ក្រោយពីភាពវឹកវរគ្រប់យ៉ាងត្រូវបានបញ្ចប់, ពេលនេះនៅក្នុងនគរទាំង មូលក៍ត្រលប់មកសភាពធម្មតាវិញតែថាគ្រប់ប្រជានុរាស្រ្តទាំងអស់គឺមានការសោកស្តាយជាខ្លាំងដែលពួកគេបានបាត់បង់ព្រះរាជនីដ៍ទៅពីរអង្គឯណោះ។ រីឯរាជវង្សហង្សនាគនិងរាជវង្សពស់ក៍បានបាត់បង់ម្ចាស់ក្មួយនិងបុត្រីដែលពួកទ្រង់ស្រលាញ់ស្មើនឹងជីវិតទៅជារាងរហូតគ្មានថ្ងៃណានឹងបានជួបគ្នាវិញនោះឡើយ, នរាធ៍កេត្យានិងសុគុនបទក៍បានរៀបអភិសេកជាមួយគ្នាកំឡុងពេលដែលការប្រារព្ធពិធីឡើងគ្រងរាជ្យរបស់នរាធ៍កេត្យាត្រូវបានធ្វើឡើយក្រោយការកាន់ទុក្ខអស់រយះពេលបីខែ។
នគរយសោរបុរះក៍បានប្រែក្លាយទៅជានគរមួយដែលមានសុខសនិ្តភាពនិងរុងរឿងក្រោមការគ្រប់គ្រងរបស់ព្រះអង្គម្ចាស់នរាធ៍កេត្យាជាមួយនិងការលះបង់ព្រះជន្មរបស់ព្រះរាជនីឆេយ៉ុងក្នុងការកំចាត់អំបូរខ្យាដំរីនោះក៍បានធ្វើឲ្យប្រជានុរាស្រ្តរស់នៅលែងមានការភ័យខ្លាចតទៅទៀត។
"បើសិនជាពេលនេះម្ចាស់ប្អូនរបស់អូននិងបងនៅមានព្រះជន្មនោះ, ម្លោះហើយពួកយើងនឹងបានចំណាយពេលវេលានៅជាមួយគ្នាយ៉ាងមានសេចក្តីសុខមិនខាន" នរាធ៍កេត្យាមានបន្ទូល។
"ហឹម~ តែគួរឲ្យស្តាយដែលពេលវលាដូចជាមិនប្រណីដល់ពួកទ្រង់សោះ..." សុគុនបទសម្លឹងមើលទៅថ្ងៃដែលកំពុងលិចដោយព្រះភក្រ្ក័ស្រពោន។
"ស្នេហារបស់ទ្រង់ទាំងពីរគឺជាស្នេហាបរិសុទ្ធខ្លាំងណាស់, តែយើងមិនយល់ថាហេតុអីបានជាព្រហ្មលិខិតហាក់តាមបំបែកពួកគេទាំងពីរសឹងគ្រប់ៗជាតិចឹងនោះទេ" នរាធ៍កេត្យាដកដង្ហើមធំមុននឹងដាក់ដៃអោបស្មារសុគុនបទ។
"បើសិនជាជាតិក្រោយមានមែននោះ, សូមបួងសួងឲ្យពួកគេបានជួបគ្នានិងស្រលាញ់គ្នាដល់ចាស់កោងខ្នងលែងជួបរឿងមិនល្អទៅចុះ" សុគុនបទបិតព្រះនេត្របួងសួងស្របពេលដែលព្រះអាទិត្យក៍លេចបាត់រូបរាងនាពេលនោះទៅ។
**********************
ក្រុងភ្នំពេញ ឆ្នាំ ២០២៣
ថ្ងៃនេះគឺជាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ដែលជាថ្ងៃនៃការចាប់ផ្តើមឆ្នាំថ្មីទូទាំងពិភពលោកហើយក៍ជាថ្ងៃដែលមនុស្សម្នារបានឈប់សម្រាកនូវផ្ទះរឺក៍មានដំណើរកម្សាន្តជាមួយក្រុមគ្រួសារទៅតាមខេត្តផ្សេងៗ។ នៅក្នុងទីតាំងភូមិគ្រឹះមួយយើងក៍ក្រលេកឃើញមានមនុស្សប្រុសស្រីវ៏យកណ្តាល៤នាក់កំពុងតែជួបនិយាយគ្នាដោយមើលទៅពួកគាត់ដូចជាទើបតែនឹងបានជួបគ្នាវិញព្រោះ២នាក់ក្នុងចំណោមពួកគេទាំងបួនមានវាលីក៍ដូចជារបស់របរផ្សេងៗមកជាមួយជាច្រើន។
YOU ARE READING
មន្តស្នេហ៍រាជនីពស់ | Jennie x Rosé
Romanceសម័យជឿនលឿនកាន់តែទំនើបមនុស្សម្នាររំភើបនឹងការវិវត្តទៅរកយុគសម័យថ្មីនៃជំនឿនិងសម្ភារៈនិយមផ្សេងៗដោយគ្មាននរណាម្នាក់នឹកគិតខ្វាយខ្វល់ខ្លាំងជាមួយនឹងសម័យកាលបុរាណរឺជំនឿរផ្សេងៗដែលមានកើតឡើងនាពេលនោះឡើយ។ ផាក ឆេយ៉ុង ជាក្រមុំនិស្សិតរូបស្រស់ម្នាក់ដែលរៀនជំនាញផ្នែកប...