ភាគទី១

822 69 15
                                    

ភាគទី១: បេសកកម្មថ្មី

តើស្នេហាជាអ្វីទៅ?សម្រាប់គ្រប់គ្នាស្នេហាជាការស្រឡាញ់រវាងមនុស្សពីរនាក់ ការទុកចិត្តនិងស្មោះត្រង់ ស្នេហាធ្វើអោយមនុស្សមើលឃើញពិភពលោកទាំងមូលពណ៌ស៉ីជម្ពូ ប៉ុន្តែសម្រាប់គេវិញស្នេហាគ្រាន់តែជារឿងអត់ប្រយោជន៍ប៉ុណ្ណោះ។ ក្នុងវចនានុក្រមរបស់ជុងវ៉ុនគ្មានទេពាក្យថា«ស្...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

តើស្នេហាជាអ្វីទៅ?សម្រាប់គ្រប់គ្នាស្នេហាជាការស្រឡាញ់រវាងមនុស្សពីរនាក់ ការទុកចិត្តនិងស្មោះត្រង់ ស្នេហាធ្វើអោយមនុស្សមើលឃើញពិភពលោកទាំងមូលពណ៌ស៉ីជម្ពូ ប៉ុន្តែសម្រាប់គេវិញស្នេហាគ្រាន់តែជារឿងអត់ប្រយោជន៍ប៉ុណ្ណោះ។ ក្នុងវចនានុក្រមរបស់ជុងវ៉ុនគ្មានទេពាក្យថា«ស្នេហា»

«ជុងវ៉ុនយើងកុំបែកគ្នាបានទេ?» សម្លេងអង្វរករបស់បុរសម្នាក់ទៅកាន់ជុងវ៉ុនប៉ុន្តែមិនទទួលបានការយល់ព្រម។ បេសកកម្មទី១ទទួលបានជោគជ័យ!

«កុំបែកគ្នាអីបងៗខុសហើយ» ជនរងគ្រោះទី២និយាយទាំងយំរហេមរហាមគួរអោយអាណិត ប៉ុន្តែ...? បេសកកម្មទី២បញ្ចប់ដោយរលូន!!!

«បងសន្យាថានឹងឈប់ស្រែកដាក់អូនឈប់លួចមានស្រីហើយពេលទៅណាមកណាបងនឹងខលប្រាប់អូនលែងអោយអូនបារម្ភទៀតហើយ តើយើងអាចប្រឡប់មកដូចដើមវិញបានទេ?» អត់ ជាចម្លើយតែមួយគត់របស់យ៉ាង ជុងវ៉ុន! បេសកកម្មទី៣ត្រូវបានបញ្ចប់!!!

«លើកលែងអោយបងផងជុងវ៉ុន» មិនបាច់ប្រាប់ក៏ដឹងដែរថាគេជាជនរងគ្រោះទី៤របស់កម្លោះតូចជុងវ៉ុន។

«កុំទៅអីបើអូនទៅបងនឹងសម្លាប់ខ្លួនហើយ» នាយតូចជុងវ៉ុនមិនខ្វល់និងសម្តីរបស់អតីតសង្សា ហើយថែមទាំងបោះកូនកាំបិតអោយគេធ្វើតាមអ្វីដែលគេនិយាយមុននេះទៀតផង។ បេសកកម្មលើកទី៥បញ្ចប់ដោយជោគជ័យ!!!

Yang Jungwon's pov
ខ្ញុំដើរចូលសាលាដែលទើបនិងផ្ទេរចូលមកទាំងភាពជឿជាក់កែវភ្នែកគ្រប់គូសម្លឹងតម្រង់មករកខ្ញុំហាក់ដូចជាខ្ញុំជាចំណីដ៏អស្ចារ្យ តែវាមិនបានធ្វើអោយខ្ញុំភ័យខ្លាចនោះទេព្រោះខ្ញុំបានស៉ាំនិងវាទៅហើយ។នេះជាសាលាទី៦ហើយដែលខ្ញុំបានប្តូរចូលហើយមូលហេតុមិនមែនមកពីលោកគ្រូបញ្ឈប់ឬមានរឿងជាមួយអ្នកណានោះទេប៉ុន្តែខ្ញុំមានបេសកកម្មដែលត្រូវធ្វើ គឺកំចាត់ប្រុសក្បត់ក្នុងសាលា ហើយក៏សង្ឃឹមថាបេសកកម្មលើកនេះនឹងទទួលបានជោគជ័យដូចលើកមុនៗទៅចុះ។

What is LOVE?Where stories live. Discover now