ភាគទី៤

273 38 1
                                    

ភាគទី៤: ជាប់ក្នុងបន្ទប់ទឹក!

អុប!ពេលកំពុងដើរត្រឡប់មកវិញជុងវ៉ុនត្រូវជេយ៍ចាប់ចូលទៅបន្ទប់ទឹកជិតនោះដោយសារតែគេមិនមានប្រលឹងក្នុងខ្លួនធ្វើអោយអ្នកម្ខាងទៀតចាប់គេបានយ៉ាងងាយ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

អុប!
ពេលកំពុងដើរត្រឡប់មកវិញជុងវ៉ុនត្រូវជេយ៍ចាប់ចូលទៅបន្ទប់ទឹកជិតនោះដោយសារតែគេមិនមានប្រលឹងក្នុងខ្លួនធ្វើអោយអ្នកម្ខាងទៀតចាប់គេបានយ៉ាងងាយ។

ជេយ៍យកដៃខ្ទប់មាត់កម្លោះតូចយ៉ាងជិតដើម្បីកុំអោយជុងវ៉ុនស្រែកផ្អើលដល់អ្នកដទៃ និងចាក់គន្លឹះទ្វាយ៉ាងជាប់ សឹមឱនទៅសួរកម្លោះតូចនូវសំណួរខ្លះៗ...

«ហេតុអីក៏ឯងមិនcallមកយើងដឹងទេថាយប់មិញនេះយើងអន្ទះសារប៉ុនណា» នាយនិយាយទាំងឱនមុខទៅជិតនិងជុងវ៉ុនខ្វះតែបន្តិចប៉ុណ្ណោះអ្នកទាំងពីរច្បាស់ជាបានថើបគ្នាមិនខាន។

ប៉ុន្តែស្ងាត់គ្មានការឆ្លើយតបពីជុងវ៉ុននោះទេ ដោយសារតែកម្លោះតូចរវល់ភ្លឹងនិងសម្រស់របស់នាយបាត់ទៅហើយ។

«ហេតុអីមិនឆ្លើយ» នាយនៅបន្តសួរជាលើកទី២ ពញ្ញាក់ស្មារតីរបស់ជុងវ៉ុនអោយត្រឡប់មកវិញ។

«ហេតុផលអីដែលខ្ញុំត្រូវខលទៅលោកនោះ!?» ចម្លើយឆ្លើយរបស់ជុងវ៉ុនមិនបានធ្វើអោយជេយ៍ពេញចិត្តនោះទេ នាយឱនរកមុខកម្លោះតូចជិតទៅៗឯភ្នែកវិញគឺថាសម្លឹងមើលបបូរមាត់ជុងវ៉ុនមិនរេទៅណាសោះជុងវ៉ុនគេឃើញបែបនេះគេព្យាយាមរើប៉ុន្តែធ្វើអ្វីមិនបានដោយសារតែគេកំពុងស្ថិតក្នុងរង្វង់ដៃរបស់ជេយ៍ស្រាប់។

«អាយយយ៎!» ជិតនឹងបានថើបគ្នាទៅហើយតែចង្រៃអីត្រូវអាក់វិញពេលឮសម្រែករបស់សិស្សស្រីម្នាក់។

«មានរឿងអី?» ឮសម្លេងស្រែករបស់កូនសិស្សហើយអ្នកគ្រូក៏ប្រញាប់មកសួរនាំយ៉ាងលឿន។

«គឺអ្នកគ្រូអម្បាញ់មិញខ្ញុំបានឃើញសិស្សប្រុសចូលមកទីនេះ» នាងស្រែកក៏ព្រោះតែនាងបានឃើញសិស្សប្រុសចូលមកទីនេះដោយសារទីនេះជាបន្ទប់ទឹកមនុស្សស្រីទើបគេមិនអនុញ្ញាតអោយលោកគ្រូឬសិស្សប្រុសចូលនោះទេ។

ជេយ៍និងជុងវ៉ុនឯណេះវិញនាយកំពុងតែភ័យខ្លួនដូចគ្នាព្រោះពួកគេទាំងពីរកំពុងនៅក្នុងបន្ទប់ទឹកមនុស្សស្រី បើសិនជាគ្រូចាប់បានពួកគេច្បាស់ជាជួបរឿងធំជាក់ជាមិនខានទោះបីជាពួកគេមិនមានគំនិតអាក្រក់ក៏ដោយ។

អ្នកគ្រូចាប់ផ្តើមប្រតិបត្តិការដើរឆេករកមើលសិស្សប្រុសដែលប្រហើនហ៊ានឈ្លានពានចូលមកទីនេះគាត់បើកទ្វាបន្ទប់ទឹកមើលម្តងមួយៗរហូតជិតដល់បន្ទប់ដែលជេយ៍និងជុងវ៉ុនកំពុងពួន។

ពួកគេឈរស្ងៀមមិនហ៊ានសូម្បីតែកម្រើកចំណែករាងកាយវិញជិតគ្នាសឹងតែក្លាយជារាងកាយតែមួយជុងវ៉ុនមិនបានចាប់អារម្មណ៍ព្រោះកំពុងភ័យដូចគ្នា។

តុប តុប!! អ្នកគ្រូដើរកាន់តែកៀកជិតដល់អ្នកខាងក្នុងព្យាយាមអត់ដង្ហើមញើសហូរដូចជាទឹក។
ដុកដាក់ៗៗ សម្លេងបេះដូងរបស់ជុងវ៉ុននិងជេយ៍កំពុងលោតប្រណាំងគ្នា!!!

១ជំហាន! ២ជំហាន! ៣ជំហាន!ខ្វះតែបន្តិចប៉ុណ្ណោះអ្នកគ្រូនឹងមកដល់កន្លែងនៅពួកគេពួនជាមិនខានហើយកម្លោះទាំងពីរប្រហែលជានឹងជួបរឿងធំនៅវិនាទីបន្ទាប់ផងដែរ ប៉ុន្តែទេវតាមិចនិងដាច់ចិត្តធ្វើបាបមនុស្សល្អដូចជាពួកគេបានទៅ?

«អ្នកគ្រូគឺគេនោះហើយដែលបានលួចចូលមកទីនេះ» សិស្សស្រីដដែលបានចង្អុលទៅសិស្សប្រុសគំនិតអាក្រក់ដែលរត់ចេញពីទីនេះ។

អ្នកគ្រូឈោងដៃរៀបនឹងចូលឆែកបន្ទប់ចុងក្រោយដែលមានតួឯងរបស់យើងក្នុងនោះទៅហើយតែក៏ត្រូវបញ្ឈប់វិញនិងប្រញាប់ដេញតាមសិស្សម្នាក់នោះរួមជាមួយសិស្សស្រីប៉ុន្មាននាក់ទៀត។

ពេលដឹងថាអ្នកខាងក្រៅទៅអស់ហើយទើបកម្លោះតូចចាប់ភ្លឹកថាខ្លួនកំពុងឱបគ្នាជាមួយនិងនាយជេយ៍យ៉ាងស្និត។

«អួយថីនេះ!!» ឌាំង! ជុងវ៉ុនប្រមូលកម្លាំងទាំងអស់ដែលមានក្នុងខ្លួនរុញនាយជេយ៍អោយចេញឆ្ងាយពីគេ។

«ចេញអោយឆ្ងាយពីខ្ញុំ១០០ម៉ែត្រភ្លាម» នាយជេយ៍ធ្វើមុខឡេឡឺអម្បិញមិញជុងវ៉ុនខ្លួនឯងសោះដែលមកឱបគេមុខនោះឥឡូវមកស្រែកអោយនាយចេញឆ្ងាយអីណា៎ទេT-T

«ជួបលោកពិតជាស៊យមែន» ជុងវ៉ុនសម្លក់ជេយ៍ទាំងនិយាយរអ៊ូង៉ូវៗតែម្នាក់ឯងប៉ុន្តែវាអាចឮដល់ជេយ៍។

«ន៎ែមិចក៏ថាអោយខ្ញុំចឹងមកពីរាសីឯងថ្ងៃនេះមិនល្អខ្លួនឯងសោះ» ជេយ៍និយាយប្រកែកដែលជុងវ៉ុនទម្លាក់កំហុសដាក់ខ្លួន ជុងវ៉ុនមិនចង់ប្រកែកច្រើនខ្លាចជួបរឿងដូចមុននេះទៀតទើបប្រញាប់ដើរចេញពីទីនេះបាត់ដោយមិនងាកក្រោយសូម្បីបន្តិច ឯជេយ៍ក៏ដូចគ្នាពួកគេទាំងពីរបំបែកគ្នាដើរទៅថ្នាក់រាងៗខ្លួន។

To be continue...

_______

មានអារម្មណ៍ថាសរសេរយូរៗទៅកាន់ភ្លាវទៅៗមិចទេ:(

What is LOVE?Where stories live. Discover now