ភាគបញ្ចប់

301 36 17
                                    

ភាគបញ្ចប់: ប្រែមកជាល្អ!

ការពិតច្រើនថ្ងៃមកនេះជុងវ៉ុនមិនទាន់ប្រឡប់ទៅជេជូជាកន្លែងកំណើតរបស់គេនៅឡើយ តែគេបានប្តូរទីលំនៅជាបណ្ដាសអាសន្នសិនដើម្បីការពារកុំអោយមានអ្នករកឃើញ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ការពិតច្រើនថ្ងៃមកនេះជុងវ៉ុនមិនទាន់ប្រឡប់ទៅជេជូជាកន្លែងកំណើតរបស់គេនៅឡើយ តែគេបានប្តូរទីលំនៅជាបណ្ដាសអាសន្នសិនដើម្បីការពារកុំអោយមានអ្នករកឃើញ។

ជុងវ៉ុនដើរលើដងផ្លូវលំហែរខួរក្បាលខ្លះទីនេះស្ងាត់ធ្វើចិត្តរបស់គេស្ងប់។ តាំងពីជ្រុលជ្រួសជាមួយជេយ៍គេមានអារម្មណ៍មិនល្អខឹងខ្លួនឯងដែលបណ្ដោយអោយមានរឿងនេះកើតឡើងនិងមិនអាចប្រឈមមុខនិងជេយ៍បានតទៅទៀត។

កម្លោះតូចដើរយូៗរហូតដល់ផ្លូវស្ងាត់ខ្លាំងគ្មានឡានម៉ូតូឆ្លងកាត់សូម្បីតែមួយ...

«បើយើងមិនបានសុខឯងត្រូវតែវេទនាដូចគ្នា» សំឡេងពោលដោយសេចក្តីទោសៈពេញក្នុងឱរ៉ា។ ឡានបញ្ឆេះបើកចេញទៅដោយល្បឿនយ៉ាងលឿនឆ្ពោះទៅរកជុងវ៉ុនកំពុងដើរនៅខាងមុខ។

បើគេស្លាប់វាសមតម្លៃហើយ! អ្វីៗដែលជារបស់នាងត្រូវគេឆក់យកអស់... សេចក្តីសុខរបស់នាង ជេយ៍ មិត្តភក្តិរបស់នាងក៏ឈប់រាប់នាងតទៅទៀត ចំណែកសាលាបានបញ្ឈប់នាង ពេលនេះនាងលែងសល់អ្វីទាំងអស់។ យេជីនគិតដោយកំហឹងនាងទម្លាក់កំហុសគ្រប់យ៉ាងលើជុងវ៉ុន។ ទាំងដែលការពិតវាជាការតបស្នងនូវទង្វើរបស់នាងដែលបានប្រព្រឹត្តកន្លងមកសោះ។

កង់ឡានបរកាន់តែលឿនតាមកម្លាំងជាន់ហ្គែរបស់យេជីន។ ឡានប្រកៀកជិតដល់ជុងវ៉ុនចំណែកកម្លោះតូចឃើញថាឡាននេះមិនស្រួលដូចមានបំណងអ្វីក៏គេរហ័សគេចទៅម្ខាងប៉ុន្តែក៏...

.....

«អ្ហើយ!ធុញណាស់ទាក់ទងទៅមិនបានសោះ» នាយតូចអង្គុយដកដង្ហើមធុញដែលទាក់ទងទៅមិត្តសម្លាញ់មិនបាន។ ឆ្ងល់ណាស់គ្រាន់តែទៅស្រុកកំណើតវិញសោះចាំបាច់ផ្តាប់ការទំនាក់ទំនងគ្នាធ្វើអី។

What is LOVE?Where stories live. Discover now