ភាគទី១២

185 28 6
                                    

ភាគទី១២: បែកគ្នាទៅ!

«ឆាប់អោយមកវិញ» កម្លោះជុងវ៉ុនរត់ដេញតាមចាប់ជេយ៍បានបង្កជាការភ្ញាក់ផ្អើលដល់បណ្តាសិស្សអោយមកចាប់អារម្មណ៍និងអ្នកទាំងពីរគ្រប់ៗគ្នាព្រមទាំងយេជីនផង។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ឆាប់អោយមកវិញ» កម្លោះជុងវ៉ុនរត់ដេញតាមចាប់ជេយ៍បានបង្កជាការភ្ញាក់ផ្អើលដល់បណ្តាសិស្សអោយមកចាប់អារម្មណ៍និងអ្នកទាំងពីរគ្រប់ៗគ្នាព្រមទាំងយេជីនផង។

«អត់ចង់បើចង់បានឆាប់តាមមក» ជេយ៍មើលរបស់ នោះផុតក្បាលបំណងអោយជុងវ៉ុនតាម ។ ពួកគេបានបន្តដេញប្រលែងគ្នារហូតដល់បរិវេណសាលា។

«មាយាដាក់ប្រុសកណ្តាលព្រឹកតែម្តង» មិត្តរបស់យេ ជីនលួចតិះដៀលពេបមាត់ពេកកជ្រេញនិងចរិតជុងវ៉ុន។

«មែនហើយ!មិនដឹងជាមាយាដាក់បងជេយ៍យ៉ាងមិច ខ្លះទេបានជាគាត់ព្រមលេងជាមួយបែបនេះ» ម្នាក់ទៀតក៏ស្របតាម យេជីនមើលទៅនរៈដោយក្នុងចិត្តកំពុងគិតពីសម្ដីមិត្តរបស់នាង។

«យេជីនឯងគួរតែប្រដៅវាចេញម្តងហើយ បើមិនដូច្នោះទេប្រយ័ត្នវាដណ្តើមបងជេយ៍ចេញពីឯងណា» ឯមិត្តម្នាក់ទៀតក៏ផ្តល់ជាយោបល់ ក្រោយបានស្តាប់សម្តីចាក់រុកទាំងនោះនាងកាន់ខឹងស្អប់ជុងវ៉ុនលើសដើម។

អាម្នាក់នេះកាន់តែនិយាយកាន់តែផ្គើនបែបនេះទាល់តែប្រដៅចេញម្តងទើបបាន។

៣ថ្ងៃបន្ទាប់នៅឯសាលា! វេលាល្អបានមកដល់ស្របពេលដែលស៊ុននូកំពុងដើរនៅកន្លែងស្ងាត់តែឯងយេជីននិងគ្នាប៉ុន្មាននាក់ទៀត បានចូលមកចាប់ស៊ុននូទាំងកម្រោល។

«អឹម..!អឹម!» ពួកនាងៗអូសរាងកាយនរៈកំសត់ដល់បន្ទប់ទឹករួចច្រាននាយទៅលើការ៉ូមួយទំហឹង។

«កុំស្រែកអោយសោះបើមិនចង់ត្រូវខ្លាំង» យេជីននិយាយគម្រាមបង្ការទុកជាមុនតែទោះជាប្រឹងស្រែកដល់ដាច់កទៀតក៏មិនមានអ្នកណាអាចមកជួយគេបានដែរព្រោះនៅកន្លែងមិនមនុស្សឆ្លងកាត់សូម្បីតែម្នាក់។

What is LOVE?Where stories live. Discover now