ភាគទី៥

333 41 7
                                    

ភាគទី៥: ស្នាមញញឹមពិឃាគ!

«ឯងទើបមកពីណាជុងវ៉ុន?» គ្រាន់តែចូលអង្គុយមិនទាន់នឹងស្រួលបួលផងក៏មានសំណួរមកពីខាងណាមិនដឹងហោះមកសួរភ្លាមៗរកតែត្រៀមខ្លួនមិនទាន់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឯងទើបមកពីណាជុងវ៉ុន?» គ្រាន់តែចូលអង្គុយមិនទាន់នឹងស្រួលបួលផងក៏មានសំណួរមកពីខាងណាមិនដឹងហោះមកសួរភ្លាមៗរកតែត្រៀមខ្លួនមិនទាន់

ជុងវ៉ុនរាងភ្ញាក់ពីព្រោះមុននេះគេខំដើរថ្នមៗលបៗចង់ស្លាប់តែនៅតែមានអ្នកដឹង រាងតូចសម្រួលអារម្មណ៍ភ័យនិងរកនឹកលេសកុហកណាអោយសមឆ្លើយតបទៅវិញ

«អឺ...គ..គឺយើងទើបមកពីបន្ទប់ទឹកនោះអី» ជុងវ៉ុនឆ្លើយទាក់ៗឯភ្នែកគេចមិនហ៊ានមើលមុខស៊ុននូចំដូចជាកំពុងមានពិរុត។

ស៊ុននូចងជញ្ចើមមើលមកជុងវ៉ុនដោយការសង្ស័យឆ្លើយទាក់ៗរដាក់រដុបស្តាប់សឹងមិនបានភ្នែកក្រឡេបក្រឡាប់ដូចជាមនុស្សនិយាយកុហកបែបនេះអោយគេទុកចិត្តយ៉ាងមិចហ្នឹងបាន?

«យើងពិតជាទៅបន្ទប់ទឹកមែនណាតែមានបញ្ហាតិចតួចទើបយើងមកយឺតបែបនេះ» ជុងវ៉ុននិយាយអធិប្បាយយ៉ាងក្បោះក្បាយ ចំណែកស៊ុននូងក់ក្បាល់ជឿ។

.....

«យ៉ាង ជុងវ៉ុនហេតុអីក៏ទើបចូលរៀនពេលនេះអ្នកផ្សេងគេចូលចង់កន្លះម៉ោងទៅហើយដឹងទេថាធ្វើបែបនេះរំខានដល់ការរៀនរបស់សិស្សដទៃទៀត» មួយសន្ទុះក្រោយមកក៏លេចចេញនូវវត្តមានរបស់គ្រូក្បាលទំពែកពោះកំប៉ោងម្នាក់ឈរនៅចំពោះមុខរាងតូចរបស់យើង

«សំុទោសលោកគ្រូខ្ញុំ...» ជុងវ៉ុនមិនទាន់បានបញ្ជប់ល្បះរបស់ខ្លួនផងក៏ត្រូវកាត់ដោយសារសម្តីលោកគ្រូ។

«បើសិនជាឯងមិនចង់រៀនម៉ោងខ្ញុំទេក៏ចេញទៅក្រៅចុះមិនបាច់បង្ខំចិត្តមករៀនម៉ោងខ្ញុំទេ»

«អត់ទេលោកគ្រូខ្ញុំចង់រៀន» ជុងវ៉ុនឆ្លើយដោយទឹកមុខដឹងខុសប៉ុន្តែមិនអាចទាញទឹកចិត្តលោកគ្រូសង្ហាម្នាក់នេះអោយអាណិតគេបាននោះទេ។

What is LOVE?Where stories live. Discover now