ភាគទី១៣

204 26 5
                                    

ភាគទី១៣: ហេតុនិងផល!

នៅលើឡានក្រុងត្រឡប់មកវិញពេលនេះជុងវ៉ុនអង្គុយផ្អែកក្បាលលើកញ្ជក់ឡានយ៉ាងក្រៀមក្រំរួចក៏នឹកស្រមៃដល់រឿងដែលបានកើតឡើងមកលើគេកាលពី២ ឆ្នាំមុន។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

នៅលើឡានក្រុងត្រឡប់មកវិញពេលនេះជុងវ៉ុនអង្គុយផ្អែកក្បាលលើកញ្ជក់ឡានយ៉ាងក្រៀមក្រំរួចក៏នឹកស្រមៃដល់រឿងដែលបានកើតឡើងមកលើគេកាលពី២ ឆ្នាំមុន។

កាលពី២ឆ្នាំមុន!
នៅពេលនោះជុងវ៉ុនមានអាយុ១៧ឆ្នាំគេត្រឹមជាសិស្សវិទ្យាល័យធម្មតាម្នាក់ដូចគេដូចឯងនិងមានមិត្តប្រុសម្នាក់ដែលមានអាយុដំណាលគេដែរឈ្មោះយ៉ុនស៊ុក ជុងវ៉ុនពិតជាស្រឡាញ់អោយតម្លៃអាម្សៀរនេះណាស់សូម្បីតែម៉ាក់ប៉ារបស់ជុងវ៉ុនក៏បានដឹងឮពីទំនាក់ទំនងរបស់ពួកគេដែរ។ ដំបូងពួកគាត់ជំទាស់ដោយសារ តែពួកគេនៅក្មេងពេកប៉ុន្តែត្រូវជុងវ៉ុនយំអង្វរកខ្លាំងពេកទើបពួកគាត់មិនដាច់ចិត្តបំបែក។

«ជុងវ៉ុនធ្វើសង្សាបងទៅ» សិស្សច្បងសង្ហារដែលជាកីឡាករបាល់ទាត់មានកេរ្តិ៍ឈ្មោះល្បីរបស់សាលាចូលមកស្នើរសុំទាក់ទងជាមួយជុងវ៉ុនស្រស់ៗ...

«អឺ..គឺ!!» កម្លោះតូចឆ្លើយរអាក់រអួលព្រោះនៅភាំងមិនទាន់បាត់ តើជាសុបិនឬការពិតអាយដលក្នុងដួងចិត្តដែលគេតែងតែគាំទ្រមានចិត្តមកលើគេ?

«បើជុងវ៉ុនពិបាកសម្រេចចិត្ត ចាំពេលក្រោយចាំផ្តល់ចម្លើយអោយបងក៏បានដែរបងអាចចាំបាន» នាយយ៉ុនស៊ុនសម្តែងទឹកមុខក្រៀមក្រំចេញមកច្បាស់ៗមិនលាក់លៀម។ ជុងវ៉ុនកើតចិត្តអាណិតទើបប្រញាប់តបមិនចាំយូ៖

«មិនមែនបែបនោះទេ!ខ្ញុំ..ក៏ស្រឡាញ់សិស្សច្បងដែរ» ការពិតជុងវ៉ុនមានចិត្តលើនាយដូចគ្នាតាំងពីយូរមកហើយ ទើបគេមិនបណ្តោយអោយឱកាសកម្របែបនេះកន្លងហួសដោយងាយនោះទេគេឆ្លើយតបដោយមិនគិតអ្វីច្រើន។ នាយយ៉ុនស៊ុករហ័សចូលឱបកម្លោះយ៉ាងណែន។

What is LOVE?Where stories live. Discover now