ភាគទី៣

320 50 7
                                    

ភាគទី៣: ផាក សុងហ៊ុនជាគោលដៅបន្ទាប់!!!

ម៉ោង២កណ្តាលអាធ្រាតទៅហើយតែជេយ៍នៅមិនទាន់ចូលគេងនៅឡើយ នាយដើរទៅដើរ មកពេញបន្ទប់យ៉ាងអន្ទះសារឯដៃកំពុងក្តាប់ទូរស័ព្ទជាប់។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ម៉ោង២កណ្តាលអាធ្រាតទៅហើយតែជេយ៍នៅមិនទាន់ចូលគេងនៅឡើយ នាយដើរទៅដើរ មកពេញបន្ទប់យ៉ាងអន្ទះសារឯដៃកំពុងក្តាប់ទូរស័ព្ទជាប់។

«មិចក៏គេមិនcallចឹង» នាយបោះទូរស័ព្ទដៃតម្លៃរាប់ពាន់ដុល្លាទៅលើពូកតាមចិត្តខឹង ហើយដើមហេតុដែលធ្វើអោយអ្នកប្រុសជេយ៍ ផាកខឹងរហូតដល់គេងមិនលក់បែបនេះគ្មានអ្នកណាឆ្ងាយក្រៅពីកម្លោះតូចជុងវ៉ុននោះទេ។

នាយមិនយល់ទេថាហេតុអ្វីគ្រាន់តែរឿងតូចតាចបែបនេះសោះអាចធ្វើអោយនាយគេងមិនលក់បាន ឬមួយមកពីគេជាមនុស្សទី១ ដែលហ៊ានប្រងើយកន្តើយដាក់នាយ?

«ចាំមើលទៅថ្ងៃស្អែកឯងនឹងមានរឿងជាមួយយើងមិនខាន» ជេយ៍ចូលទៅសម្ងំគេងទាំងមិនងងុយ ក្នុងចិត្តបន់តែអោយព្រឹកឆាប់ៗទេអាងនឹងបានជម្រះបញ្ជីជាមួយនិងអ្នកខ្លះ ហើយចាំមើលណា៎នាយនិងចាត់ការគេដោយរបៀបណា៎។

.....

ពេលព្រឹកថ្ងៃថ្មីប្រលឹមម៉ោង៦មិនទាន់នោះទេកម្លោះតូចប្រញាប់រៀបចំខ្លួនទៅសាលារៀនតាមទម្លាប់។ ជុងវ៉ុនចំណាយពេល៣០នាទីដើម្បីងូតទឹកនិងស្លៀកពាក់ ពេលរួចរាល់គេធ្វើដំណើរទៅជិះឡានដូចសព្វដង។

ពេលមកដល់សាលាភ្លាមគេក៏ជួបនិងខ្សែភ្នែកពិឃាតពីជេយ៍ភ្លែតតែម្តងជុងវ៉ុនមិនខ្វល់គេដើរធ្វើមិនដឹងដូចជាគ្មានវត្តមានរបស់ជេយ៍នៅទីនេះ។ ចំណែកជេយ៍ដែលត្រូវជុងវ៉ុនប្រងើយដាក់នោះវិញ គេសែនគ្រឺតចរិតរបស់កម្លោះតូចចង់តែចាប់ក្រញេចទេ។

What is LOVE?Where stories live. Discover now