ភាគទី១០

217 32 7
                                    

ភាគទី១០: ស្នើសុំ!!

ភាគទី១០: ស្នើសុំ!!

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ទឹង..!ទឹង..!
កណ្តឹងសាលាក៏បន្លឺសំឡេងរបស់វាសារជាថ្មីម្តងទៀតដោយវាក៏ជាការរោទ៍លើកចុងក្រោយក្នុងថ្ងៃនេះដែរ។

ជេយ៍ និងសុងហ៊ុនដើរបណ្តើរគ្នាចេញមកពីថ្នាក់រៀនជាមួយគ្នាដោយសារពួកគេជាមិត្តរួមថ្នាក់និងគ្នា។

ភ្លាមៗវត្តមានកម្លោះតូចចេញមកពីកន្លៀតណាក៏មិនដឹងដើរមកកញ្ឆក់សុងហ៊ុនចេញពីជេយ៍យ៉ាងប្រហើន។ ជេយ៍សម្លក់ជុងវ៉ុនសឹងតែជ្រុះគ្រប់នេត្រាទាំងគូដោយសារចរិតឈ្លើយគ្មានពីររបស់គេ។

«ឥតមារយាទ» នាយសង្ហារប្រឹងបើកកន្លើតអោយធំបន្លឺសំឡេងដៀលឮៗដើម្បីអោយជុងវ៉ុនបានឮនូវពាក្យដៀលរបស់ខ្លួន។

«ឆើស!» កម្លោះតូចឯនេះក៏មិនណយដែរបានឮពាក្យដៀលរបស់នាយសង្ហារហើយតែដូចមិនជ្រាបខួរសោះ។

«សុងហ៊ុនថ្ងៃនេះដូចសង្ហារដល់ហើយហិហិ» ជុងវ៉ុនបណ្តើរសុងហ៊ុនដោយមិនភ្លេចញ៉ែញ៉ងកូនប្រុសគេសោះ។ ចំណែកសុងហ៊ុនមិនមាត់គេក៏ខំប្រឹងញញឹមទាំងបង្ខំជើងដើរអូសៗដូចមនុស្សបាក់ជើង។

«ជ្រេញណាស់វើយ!» ជេយ៍បន្លឺឮៗតែឯង។

«ស្អីទេបងជេយ៍បើប្រចណ្ឌក៏ថាទៅ» កម្លោះតូចសក់ភីងៗដែលដើរជិតនិយាយបង្អាប់ឡើង សាមីខ្លួនក្រោយឮដូច្នោះក៏ប្រញាប់តបវិញយ៉ាងលឿន។

«អ្នកណាថា?ដូចអាជេយ៍នេះឬទៅស្រឡាញ់មនុស្សឡប់ដូចជាគេនោះ?គ្មានផ្លូវទេ!» មិនដឹងភ្នែកខាងណាទេដែលមើលឃើញថាគេស្រឡាញ់មនុស្សដូចជុងវ៉ុននោះបើថាគ្រាន់តែញ៉ែហើយចោលគឺពិតជាបែបនោះមែនតែបើថាអោយស្រឡាញ់មួយដឹងមួយមិនអាចនោះទេ! ព្រោះរសនិយមរបស់នាយមិនអន់ដល់ម្លឹង។

What is LOVE?Where stories live. Discover now