ភាគទី១៤

210 33 7
                                    

ភាគទី១៤: ថ្នាំ!!!

នៅក្នុងក្លឹបមនុស្សគ្រប់គ្នាកំពុងរារាំបញ្ចេញស្ទាយដោយសេចក្តីសប្បាយមិនមានកង្វល់ប្លែកអ្វីតែអ្នកកម្លោះតូចដែលអង្គុយខូចចិត្តខុសពីអ្នកដទៃ។ ជុងវ៉ុនសម្លឹងទៅកែវស្រាក្នុងដៃយ៉ាងក្រៀមក្រំ គេលើកកែវសុរាអកយកអស់ជាច្រើនកែវខណៈនេះគេកំពុងតប់ប្រមល់ក្នុងចិត្តរឿងដែលបានជួប...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នៅក្នុងក្លឹបមនុស្សគ្រប់គ្នាកំពុងរារាំបញ្ចេញស្ទាយដោយសេចក្តីសប្បាយមិនមានកង្វល់ប្លែកអ្វីតែអ្នកកម្លោះតូចដែលអង្គុយខូចចិត្តខុសពីអ្នកដទៃ។ ជុងវ៉ុនសម្លឹងទៅកែវស្រាក្នុងដៃយ៉ាងក្រៀមក្រំ គេលើកកែវសុរាអកយកអស់ជាច្រើនកែវខណៈនេះគេកំពុងតប់ប្រមល់ក្នុងចិត្តរឿងដែលបានជួបប្រទះនៅថ្ងៃនេះ។

បម្រុងនឹងលើកដាច់កែវបន្ទាប់ទៅហើយតែត្រូវសំឡេងនរណាម្នាក់ចូលកាត់...

«គ្រប់អាយុមិនទាន់ចេះចូលក្លឹបផឹកស៉ីហើយណ៎!» ជុងវ៉ុនងើយមើលមុខអ្នកដែលបានជះសម្តីឡយឡើយមកកាន់គេក៏ឃើញថាវាជាអ្នកកម្លោះជេយ៍។

កម្លោះតូចលួចពេបមាត់ខ្នក់ខ្នាញ់និងជេយ៍ដែលធ្វើដូចខ្លួនឯងត្រឹមត្រូវណាស់ទាំងដែលការពិតនាយចូលដែរសោះ។

«ថី?អាស៊ុងបដិសេធស្នហ៍ឬបានជាមកសំងំផឹកតែឯងអ៊ីចឹង?» ជុងវ៉ុនសម្លក់ តែបន្តិចមកគេក៏ក្រវីក្បាលបដិសេធ។

«ហើយចុះរឿងអីវិញទៅ?» ជុងវ៉ុនដកដង្ហើមធំធុញនិងជេយ៍ដែលចង់ចេះដឹងរឿងគេជ្រុល។

«មិនដឹង» គេតបហីៗអោយរួចពីមាត់ទៅវិញ រួចងើបឈរប្រុងទៅបន្ទប់ទឹកគេចវេសពីសំណួររបស់ជេយ៍។

«ទៅណា?» ជេយ៍សុំដៃសួរ និយាយគ្នាមិនទាន់ដឹងរឿងផងចង់រត់ចោលគេហើយហេស?

«ទៅបន្ទប់ទឹក!ថីចង់ទៅតាមដែរឬ?» ជុងវ៉ុនឆ្លើយទាំងសំឡេងងល់ៗ ថែមទាំងធ្វើជាសួរផ្គើននាយជេយ៍ទៀតផង។

«បើវ៉ុននីអនុញ្ញាតមែនខ្ញុំនឹងទៅ!ព្រោះកំពុងខ្វះដៃគូចូលបន្ទប់ទឹកជាមួយស្រាប់ផង ដឹងអត់ថាចូលបន្ទប់ទឹកក្នុងក្លឹបពីរនាក់បែបនេះវាសប្បាយប៉ុនណា» ជេយ៍ឆ្លើយបញ្ឆេះទៅវិញព្រមទាំងមានធ្វើកាយវិការលិទមាត់លិទ ក មិនដឹងថានាយកំពុងគិតដល់ណា៎ហើយ។

What is LOVE?Where stories live. Discover now