ភាគទី១១

191 24 4
                                    

ភាគទី១១: ប្រយ័ត្នខ្លួន!

«លោកប្រាកដចិត្តហើយហេសថាចូលទីនេះ?» ជុងវ៉ុនដូចត្រូវបូមឈាមអស់ពីខ្លួនសភាពមិនសូវខុសពីខ្មោចឆៅប៉ុន្មានកាលបើត្រូវសុងហ៊ុនបបួលចូលផ្ទះខ្មោច។ សុំប្រាប់តាមត្រង់ចុះគេនេះណា៎ស្តេចខ្លាចខ្មោចផុតលេខហើយតែឱកាសដែលបាននៅស្និតសុងហ៊ុនបែបនេះវាមិនងាយមានទើបសុខចិត្តប្រថុយប្រថា...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«លោកប្រាកដចិត្តហើយហេសថាចូលទីនេះ?» ជុងវ៉ុនដូចត្រូវបូមឈាមអស់ពីខ្លួនសភាពមិនសូវខុសពីខ្មោចឆៅប៉ុន្មានកាលបើត្រូវសុងហ៊ុនបបួលចូលផ្ទះខ្មោច។ សុំប្រាប់តាមត្រង់ចុះគេនេះណា៎ស្តេចខ្លាចខ្មោចផុតលេខហើយតែឱកាសដែលបាននៅស្និតសុងហ៊ុនបែបនេះវាមិនងាយមានទើបសុខចិត្តប្រថុយប្រថានយ៉ាងដូច្នេះ។

«អឹម» អ្នកទាំងពីរបណ្តើរគ្នាចូលទៅដោយ មាននាយជេយ៍និងនាយតូចស៊ុននូតាមពី ក្រោយកកិតៗនោះដែរ។

ជុងវ៉ុនងាកឆ្វេងស្តាំសម្លឹងទៅរចនាសម្ព័ន្ធយ៉ាងព្រឺរោមទោះដឹងច្បាស់ថាវាបង្កើតឡើងដោយស្នាដៃមនុស្សក៏ដោយតែចិត្តដែលខ្លាចរបស់គេមិនបានអន់ថយសូម្បីតែបន្តិច។

មើលចុះជញ្ចាំងប៉ាតឈាមច្រម៉េមច្រម៉ាម កន្លែងខ្លះដូចអគារទុកចោលឯពិដានព្យួរក្បាលរនីងរនោងគួរអោយខ្លាចនេះកុំតែសុងហ៊ុនជាអ្នកបបួលមកទេបើជាអ្នកផ្សេងកុំសង្ឃឹមថាគេព្រមចូលអោយសោះ។

«អាយយយយ!» រវល់តែអន្លង់អង្លូយសុខៗស្រាប់តែមានខ្មោចមុខមាត់អាក្រក់ដាច់រលាត់សាច់ទាំងដុំៗចេញមករកគេទាំងពីរ កម្លោះតូចស្រែកចង់ដាច់កន្លើតឱបសុងហ៊ុនយ៉ាងជាប់។

«មិនអីទេៗវាទៅបាត់ហើយ» សុងហ៊ុននិយាយសម្រួលអារម្មណ៍អ្នកដែលខ្លាចដល់ញ័រអោយបានដឹង កម្លោះតូចបើកភ្នែកឡើងមកទាំងចិត្តនៅភ័យមិនទាន់និងបាត់នៅឡើយមិនដឹងជាគិតខុសឬគិតត្រូវទេដែលប្រថុយប្រថានចូលមកទីនេះ។

ផាំង! សភាពការណ៍កាន់តែមិនស្រួលឡើងជុងវ៉ុនបិទភ្នែកមិនហ៊ានបើកនោះទេចូលឱបសុងហ៊ុនយ៉ាងស្អិតរមួតបេះមិនចេញ។

What is LOVE?Where stories live. Discover now