អា~ ម្ចាស់អូនកំពុងតែលេងសើចនឹងយើងពេកហើយណា​" ព្រះរាជនីឆេយ៉ុងចាប់លើកព្រះរាជនីជេននីដែលនៅក្នុងទម្រង់ជាពស់នោះមកមើល។​

"ហើស​ៗ ក្មេងៗឯងទាំងពីរនាក់នេះស្មានតែបាត់ព្រះកាយទៅណា តាមពិតមកលួចសំងំប្រលែងលេងជាមួយគ្នានៅទីនេះសោះ"

សម្លេងរបស់ព្រះអង្គម្ចាស់អមរិនដែលកំពុងតែដើរចូលមកព្រះរាជដំណាក់របស់បុត្រីទ្រង់ដែលមានព្រះអង្គម្ចាស់ស្រីសញ្ជ័យមកតាមពីក្រោយនោះក៍ធ្វើឲ្យព្រះរាជនីទាំងពីរអង្គប្រញាប់សម្រួលឥរិយាបទហើយក៍អោនគោរពទ្រង់ទាំងពីរដែលពេលនេះព្រះរាជនីជេននីក៍ក្រឡាខ្លួនមកជាទម្រង់មនុស្សវិញផងដែរ។

មន្តស្នេហ៍រាជនីពស់ | Jennie x RoséWhere stories live. Discover now