ភាគទី៨

268 29 7
                                    

ភាគទី៨: លួចចូលខន់ដូកូនកម្លោះគេ

#ព្រឹកថ្ងៃថ្មី ឯសាលារៀនព្រឹកនេះរាងប្លែកជាងរាល់ដងបន្តិចដោយព្រឹកនេះកម្លោះជេយ៍បានរូតរះរៀបចំខ្លួនមកសាលាតាំងពីមេឃមិនទាន់ភ្លឺស្រួលបួលមកម្ល៉េះ ទាំងដែលរាល់ដងមិនចង់ទាំងមកសាលាផង។ ហេតុផលគ្មានធំដុំទេគឺគេមកលឿនបែបនេះដើម្បីជួបជុងវ៉ុនរបស់គេ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#ព្រឹកថ្ងៃថ្មី ឯសាលារៀន
ព្រឹកនេះរាងប្លែកជាងរាល់ដងបន្តិចដោយព្រឹកនេះកម្លោះជេយ៍បានរូតរះរៀបចំខ្លួនមកសាលាតាំងពីមេឃមិនទាន់ភ្លឺស្រួលបួលមកម្ល៉េះ ទាំងដែលរាល់ដងមិនចង់ទាំងមកសាលាផង។ ហេតុផលគ្មានធំដុំទេគឺគេមកលឿនបែបនេះដើម្បីជួបជុងវ៉ុនរបស់គេ។

ថ្ងៃនេះបែបជាថ្ងៃស៊យរបស់គេហើយ។ ជេយ៍រង់ចាំជុងវ៉ុនតាំងពីម៉ោង៦ជាងប៉ុន្តែឥឡូវគឺម៉ោង៩ជាងទៅហើយតែមិនឃើញវត្តមានជុងវ៉ុនសោះ។

«ហេតុអីក៏មិនមកអញ្ចឹង?» ជេយ៍ដើរទៅវិញទៅមកយ៉ាងអន្ទះសារ។

«ជេយ៍បងកើតអី?ថ្ងៃនេះអារម្មណ៍បងដូចជាមិនមូលសោះ» យេជីនដើរមកសួរអ្នកជាសង្សារទាំងក្តីបារម្ភ។ ជេយ៍មិនអើពើនិងនាងរួចក៏ដើរចេញទៅយ៉ាងប្រងើយ ហាក់មើលរំលងសេចក្តីបារម្ភរបស់នាងធ្វើអោយនាងកើតក្តីអាក់អន់ចិត្តមួយរំពេច។

«មិនកើតជាជុងវ៉ុនប្រហែលជាមានរឿងអ្វីមិនស្រួលហើយ» គេនិយាយទាំងក្តីបារម្ភ រួចរត់ចេញទៅយ៉ាងប្រញាប់។ ជុងវ៉ុនមិនងាយអវត្តមានដោយគ្មានមូលហេតុច្បាស់បែបនេះទេប្រហែលជាគេមានបញ្ហាអ្វីមួយហើយមើលទៅ។

'អាក្មេងនោះទៀតហើយ!ហេតុក៏បងតែងតែខ្វល់ពីវាជាងអូនដែលជាសង្សាបង?ហេតុអី?ហេតុអីទៅ?' យេជីនពោលក្នុងចិត្តទាំងទ្រូងប្រះស្រាំ។ អូនទេជាអ្នកដែលមានឈ្មោះជាសង្សាបងតែបងខ្វាយខ្វល់ពីដទៃជាងអូនទៅទៀត គ្រប់យ៉ាងមកពីអូនដែលមិនអាចធ្វើអោយបងស្រឡាញ់បានឬមកពីគេដែលធ្វើអោយបងបែកចិត្តពីអូន?

.....

នៅលើដងផ្លូវមានម៉ូតូមួយគ្រឿងបើកយ៉ាងល្បឿនស្លេវដែលបានបើកដោយកម្លោះជេយ៍ផ្ទាល់។ អារម្មណ៍អ្នកកម្លោះពេលនេះកំពុងប្របូកប្របល់ភ័យខ្លាចតែកម្លោះតូចមានរឿងអ្វីមិនល្អកើតឡើងចំពោះគេ។ ជេយ៍ព្យាយាមស៊ុតបន្ថែមល្បឿនបន្ថែមទៀតអោយកាន់តែឆាប់ដល់ផ្ទះរបស់ជុងវ៉ុន។

What is LOVE?Where stories live. Discover now