ភាគទី៧

300 39 2
                                    

ភាគទី៧: សួនផ្កាធូលីបនៅជាយក្រុង

ប្រើរយៈពេលយូរគួរសមនាយកម្លោះក៏បាននាំកម្លោះតូចមកដល់ជាយក្រុងដែលមិនសូវមានផ្ទះប្រជាជនរស់នៅ។ ជេយ៍មិនទាន់នឹងឈប់ម៉ូតូស្រួលបួលផងជុងវ៉ុនក៏ហក់ចុះប្រូសតែម្តង។ មុនដំបូងជុងវ៉ុនគេចង់ខឹងនិងនាយសង្ហារទៅហើយដែលនាំគេមកទីណាមិនដឹងទាំងមិនមានការយល់ព្រមពីគេតែនៅពេលគេបានឃើញទ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ប្រើរយៈពេលយូរគួរសមនាយកម្លោះក៏បាននាំកម្លោះតូចមកដល់ជាយក្រុងដែលមិនសូវមានផ្ទះប្រជាជនរស់នៅ។ ជេយ៍មិនទាន់នឹងឈប់ម៉ូតូស្រួលបួលផងជុងវ៉ុនក៏ហក់ចុះប្រូសតែម្តង។ មុនដំបូងជុងវ៉ុនគេចង់ខឹងនិងនាយសង្ហារទៅហើយដែលនាំគេមកទីណាមិនដឹងទាំងមិនមានការយល់ព្រមពីគេតែនៅពេលគេបានឃើញទេសភាពចំពោះមុខអារម្មណ៍ទាំងនោះបានរលាយបាត់ឯងៗតែម្តង។

«វ៉ោវ!» ជុងវ៉ុនបន្លឺសំឡេងស្ងើចក្នុងដើមក។

ដោយនៅចំពោះមុខគេមានចម្ការដើមផ្កាធូលីបពណ៌ផ្ការាប់លានដើមចំណែកនៅខាងក្រោយខ្នងវិញគឺជាផ្ទៃរដីដែលមានស្មៅដុះជុំជិតពណ៌ខៀវស្រងាត់ជាទីត្រជាក់ភ្នែកអមជាមួយសំឡេងខ្យល់បក់វិចៗ។

ប្រៀបដូចជាឋានសួគ៌នៅលើដីយ៉ាងដូច្នេះ។

«ឯងចូលចិត្តឬអត់?» ជេយ៍ធ្វើជាសួរ ការពិតគេប្រាកដក្នុងចិត្តហើយថាកម្លោះតូចនឹងចូលចិត្ត បើមើលតាមរយៈកាយវិការដែលនាយសម្តែងចេញមកនោះ។

នរៈតូចមិនបានឆ្លើយនិងសំណួរជេយ៍ទេថែមទាំងលែងខ្វល់ពីអ្វីតទៅទៀតគេបោះកាតាបទៅកៀនគុម្ពស្មៅនិងរត់ចូលទៅលេងក្នុងសួនផ្កានានាទីបន្ទាប់។

នាយសង្ហារពេលបានឃើញសកម្មភាពគួរអោយស្រឡាញ់របស់ជុងវ៉ុនហើយនាយញញឹមរីកថ្ពាល់ព្រោះសកម្មភាពបែបនេះគឺចាត់ទុកជាទិដ្ឋភាពកម្រហើយព្រោះជុងវ៉ុនមិនធ្លាប់បង្ហាញសកម្មភាពបែបនេះដាក់នាយពីមុនមកទេ។ 

ជុងវ៉ុនរត់ចូលសួនធូលីបទាំងស្នាមញញឹមស្រស់បំព្រងខុសដាច់ពីរាល់លើកនេះក៏ប្រហែលជាគេភ្លេចខ្លួនហើយថាជេយ៍ក៏នៅទីនេះដែរ។ 

What is LOVE?Where stories live. Discover now