ភាគទី១៥

313 4 0
                                    

(ដំណើរកម្សាន្ដដែលគ្មានមានក្ដីសុខ)

រាងតូចស្អាតស្ថិតក្នុងរ៉ូបវែងត្រឹម ក ជើងវាលស្មា សស្អាតស៊ីគ្នាជាមួយមួកឆាងបាំងកម្ដៅពីព្រះអាទិត្យ។ ស្រីតូចដើរមួយៗជាមួយស្នាមញញឹមមានក្ដីសុខលម្អលើផ្ទៃមុខស្រទន់ ជើងតូចទាត់ខ្សាច់តិចលេងជាការសប្បាយ មុននឹងបញ្ឈប់នៅមួយកន្លែងកែវភ្នែកស្អាតសម្លឹងមើលទៅវាលធំល្វឹងល្វើយចំពោះមុខ។
“ហ៊ើយ! ស្រួលខ្លួនណាស់” ស្រីតូចដកដង្ហើមធំ បិទភ្នែកស្រូបយកខ្យល់បរិសុទ្ធល្អ ដែលសាយភាយចេញពីផ្ទៃសមុទ្ទនាំឱ្យអារម្មណ៍តានតឹងថមថយបានខ្លះ។
ខណៈរាងកាយកំពុងទទួលរងពីខ្យល់ត្រជាក់ក៏ជាពេលដែលនាងតូចទទួលបានរង្វង់ដៃដ៏កក់ក្ដៅពីអ្នកណាម្នាក់ដូចគ្នា។
“ម៉េចមិនហៅបងផង ហ៊ឹម!”
ជុប
ឌែន ឱបរឹតអ្នកម៉ាក់ពីក្រោយ ឱ្យរង្វាន់នាងដោយការជំពិតថ្ពាល់ទន់រលោង នៅមានបាតដៃកក់ក្ដៅអង្អែលថ្នមៗ ត្រង់ពោះរាបស្មើផ្ដល់ភាពកក់ក្ដៅដល់កូនក្នុងផ្ទៃ។
“អូនឃើញបងគេងលក់ស្រួលទើបមិនចង់រំខាន” មីនជី បែរមុខមករកអ្នកប្រុសដៃតូចលើកឱប.ករឹងមាំព្រមជាមួយស្នាមញញឹមស្រទន់ផ្ដល់ឱ្យគេ។
“បងគេងលក់ស្រួលទាល់តែមានអូនក្នុងរង្វង់ដៃប៉ុណ្ណោះ” ឌែន និយាយសម្ដីព្រានលួងចិត្តអ្នកម៉ាក់ ដែលស្រីតូចត្រូវញញឹមអឹមអៀនឡើងមក។
“ហ៊ឹសៗ បងនេះចេះសម្ដីផ្អែមដែរតើស”
“ជាមួយអូនផ្អែមបែបណាបងចេះទាំងអស់ហ្នឹង ត្រូវដែរទេកូនសម្លាញ់?” ចុងប្រយោគលោកប៉ា ឱនមកសួរកូនតូចក្នុងផ្ទៃដែលអ្នកម៉ាក់កាន់តែសើចស្រស់ថែមទៀត។ អារម្មណ៍ភ័យខ្លាចដែលធ្លាប់មាន កាន់តែរលាយអស់គ្មានសល់។ មានត្រឹមអារម្មណ៍មានក្ដីសុខជាមួយឫកពាស្រលាញ់ថ្នាក់ថ្នមរបស់អ្នកកំលោះ។
“ហ៊ឹសៗ” មីនជី អស់សំណើចជាមួយលោកប៉ា ដែលគិតតែពីអង្អែលពោះរបស់ខ្លួន ថែមទាំងនិយាយជាមួយកូនធ្វើដូចនិយាយគ្នាដឹងរឿងអ៊ីចឹង។
លោកប៉ាអ្នកម៉ាក់ញញឹមស្រស់ទាំងពីរនាក់ មិនលើកលែងសូម្បីតែម៉ាដាមដែលទើបតែដើរមក។
“សាងសងអស់ចិត្តនៅកូន? ម៉ាក់ចាំញ៉ាំបាយឡើងលែងឃ្លានហើយ នៀក!” ម៉ាដាមបង្អាប់កំលោះក្រមុំទាំងពីរ ដែលកំពុងឱបរឹតគ្នាណែនដៃ។
“សុំទោសឱ្យអ្នកម៉ាក់រងចាំយូរហើយ” មីនជី ប្រញាប់សុំទោសសុំពៃរ៍មនុស្សចំណាស់ ដែលត្រូវមកអង្គុយរងចាំពួកនាង។
“ហ៊ឹសៗ សុំទោសអីទៅម៉ាក់និយាយលេងទេ! ម៉ោះឆាប់ចូលទៅក្នុងទៅមេឃធ្លាក់ខ្យល់ហើយ” ម៉ាដាម និយាយបបួលដោយការព្រួយបារម្ភពីអ្នកម៉ាក់ថ្មោងថ្មី។
ឌែន ឱបស្រីតូចក្នុងរង្វង់ដៃនាំនាងចូលទៅខាងក្នុង ដែលមានអាហាររៀបបចំទទួលពួកគេរួចជាស្រេច។ តាំងពីចូលមកដល់ អង្គុយញ៉ាំអាហារ រហូតដល់ញ៉ាំរួចគ្មានវិនាទីណាដែលថា ឌែន មិនយកចិត្តអ្នកម៉ាក់ក្មេងនោះទេ។ ទាំងបញ្ចុកអាហារទាំងថើបឱបរឹត ថ្នាក់នាងសឹងតែជ្រែកមុខគេពីក្រសែភ្នែកមនុស្សគ្រប់គ្នាទៅហើយ។
“ខ្លួនអូនក្រអូបណាស់ដឹងទេ... បងចង់តែឱបអូនបែបនេះរហូតទេ” គេមិនត្រឹមចង់តែទេតែបើអាចលេបនាងទុកក្នុងពោះតែម្ដង ទុកនាងក្បែររាងកាយរបស់គេមិនឱ្យនាងបានចេញឆ្ងាយទៅណា។
ជុប
ថ្ពាល់ទន់រលោងត្រូវវាយឆ្មក់ដោយព្រានកំណាច ដែលសាមីខ្លួនដូចជា មីនជី ប្រញាប់ងាកមកតវ៉ា។
“ឌែន! មនុស្សច្រើនណាស់”
“បងមិនខ្វល់ទេពួកគេចងង់មើលក៏មើលទៅ បងថើបប្រពន្ធខ្លួនឯងគ្មានខុសស្អីផង ត្រូវទេអ្នកម៉ាក់?” ប្រុសកំលោះងាកមករកអ្នកម្ដាយជាជំនួសហើយក៏ដូចចិត្តតែម្ដង ពេលអ្នកម្ដាយកាន់ជើងខ្លួន។
“អឹម ហ៊ឹសៗ” ម៉ាដាមងក់ក្បាលយល់ស្រប ហើយក៏ត្រូវគ្រវីក្បាលហួសចិត្តជាមួយឫកពាលង់ប្រពន្ធរបស់កូនប្រុសដែរ។ ឃើញកូនប្រុសមានក្ដីសុខបែបនេះគាត់ជាម្ដាយអាចមិនមានក្ដីសុខបានទេ គាត់មិនដែលគិតថាកូនប្រុសព្រមប្រាកដប្រជាជាមួយអ្នកណានោះទេ តែដល់
មកឃើញបែបនេះគាត់សប្បាយចិត្តណាស់ហើយ។
“ឃើញទេម៉ាក់ក៏យល់ស្របតាមបងដែរ” ឌែន ឱបរឹតស្រីតូចណែនដៃជាមួយស្នាមញញឹមក្ដីសុខសុភមង្គលហូរហៀរពេញក្នុងទ្រូង។
មិនខុសពីអ្នកកំលោះ មីនជី ក៏អាចញញឹមស្រស់មិនចាញ់គេដូចគ្នា តែស្នាមញញឹទាំងអស់ត្រូវរលាយពេលសំឡេងស្រួយស្រេសរបស់ជនទីបួនបន្លឺឡើងមក។ បើត្រឹមធម្មតាប្រហែលមិនអីទេ នេះហៅឈ្មោះអ្នកកំលោះយ៉ាងសិ្នទ្ធស្នាលតែម្ដងហើយ។
“ឌែន! លោកមកកូរ៉េដែរឬ? ខ្ញុំសប្បាយចិត្តណាស់ដែរបានជួបលោកនៅទីនេះ”
ជុប ជុប
អេលីហ្សា ទាញថ្ពាល់គ្រើមទៅថើបរាក់ទាក់តាមទម្លាប់បែបពួកអឺរ៉ុបយ៉ាងស្និទ្ធស្នាល ដែលសាមីខ្លួនបានត្រឹមញញឹមមិនសមចេញមក បើជាពេលផ្សេងគេអាចមិនគិតអ្វីនោះទេ តែនេះមានស្រីតូចក្នុងរង្វង់ដៃ គេខ្លាចនាងគិតច្រើនទៅវិញទេ។
“លោកមកដល់យូរហើយឬ?”
“ច្រើនខែហើយ ចៃដន្យមានការងារនៅទីនេះច្រើន ទើបត្រូវនៅមើលមួយរយៈ! ហើយនេះនាងមកជាមួយអ្នកណា? ម្នាក់ឯង?” ឌែន សួរចោលចុងប្រយោគ ព្រោះមិនជឿស្រាប់ទៅហើយថាអ្នកម្ខាងទៀតអាចទៅដើរលេងម្នាក់ឯងបាន។ ទោះធ្លាប់ដៃគូលើគ្រែមិនប៉ុន្មានដង តែគេក៏ស្គាល់អ្នកចំពោះមុខច្បាស់ដូចគ្នា។
“ហ៊ឹសៗ ធ្វើដូចមិនស្គាល់ខ្ញុំអ៊ីចឹង! អេ សួស្ដីអ្នកម៉ាក់ មកដែរឬ?” អេលីហ្សា ងាកមករាក់ទាក់ម៉ាដាម។
“ចាសសួស្ដី” ម៉ាដាម រាក់ទាក់បែបសិ្នទ្ធស្នាលទៅវិញ ព្រោះឃើញថាគ្មានស្អីត្រូវស្អប់ខ្ពើមស្រីតូចនោះទេ។
រូបភាបស្និទ្ធស្នាលរបស់អ្នកចំពោះមុខ មីនជី អត់អន់ចិត្តមិនបានតែក៏ព្យាយាមញញឹមស្រទន់មិននិយាយអ្វី។
“អេ នាងជាអ្នកណា? គូបណ្ដើរថ្មីមែនទេ? ស្អាតណាស់!” សម្ដីបែបស្គាល់ ឌែន ច្បាស់របស់នាងសាងឱ្យគ្រប់គ្នាជាប់គាំងជាពិសេស មីនជី នេះឯង។
“អឺ...”
“អ្នកណាថា! ជាអនាគតប្រពន្ធរបស់ខ្ញុំទៅវិញទេ” ឌែន ទាញអ្នកម៉ាក់មកឱបក្នុងរង្វង់ដៃជាថ្មី ជាមួយស្នាមញញឹមស្រទន់ស្រស់ដាក់ ជាការលួងលោមមិនឱ្យនាងគិតច្រើន។

ធ្នាក់ឯកាWhere stories live. Discover now