ភាគទី២

372 47 9
                                    

ភាគទី២: ជេយ៍ ផាក!!!

ជាច្រើនថ្ងៃមកហើយដែលកម្លោះតូចជុងវ៉ុនបានផ្ទេរមកមករៀននៅទីនេះដើម្បីធ្វើបេសកម្មដ៏ពិសេសមួយរបស់គេប៉ុន្តែគេនៅតែរកមុខសញ្ញាបន្ទាប់មិនទាន់បានទាល់តែសោះ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ជាច្រើនថ្ងៃមកហើយដែលកម្លោះតូចជុងវ៉ុនបានផ្ទេរមកមករៀននៅទីនេះដើម្បីធ្វើបេសកម្មដ៏ពិសេសមួយរបស់គេប៉ុន្តែគេនៅតែរកមុខសញ្ញាបន្ទាប់មិនទាន់បានទាល់តែសោះ។

«អេ៎ជុងវ៉ុនតើឯងចង់ញ៉ាំការ៉េមទេ?» ជុងវ៉ុនអង្គុយផ្ចង់អារម្មណ៍សង្កេតរកមើលមុខសញ្ញាតែត្រូវកាត់ផ្តាច់អារម្មណ៍ស្ងប់របស់ជុងវ៉ុនអស់ដោយសារស៊ុននូ ជុងវ៉ុនងក់ក្បាលយល់ស្របរួចពួកគេទាំងពីរបានធ្វើដំណើរទៅទិញការ៉េមជាមួយគ្នា។

ជុងវ៉ុននិងស៊ុននូធ្វើដំណើរឆ្លងកាត់តារាងបាល់ទាត់របស់សាលាដែលកំពុងមានមនុស្សកកកុញរង់ចាំមើលការប្រគួតលេងបាល់ ពេលធ្វើដំណើរស៊ុននូនិយាយមិនឈប់តាមនិស្ស័យរបស់គេឯជុងវ៉ុនគិតតែពីសង្កេតនេះសង្កេតនោះមិនឈប់។

«ផាំង!អួយ៎!» សម្លេងស្រែកថ្ងូរដោយសេចក្តីឈឺចាប់របស់កម្លោះតូចជុងវ៉ុន!

«ជុងវ៉ុនយ៉ាងមិចហើយ?» ស៊ុននូដែលនៅជិតនោះភ្ញាក់យ៉ាងខ្លាំងដើរសុខៗក៏ស៉ីមួយបាល់ឈាមច្រមុះលេង។ ស៊ុននូមិនបង្អង់យូក៏ប្រញាប់នាំកម្លោះតូចទៅរកបន្ទប់ពេទ្យ។

«អុញ!ទៅណាបាត់ហើយ?» បន្តិចក្រោយមកកីឡាករដែលបានទាត់បាល់ប៉ះជុងវ៉ុនអម្បិញមិញក៏រត់មកមើលជនរងគ្រោះប៉ុន្តែមិនបានសូមបីឃើញស្រមោល។

______

បន្ទាប់ពីជូនជុងវ៉ុនមកដល់បន្ទប់ពេទ្យហើយកម្លោះតូចស៊ុននូប្រញាប់ទៅហៅគ្រូពេទ្យប្រចាំការនៅទីនេះមកពិនិត្យមើលមិត្តរបស់នាយដោយទុកអោយជុងវ៉ុនសម្រាកនៅលើគ្រែពេទ្យតែម្នាក់ឯង។

What is LOVE?Where stories live. Discover now