ភាគទី៩

207 25 1
                                    

ភាគទី៩: ង!!

#មន្ទីពេទ្យស្ថានភាពកម្លោះតូចក្រោយពេលដែលបានបញ្ចូលដល់ដៃពេទ្យរួចពេលនេះគេរាងធូរស្រាលបន្តិចប៉ុន្តែត្រូវនៅសម្រាកនៅពេទ្យពីរបីថ្ងៃបន្តទៀតរហូតដល់កម្លោះតូចជាដាច់តែម្តង។ ក្រលេកមកជ្រុងបន្ទប់ដែលមានគ្រែអ្នកជំងឺឯណេះវិញគឺថាអ្នកជំងឺកំពុងគេងសម្លប់យ៉ាងស្ងប់ស្ងាត់ក្រ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

#មន្ទីពេទ្យ
ស្ថានភាពកម្លោះតូចក្រោយពេលដែលបានបញ្ចូលដល់ដៃពេទ្យរួចពេលនេះគេរាងធូរស្រាលបន្តិចប៉ុន្តែត្រូវនៅសម្រាកនៅពេទ្យពីរបីថ្ងៃបន្តទៀតរហូតដល់កម្លោះតូចជាដាច់តែម្តង។ ក្រលេកមកជ្រុងបន្ទប់ដែលមានគ្រែអ្នកជំងឺឯណេះវិញគឺថាអ្នកជំងឺកំពុងគេងសម្លប់យ៉ាងស្ងប់ស្ងាត់ក្រោមឥទ្ធិពលថ្នាំសាស្រ្ត។

កែវភ្នែកតូចៗរបស់ជុងវ៉ុនចាប់ផ្តើមប្រិចៗតិចៗដើម្បីអោយស៉ាំឯដៃវិញមិនខុសគ្នាប៉ុន្មានដែរពោលដៃរបស់នរៈមានចលនាតិចៗដែលនេះជាសញ្ញាបញ្ជាក់ថាគេកំពុងជិតដឹងខ្លួនហើយ។

បន្តិចក្រោយជុងវ៉ុនក៏ដឹងខ្លួនគេបើកភ្នែកមកអ្វីដែលឃើញមុនគេគឺផ្ទៃជញ្ជាំងពិដានពណ៌សរបស់មន្ទីពេទ្យ។ ទើបគេខំប្រឹងនិយាយទាំងរវើយរវាយ៖

«តើនេះជាកន្លែងណា?ខ្ញុំមកទីនេះបានយ៉ាងមិច?» គេចាំច្បាស់ណាស់ថាគេបានគេងនៅបន្ទប់របស់គេ តែអ្វីដែលមិនគួរអោយជឿនោះគេស្រាប់តែភ្ញាក់ឡើងនៅកន្លែងដែលគេមិនស្គាល់ទៅវិញ។

«ឯងភ្ញាក់ហើយឬ?» នាយជេយ៍ដែលកំពុងចុចទូរស័ព្ទពេលបានដឹងថាជុងវ៉ុនភ្ញាក់ហើយគេរហ័សទំលាក់ទូរស័ព្ទចោលដើរមកពិនិត្យមើលអាការៈនរៈតូច។

«...» ជុងវ៉ុនពេលដឹងថាជេយ៍ ផាកក៏នៅទីនេះដែរគេជ្រួញជញ្ចើមឡើង។

«ឯងមិនចាំទេហ៎?ព្រឹកមិញឯងក្តៅខ្លួនខ្លាំងរហូតដល់សន្លប់ទៀតផងតែជាសំណាងឯងហើយដែលយើងបានជូនឯងមកមន្ទីពេទ្យទាន់ពេលកុំអីចប់...អ៎!មែនហើយឯងសន្លប់មួយរសៀលហើយ ហើយនេះទឹកផឹកសិនទៅឯងសន្លប់យូហើយមិនស្រេកទឹកទេហេស?» ជេយ៍ច្រត់លើពូកនិយាយអធិប្បាយហេតុការណ៍កាលពីព្រឹកអោយជុងវ៉ុនស្តាប់បែកអូរហូរស្ទឹង ជុងវ៉ុនលើកទឹកដែលជេយ៍អោយមកផឹកទាំងត្រចៀតចាំស្តាប់ឯខួរកំពុងគិត។

What is LOVE?Where stories live. Discover now