បន្ទាប់ពីបាននិយាយគ្នាជាមួយម្ចាស់ពូរបស់ទ្រង់ហើយជេននីក៍មិនបង្អង់ពេលយូរនោះឡើយដោយទ្រង់ក៍បានប្រញាប់ធ្វើដំណើរមកកាន់ព្រះរាជដំណាក់របស់ឆេយ៉ុងភ្លាមៗហើយដើររកមើលគេតែថាមិនបានឃើញគេនៅក្នុងដំណាក់នោះទេជាហេតុធ្វើឲ្យទ្រង់មានការបារម្ភជាខ្លាំង។
នៅពេលដែលទ្រង់បំរុងនឹងចេញទៅខាងក្រៅដំណាក់ដើម្បីរកមើលទៅហើយក៍ស្រាប់តែជួនជាបានជួបគ្នានឹងនរាធ៍កេត្យាហើយសុគុនបទកំពុងតែយាងមកដោយមើលទៅពួកទ្រង់ដូចជាផ្អែមល្អែមគួរសមដែរ។"ទ្រង់មានឃើញម្ចាស់បងនៅខាងក្រៅទេ?" ជេននីមានបន្ទូលសួរទៅកាន់ពួកគេទាំងពីរទាំងមានព្រះទ័យកង្វល់ជាខ្លាំង។
"ម្ចាស់អូនរកឆេយ៉ុងមែនទេ? យើងដូចជាឃើញទ្រង់យាងទៅសួនច្បារខាងក្រោយជាមួយអ្នកណាទេយើងមិនស្គាល់នាងម្នាក់នោះទេ" នរាធ៍កេត្យាឆ្លើយតបដោយងើយឆ្ងល់។
"នេះទ្រង់មានរឿងអីមែនទេ? មើលទៅដូចជាមិនសប្បាយព្រះទ័យសោះចឹង?" សុគុនបទក៍សួរបន្ថែមដោយមានព្រះកភ្រ្ក័បារម្ភដែរ។
ព្រះរាជនីជេននីទ្រង់ក៍បានរៀបរាប់ដំណើរឿងប្រាប់ទៅកាន់ទ្រង់ទាំងពីរឲ្យបានដឹងពីហេតុការណ៍ដែលបានកើតឡើងនិងកាលដែលវិជ្ជរាមានបំណងមិនល្អមកលើស្នេហារបស់ទ្រង់និងព្រះរាជនីឆេយ៉ុង។ គ្រាន់តែបានដឹងរឿងភ្លាមនរាធ៍កេត្យាក៏មានការខ្ញាល់ជាខ្លាំងដែលម្តាយរបស់វិជ្ជរាហ៊ានថ្លើមធំមកធ្វើរឿងអាគម៍អូមអាមអីដាក់មកលើព្រះអនុចរបស់ទ្រង់បែបនេះដោយហាក់ដូចជាការមើលងាយនិងឈ្លានពានដល់រាជវង្សហង្សនាគអញ្ចឹង។
"កុំគិតច្រើនអីណា, យើងនឹងម្ចាស់បងនរាធ៍កេត្យានឹងជួយទ្រង់ក្នុងរឿងនេះចុះ។ យើងក៍ចង់ជួយទ្រង់និងសងទ្រង់វិញសម្រាប់ពេលវេលាពីមុនដែលយើងមិនគប្បីដាក់ទ្រង់... ពួកយើងនៅតែជាបងប្អូនល្អត្រូវទេ?" សុគុនបទមានបន្ទូលដោយសម្លឹងព្រះភក្រ្ក័របស់ជេននី។
"មែនហើយសុគុនបទ, យើងក៍អរគុណទ្រង់និងម្ចាស់បងនរាធ៍កេត្យាដែលព្រមជួយក្នុងរឿងនេះដែរណា" ជេននីតបវិញដោយសប្បាយព្រះទ័យកាលបើពេលនេះគឺមានមនុស្សពីរនាក់ទៀតចាំជួយទ្រង់។
YOU ARE READING
មន្តស្នេហ៍រាជនីពស់ | Jennie x Rosé
Romanceសម័យជឿនលឿនកាន់តែទំនើបមនុស្សម្នាររំភើបនឹងការវិវត្តទៅរកយុគសម័យថ្មីនៃជំនឿនិងសម្ភារៈនិយមផ្សេងៗដោយគ្មាននរណាម្នាក់នឹកគិតខ្វាយខ្វល់ខ្លាំងជាមួយនឹងសម័យកាលបុរាណរឺជំនឿរផ្សេងៗដែលមានកើតឡើងនាពេលនោះឡើយ។ ផាក ឆេយ៉ុង ជាក្រមុំនិស្សិតរូបស្រស់ម្នាក់ដែលរៀនជំនាញផ្នែកប...