ភាគទី៣

306 7 0
                                    

(និស្ស័យមានពិតមែន)

ពីរខែក្រោយមក
ទីក្រុងសេអ៊ូល
មីនជី ដើរចូលមកសាលាដែលជាក្ដីស្រម៉ៃរបស់ខ្លួន ហើយក៏មិនសង្ឃឹមថាខ្លួនអាចមករៀននៅទីនេះបានដូចគ្នាតែក៏ចាត់ទុកថាជាសំណាង ដែលនាងទទួលបាននិទ្ទេសល្អ ទើបទទួលបានអាហារូបករណ៍ រៀននៅទីនេះឥតគិតថ្លៃ។
“ត្រូវតែធ្វើឱ្យល្អបំផុត មីនជី” ស្រីតូចញញឹម លើកទឹកចិត្តខ្លួនឯង តែក៏លាយឡំដោយភាពសោកសៅដូចគ្នា ទោះបីជានាងមិនបានបង់ថ្លៃរៀន តែនាងក៏ត្រូវរកលុយបង់ថ្លៃផ្ទះដូចគ្នា។
ព្រោះរវល់ភ្លឹកនឹងគំនិតរបស់ខ្លួន ទើបស្រីតូចមិនប្រយ័ត្នទៅបុកនឹងអ្នកណាម្នាក់។
“អុ អូយ សុំទោសផង” មីនជី ឱនគំនាបជាការសុំទោស ដែលអ្នកម្ខាងទៀតក៏សម្លឹងភ្លឹកនឹងរូបសម្រស់របស់នាងក្រមុំ។
“បាទ! ហើយនេះមានត្រូវត្រង់ណាទេ?” ស៊ុនហូ សួរនាំដោយការព្រួយបារម្ភ តែក៏មិនភ្លេចបង្ហាញចរិតព្រានរបស់ខ្លួនដូចគ្នា។
“ចាស មិនអីទេ ខ្ញុំសុំទៅសិនហើយ”
“ឈប់សិន អ្នកនាងឈ្មោះអីដែរ?” កើតចិត្តចាប់អារម្មណ៍ទើបព្រាននារីមិនបង្អង់យូរសួរនាំស្រីតូចភ្លាមៗ។
“ខ្ញុំ មីនជី”
“ខ្ញុំ ស៊ុនហូ ជាសិស្សឆ្នាំទីបីនៅទីនេះ”
“អរ អ៊ីចឹងខ្ញុំត្រូវហៅថាសិស្សច្បងហើយ” មីនជី ញញឹមស្រទន់តាមទម្លាប់របស់ខ្លួន។
“ហ៊ឹស មិនបាច់គួរសមទេ”
“ដល់ម៉ោងចូលរៀនហើយ ខ្ញុំលាសិនហើយសិស្សច្បង” ព្រោះជាថ្ងៃចូលរៀនដំបូង ទើបនាងមិនចង់ឱ្យខកម៉ោងរៀន។
រាងតូចចាកចេញទៅភ្លាមៗទុកឱ្យកំលោះសង្ហាឈរញញឹមពេញចិត្តតែម្នាក់ឯង។
“សិស្សប្អូនឆ្នាំនេះម៉េចក៏ស្អាតៗម្ល៉េះ” ស៊ុនហូ អង្អែលចង្កាតាមទម្លាប់របស់ខ្លួន ពេលបានឃើញចំណីដែលចាប់អារម្មណ៍។
បន្ទាប់ពីចំណាយពេលពេញម៉ោង ក្នុងការរៀនទ្រឹស្ដីលើកដំបូង ធ្វើឱ្យស្រីតូចទៅជាស្តេ្រសគួរសមតែក៏អាចសប្បាយចិត្ត ព្រោះជាចំនាញដែលខ្លួនប៉ងប្រាថ្នា។
“មីនជី” សំឡេងស្រួយស្រេសរបស់អ្នកណាម្នាក់ហៅបង្អាក់ស្រីតូចដែលកំពុងដើរចេញពីសាលារៀន។
“យ៉ុនហ៊ី” មីនជី ញញឹមដាក់មិត្តរួមថ្នាក់ថ្មីរបស់ខ្លួន។
“ប្រញាប់ទៅណាម៉េចក៏ដើរលឿនយ៉ាងនេះ?” យ៉ុនហ៊ី រត់ចូលមកឱបដៃស្រីតូច ហាក់មានភាពស្និទ្ធស្នាលជាមួយគ្នាតាំងពីពេលណាមកអ៊ីចឹង។
“អរ គ្មានអីទេ! គិតថាប្រញាប់ទៅរកការងារធ្វើ ទាន់មានពេលទំនេរ ឯងមានការអីឬ?”
“គ្មានអីទេ! គ្រាន់តែចង់មករាក់ទាក់ឯងជាងនេះ តែថាឯងចង់រកការងារធ្វើឬ?”
“ត្រូវហើយបើមិនរកមិនបានទេខ្ញុំត្រូវបង់ថ្លៃឈ្នួលផ្ទះទៀត” មីនជី រអ៊ូទៅតាមជីវភាពរបស់ខ្លួន ថ្នាក់អ្នកស្ដាប់ទៅជាអស់សំណើច។
“ហ៊ឹសៗ ប៉ិនរអ៊ូណាស់ អរត្រូវហើយខ្ញុំស្គាល់ កន្លែងមួយចៃដន្យគេត្រូវការអ្នកបោសសម្អាតផ្ទះឱ្យគេ មិនដឹងថាឯងធ្វើបានឬក៏អត់ទេ” យ៉ុនហ៊ី ប្រាប់ទាំងមិនពេញសំឡេង ព្រោះមិនដឹងថាអ្នកចំពោះមុខធ្លាប់ធ្វើរឿងនេះពីមុនមកឬក៏អត់។
“ពិតមែនឬ! ខ្ញុំអាចធ្វើវាបានការងារអ្វីក៏ធ្វើបានដែរ ឱ្យតែបានប្រាក់!” មីនជី ច្រាស់ច្រាលនៅមិនស្ងៀមពេលមានពន្លឺនៃក្ដីសង្ឃឹម។
“ហូយ ឯងនេះមុខលុយណាស់! អូខេ បើចង់ធ្វើចាំខ្ញុំធ្វើអាស័យដ្ឋានឱ្យឯង តែមិនដឹងថាគេនៅរើសទៀតឬក៏អត់ ព្រោះគេត្រូវបុគ្គលិកតែម្នាក់ប៉ុណ្ណោះ”
“មិនសាកមិនដឹងទេ” មីនជី និយាយទាំងមានសង្ឃឹមចេញមក តែក៏មិនប្រាកដក្នុងចិត្តដូចគ្នា។
“អូខេ តាមចិត្តឯង តែពេលនេះយើងទៅញ៉ាំអីសិនទៅ ខ្ញុំឃ្លានហើយ ម្យ៉ាងខ្ញុំមានមេរៀនដែរមិនយល់ចង់សួរឯងដែរ ហើយក៏ចង់ពូកែដូចជាឯងដែរ ហេហេ” យ៉ុនហ៊ី និយាយត្រង់ៗថ្នាក់អ្នកស្ដាប់ទៅជាអស់សំណើចតាមដែរ។
“ហ៊ឹសៗ   មិនអីទេ  មានអ្វីមិនយល់នាងអាចសួរខ្ញុំបាន”  មីនជី
តាមទាំងគ្មានពុតត្បុតអ្វី សន្ដានស្មោះត្រង់របស់នាងនៅតែមាន ហើយក៏សង្ឃឹមថាការដែលមករៀននៅទីក្រុង អាចឱ្យនាងចាប់ផ្ដើមជីវិតថ្មីបាន ជួបតែមនុស្សល្អៗទៅចុះ។
មីនជី ដើរមកឈប់នៅពីមុខភូមិគ្រឹះមួយកន្លែង បន្ទាប់ពីទទួលបានអាស័យដ្ឋានពី យ៉ុនហ៊ី។ ស្រីតូចសម្លឹងមើលផ្ទះចំពោះមុខ ដែលវាស្រស់ស្អាត ធំ លើសពីការគិតរបស់នាង តែបែរជាត្រូវការអ្នកសម្អាតតែម្នាក់ទៅវិញ។
“ហ៊ើយ! សង្ឃឹមថាទេវតានៅខាងយើងទៅចុះ” មីនជី ដកដង្ហើមធំ ហៅកម្លាំងចិត្តឱ្យខ្លួនឯង មុននឹងលើកដៃបម្រុងទៅចុចកណ្ដឹងផ្ទះ តែចៃដន្យអ្នកណាម្នាក់ក៏បើកទ្វារចេញមកដូចគ្នា។
“អ្នកនាងមករកអ្នកណាដែរ?” ហ្ស៊ូស សួរស្រីតូចដោយសំឡេងមាំ តែក៏ភ្ញាក់ផ្អើលដូចគ្នាមិនគិតថាបានជួបនាងក្រមុំម្ដងទៀតនៅទីនេះ គេចាំបានថានាងជាមនុស្សស្រីនៅថ្ងៃនោះ ខ្លាចតែនាងចាំគេមិនបានទៅវិញទេ។
“អឺ គឺខ្ញុំឮថាទីនេះត្រូវការអ្នកសម្អាត ទើបចង់មកដាក់ពាក្យធ្វើការនៅទីនេះ” មីន តបទាំងមិនពេញសំឡេងប៉ុន្មាន ព្រោះអ្នកចំពោះមុខមានទឹកមុខកាចពេក តែនេះជាទម្លាប់របស់គេទៅហើយ។
“អរ! គឺ...អញ្ចើញចូលបាទ” គេចង់ប្រាប់នាងថារកបុគ្គលិកបានហើយ តែគំនិតអ្វីម្យ៉ាងបែរជាឱ្យគេបបួលនាងចូលទៅវិញ។
មីនជី ដើរតាមការនាំរបស់អ្នកចំពោះមុខទាំងមិនមាត់ ក អ្វី។
“អ្នកនាងចាំនៅត្រង់នេះសិនហើយ” ហ្ស៊ូស ប្រាប់សំឡេងកាច មុននឹងឡើងទៅជាប់ខាងលើនៃបន្ទប់ធ្វើការរបស់ចៅហ្វាយ។
តុក តុក
កំលោះសង្ហាដើរចូល បន្ទាប់ពីឮសំឡេងអនុញ្ញាតរបស់ម្ចាស់បន្ទប់។
“ចៅហ្វាយ មានមនុស្សមកដាក់ពាក្យធ្វើការទាន” ហ្ស៊ូស ញញឹមលាក់កំណួច។
“ប្រាប់គេទៅថាយើងរកបានហើយ” ហ្វរ៍ឌែន តបទាំងមិនមើលមុខមនុស្សជំនិត។
“តែម្នាក់នេះជាមនុស្សដែលចៅហ្វាយចង់បាន” សម្ដីបង្កប់ន័យរបស់ ហ្ស៊ូស សាងឱ្យមនុស្សកំណាចប្រញាប់ដកភ្នែកចេញពីឯកសារ ឱ្យងាកមកចាប់អារម្មណ៍រឿងចំពោះមុខវិញ។
“ឱ្យគេមកជួបយើងម៉ោ” ពាក្យថាចង់បានធ្វើឱ្យ ឌែន កាន់តែចង់ដឹងថាអ្នកម្ខាងទៀតជាអ្នកណា។

ធ្នាក់ឯកាWhere stories live. Discover now